• 2019-03-15 09:50:00
  • ព័ត៌មាន

ទីបំផុត ក្តីស្រមៃរបស់ SWSB បានសម្រេចពេលមក Digital Cambodia 2019 នៅកោះពេជ្រ

  • 2019-03-15 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្តីស្រមៃរបស់ក្រុមចម្រៀង Small Band Small Band ថ្ងៃនេះបានសម្រេចហើយ នៅពេលបានចូលរួមក្នុងពិរពណ៍ Digital Cambodia 2019 នៅកោះពេជ្រ។

នៅពេលបានមកដល់ស្តង់ Sabay ក្រុមចម្រៀងនេះ បានលេងឧបករណ៍បច្ចេកវិទ្យាទំនើបគឺ VR និង wire loop gameដែលខ្លួនមិនធ្លាប់បានលេងពីមុនមកនោះទេ ធ្វើឲ្យអ្វីដែលក្រុមនេះស្រមៃជាយូរមកហើយ បានសម្រេចតែម្តង។

នៅពេលលេងឧបករណ៍ទាំងនេះ សមាជិកម្នាក់ៗ សើចបិទមាត់មិនជិត ហើយមានអារម្មន៍ថា សប្បាយខ្លាំងតែម្តង ដោយសារជាលើកទី១។ សូមបញ្ជាក់ថា ក្រុមចម្រៀងនេះនឹងវិលមកជួបអ្នកទាំងអស់គ្នានៅក្នុងពិពរណ៍នេះម្តងទៀតនៅថ្ងៃអាទិត្យ ទី ១៧ ខែមិនា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ១កន្លះ តទៅ ដើម្បីច្រៀងចម្រៀងជាច្រើនបទ ជូនអ្នកទស្សនា។

តោះមកមើលរូបភាពទាំងស្រុងរបស់ក្រុម SWSB ខាងក្រោមទាំងអស់គ្នា៖ ​

អត្ថបទ៖ លឹម សុនា

មតិយោបល់