• 2019-03-14 08:09:52
  • ព័ត៌មាន

Junhyung សមាជិកក្រុម Highlight ប្រកាសចេញពីក្រុម ក្រោយពាក់ព័ន្ធជុំវិញរឿងអាស្រូវផ្លូវភេទ

  • 2019-03-14 08:09:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Junhyung បាន​ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​ពាក់ព័ន្ធ​ជាមួយ​តារា​ចម្រៀង Jung Joon Young ជុំវិញ​​នឹង​រឿង​អាស្រូវ​ផ្លូវ​ភេទ​មែន ហើយ​លោក​ក៏​បាន​ធ្វើ​ការ​សុំទោស និង​សម្រេច​ដក​ខ្លួន​ចេញ​ពី​ក្រុម Highlight។

នៅ​ថ្ងៃ​ទី ១៤ ខែ​មិនា​នេះ ខាង​ផលិតកម្ម Around US បាន​បញ្ជាក់​ថា៖ "នៅ​អំឡុង​ពេល​មួយ​ក្នុង​ចុង​ឆ្នាំ ២០១៥ Yong Junhyung បាន​ជួប​គ្នា​ជាមួយ Jung Joon Young នៅ​ឯ​កម្មវិធី​ផឹក​ស៊ី​មួយ។ នៅ​ថ្ងៃ​បន្ទាប់ ខណៈ​ទាក់ទង​គ្នា​ផ្ទាល់​តាម Kakao Talk លោក​ត្រូវ​បាន​ដឹង​ថា Jung Joon Young លួច​បង្កប់​កាមេរ៉ា ថត​វីដេអូ​ខុស​ច្បាប់។ ក្រោយ​មក Junhyung បាន​ទទួល​ស្គាល់​ថា លោក​បាន​ចុច​បើក​មើល​វីដេអូ​នោះ ហើយ​លោក​និង Jung Joon Young បាន​នាំ​គ្នា​ចែក​រំលែកអ្វី​ដែល​មិន​សមរម្យ​ជុំវិញ​នឹង​វីដេអូ​នោះផងដែរ"។

បើ​ត្រឡប់​ទៅ​ថ្ងៃ​ទី ១៣ ខែ​មិនា​នេះ​វិញ តារា​ចម្រៀង Junhyung ក៏​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន ដើម្បី​ធ្វើ​ការ​សាកសួរ​​ក្នុង​នាម​ជា​សាក្សី​ជុំវិញ​រឿង​ក្ដី​ស៊ើប​អង្កេត​របស់​តារា​ចម្រៀង Jung Joon Young។ ជាមួយ​គ្នា​នេះ​ដែរ ខាង​ផលិតកម្ម Around US ក៏​បាន​​បញ្ជាក់​ថា៖ "Junhyungក៏​បាន​ទទួល​ស្គាល់​ថា​ទង្វើ​មួយ​នេះ គឺ​គ្មាន​នរណា​ម្នាក់​អាច​លើក​លែង​ទោស​បាន​ឡើយ ហើយ​លោក​ក៏​មាន​អារម្មណ៍​ថា​ខុស​ឆ្គង​ខ្លាំង​ចំពោះ​អ្នក​គាំទ្រ​របស់​ក្រុម Highlight ដែល​លោក​បាន​​ធ្វើ​ឲ្យ​ពួកគេ​ខក​ចិត្ត​ដែល​ខំ​ទុក​ចិត្ត និង​ស្រឡាញ់​លោក។ ដើម្បី​ជា​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​ទង្វើ​របស់​ខ្លួន និង​បញ្ចៀស​ការ​ខូច​ឈ្មោះ​របស់​ក្រុម Junhyung នឹង​ចាកចេញ​ពី​ក្រុម Highlight នៅ​ថ្ងៃ​ទី ១៤ ខែ​មិនា ឆ្នាំ​២០១៩​នេះ"៕ ​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់