• 2019-03-17 07:26:34
  • ព័ត៌មាន

ទស្សនិកជន​នៅ​តែ​ច្រើន SWSB នៅ​តែ​បន្ត​ធ្វើ​ឲ្យ​កក្រើក​ក្នុង​កម្មវិធី Digital Cambodia

  • 2019-03-17 07:26:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ពិព័រណ៍​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ Digital Cambodia 2019 បាន​ឈាន​មក​ដល់​ថ្ងៃ​ទី ៣ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​ហើយ ហើយ​ក្រុម​តារា​ចម្រៀង​ក្នុង​ដួង​ចិត្ត​យុវវ័យ Small World Small Band ក៏​នៅ​តែ​រំលេច​ចេញ​ការ​សម្ដែង​យ៉ាង​កក្រើក​គិត​ត្រឹម​ម៉ោង ២ និង ២០នាទី​នេះ។

ចំណុច​គួរ​ចាប់​អារម្មណ៍​ការ​គាំទ្រ​របស់​ទស្សនិកជន​មក​លើ​ព្រឹត្តិការណ៍ និង​ក្រុម​សម្ដែង​របស់ SWSB នៅ​តែ​ខ្លាំង​តាំង​ពី​ថ្ងៃ​ទី​១​មក រហូត​មក​ដល់​ថ្ងៃ​ចុង​ក្រោយ​នេះ រឹត​តែ​ច្រើន។ ជាក់​ស្ដែង ក្រុម​អ្នក​គាំទ្រ​បាន និង​កំពុង​ហ៊ោយ៉ាង​កង​រំពង​ក្នុង​ព្រឹត្តិការ ពិសេស​ទី​កន្លែង​ឆាក​តន្ត្រីតែ​ម្ដង។

ក្រុម​អ្នក​រៀប​ចំ​រំពឹង​ថា ចំនួន​អ្នក​ទស្សនា​នឹង​កើន​ឡើង​យ៉ាង​កំហុគ​នៅ​ល្ងាច​នេះ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​សិស្ស និស្សិត និង​មន្ត្រី​រាជការ​ទាំង​អស់។

អត្ថបទ៖ ទារិកា

មតិយោបល់