- 2019-03-14 08:41:28
- ព័ត៌មាន
ម្នាក់ទៀតហើយ! Choi Jonghoon មេក្រុម FTISLAND សម្រេចចាកចេញពីវិស័យសិល្បៈ ក្រោយពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទ
- 2019-03-14 08:41:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្នាក់ទៀតហើយ! Choi Jonghoon មេក្រុម FTISLAND សម្រេចចាកចេញពីវិស័យសិល្បៈ ក្រោយពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទ
ចន្លោះមិនឃើញ
មេក្រុម FTISLAND តារាចម្រៀង Choi Jonghoon សម្រេចចិត្តចាកចេញពីក្រុម និងឈប់ពីការងារសិល្បៈ។
បើតាមផលិតកម្ម FNC បានបញ្ជាក់ថា៖ "Choi Jonghoon ដែលកំពុងទទួលរងមតិរិះគន់ខ្លាំង ជុំវិញការពាក់ព័ន្ធនឹងរឿងអាស្រូវដ៏ក្ដៅគគុកថ្មីៗនេះ បានសម្រេចចិត្តចាកចេញពីក្រុមចម្រៀង FIISLAND នៅថ្ងៃនេះ។ Choi Jonghoon នឹងស្ម័គ្រចិត្តចូលខ្លួនចូលរួមជាមួយការស៊ើបអង្កេតរបស់ក្រុមប៉ូលិសក្នុងអំឡុងពេលមួយសប្ដាហ៍នេះ។ លោកនឹងចាកចេញពីក្រុម និងឈប់ពីសិល្បៈជារៀងរហូត"។
ជាមួយគ្នានេះដែរ ខាងផលិតកម្ម FNC ក៏បានធ្វើការសុំទោសចំពោះការគ្រប់គ្រងតារាក្នុងផលិតកម្មខ្លួនមិនបានល្អ៖
“ពួកយើងសូមឱនក្បាល និងធ្វើការសុំទោសចំពោះកង្វះខាតនៃការគ្រប់គ្រង រួមទាំងការអប់រំបុគ្គលិកលក្ខណៈរបស់តារាក្នុងផលិតកម្មយើងមិនបានល្អ ហើយនិងធ្វើឲ្យមហាជនជាច្រើនមានការព្រួយបារម្ភ។ ពួកយើងនឹងរឹតបន្តឹង ហើយទទួលរ៉ាប់រងចំពោះបញ្ហានេះ និងព្យាយាមឲ្យអស់ពីសមត្ថភាពក្នុងការសហការ ដើម្បីឲ្យរឿងរ៉ាវការពិតបានបើកបង្ហាញ អំឡុងពេលប៉ូលិសធ្វើការស៊ើបអង្កេត"។
គួរបញ្ជាក់ថា តារាចម្រៀង Choi Jonghoon ត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធថារួមគំនិតគ្នាជាមួយតារាចម្រៀង Seungri និង Jung Joon Young ជុំវិញរឿងអាស្រូវផ្លូវភេទ។ លោកក៏ត្រូវបានគេចាប់បានថា ធ្វើការបើកបរក្នុងពេលស្រវឹង និងសង្ស័យថាស្នើសុំឲ្យប៉ូលិសលាក់បាំងរឿងនោះផងដែរ៕