• 2019-03-15 09:53:11
  • ជីវិតតារា

ស្រៀវជំនួសពេលឃើញមុខបេ​នី យ៉ាំង ហើមស្ទើរមើលមិនស្គាល់បែបនេះ

  • 2019-03-15 09:53:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាសម្តែងស៊ិចស៊ី បេ​នី យ៉ាំង ពិតជាធ្វើឲ្យអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើល នៅពេលដែលឃើញតារារូបស្រីស្រស់សោភានេះមានសភាពប៉ោង មុខហើមមាត់មើលសឹងតែមិនគិតថាជាតារាស្រីរូបនេះ ព្រោះទើបតែបង្ហោះជាសាច់ក្បាលបណ្តុះកោសិកាច្រមុះមកពីបរទេសថ្មីៗម្តងហើយផងនោះ។

ជាក់ស្តែងសម្រាប់ថ្ងៃនេះ នៅលើទំព័រហ្វេសប៊ុករបស់តារាសម្តែងរូបនេះផ្ទាល់បានបង្ហោះ Live លក់ផលិតផលក្នុងហាងរបស់នាង ហើយបានបកស្រាយប្រាប់ទៅកាន់អ្នកគាំំទ្ររបស់នាងថា កុំឲ្យមានការច្រឡំទាក់ទងមុខមាត់ហើមរបស់នាងឲ្យសោះ តាមពិតគឺទើបត្រឡប់មកពីការកែសម្រស់បន្ថែមជាថ្មីម្តងទៀតនៅឯទីក្រុងសៀងហៃ ​ដោយការវះកាត់ត្របកភ្នែក និងបបូរមាត់វានៅមុខរបួសថ្មីៗទើបហើមបែបនេះ ​ព្រោះទើបតែបាន ១ថ្ងៃ ទៅ២ថ្ងៃប៉ុណ្ណោះ ហើយត្រូវការលក់ដូរ ទើបនាង​ខ្ជិលបិទបាំងសម្រស់។

ពិសេសតារារូបស្រស់ខ្ពស់ស្រលះរូបនេះបានបបញ្ជាក់បន្ថែមថា៖ "តែ១៥ថ្ងៃទៀតវានឹងជាគ្រាន់បើវិញហើយ គ្រាន់តែនៅហើមមុខកាំបិត ហើយជិតស្អាតវិញហើយ" តែអ្វីដែលធ្វើឲ្យនាងមានភាពធុញថប់នោះ​ គឺរឿងគ្មានអ្នកមើលការខុសត្រូវក្នុងហាងផឹកស៊ីរបស់នាង មាន​ទីតាំងនៅជិតបឹងត្របែក ដែលកំពុងចង់សេងទាំងស្តាយ តែហត់មកពីបុគ្គលិកយកលុយហាងចាក់បាល់៕

ចង់ដឹងច្បាស់យ៉ាងណាមើលរូបភាពខាងក្រោម៖

រូបភាពយកពី FB Page៖ កញ្ញា ប៊េននីយាំង

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់