- 2019-03-15 02:50:00
- ព័ត៌មាន
ថៃគ្រោងដាក់របាំ ណូរ៉ា ដែលជារបាំពាក់ក្រចកវែងៗក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ
- 2019-03-15 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃគ្រោងដាក់របាំ ណូរ៉ា ដែលជារបាំពាក់ក្រចកវែងៗក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ
ចន្លោះមិនឃើញ
បាំណូរ៉ា ដែលជារបាំប្រពៃណីនៅភាគខាងត្បូងប្រទេសថៃ ត្រូវបានគេផ្ដល់ឱ្យដើម្បី ស្វែងរកកន្លែងមួយ នៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា ការសម្រេចចិត្តយល់ព្រមពីគណៈរដ្ឋមន្ត្រីថៃនេះដែរ គឺបានប្រកាសដោយលោក អាតិសិត ឆៃយ៉ានូវ៉ាត អ្នកនាំពាក្យរបស់រដ្ឋាភិបាលនៅវិមានរដ្ឋាភិបាល។
ក្រសួងវប្បធម៌បានខិតខំអភិរក្សរបាំថៃដែលមានលក្ខណៈប្លែកពីគេនេះ បន្ទាប់ពីរបាំល្ខោនខុន ត្រូវបានចុះបញ្ជីជាសម្បត្តិនៅបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់មនុស្សជាតិ នៅក្នុងកិច្ចប្រជុំក្នុងអង្គការយូណេស្កូនៅក្នុងប្រទេសម៉ូរីស កាលពីឆ្នាំមុន។
រដ្ឋមន្ត្រីវប្បធម៌ថៃលោក Vira Rojpojchanarat បាននិយាយថា រដ្ឋាភិបាលថៃនឹងស្នើចុះបញ្ជីរបាំ ណូរ៉ា ក្នុងកិច្ចប្រជុំនាពេលខាងមុខរបស់អង្គការយូណេស្កូនៅទីក្រុងបូហ្គូតា ប្រទេសកូឡុំប៊ីចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១៤ខែធ្នូ។ បើរបាំនេះ ត្រូវបានគេឲ្យពិន្ទុ គឺនីតិវិធីចុះបញ្ជីនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២០។
លោក Vira បាននិយាយថា ណូរ៉ា គឺជារបាំចម្រុះពណ៌ដែលសំដែងដោយអ្នករបាំ ដ៏ប៉ិនប្រសប់ស្លៀកពាក់សំលៀកបំពាក់ដ៏ស្រស់ស្អាត និងអមដោយចង្វាក់ភ្លេង។ អ្នករាំរបាំ ណូរ៉ា ស្លៀកសំលៀកបំពាក់រស់រវើក និងចម្រុះពណ៌ហើយពួកគេ ពាក់ក្រចកវែងៗ តែម្តងដែលទាំងអស់នេះឆ្លុះបញ្ចាំងពីសិល្បៈ ដ៏វិចិត្រនិងសិល្បៈហត្ថកម្មដ៏អស្ចារ្យ៕
ប្រភព៖ Lookingtoday News