• 2019-03-15 03:15:00
  • ចម្រៀង

Park Bom ឆក់បេះដូងមហាជន ដោយសម្តែងផ្ទាល់បទ Springកម្មវិធី  M Countdown

  • 2019-03-15 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​រូប​ស្រស់ Park Bom អតីតសមាជិកក្រុម2NE1 បានឡើងឆាកតន្ត្រីលើកដំបូងក្រោយ ខកខានអស់ពេលជាច្រើនឆ្នាំ ហើយលើកនេះនាងធ្វើអោយបេះដូង អ្នកគាំទ្រ ស្ទើរលោតចេញក្រៅ ដោយក្តីរំភើប។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទី  ១៤ ខែមីនានេះថា Park Bom បានចូលរួមសម្តែងក្នុងកម្មវិធី M! Countdown ជាមួយបទចម្រៀងថ្មី Spring របស់នាងដែលចេញជា ផ្លូវកាលពីថ្ងទី ១៣ កន្លងទៅនេះ ហើយការវិលមកកាន់ឆាកតន្ត្រីសាជាថ្មីនេះ នាងនៅតែស្រស់ស្អាត សម្លេងពិរោះនិង កាយវិការស់ រវើកអង្រួនបេះដូង អ្នកទស្សនាអោយរំភើប គ្រប់គ្នាតែម្តង ។ ការវិលត្រឡប់របស់ Park Bom ធ្វើអោយFan កាន់តែមានក្តីរំពឹងថា Idol របស់ពួកគេនឹង ទទួល ជោគជ័យម្តងទៀត ដូចកាល2NE1 នៅជុំគ្នា ។ 

Spring ជាចម្រៀងទោលដំបូងរបស់Park Bom ក្រោយខកខានចេញ ចម្រៀងអស់ពេល៨ ឆ្នាំ ហើយបទថ្មីដែល ចូលរួមដោយ San Dara នេះដែរមានអ្នកចូល មើលដល់ទៅ៤ លានដងក្នុងពេលត្រឹម១ ថ្ងៃ ៕

ប្រភព៖ Lookingtoday News

មតិយោបល់