• 2019-03-18 06:54:38
  • ជីវិតតារា

ធ្មេចបើកៗ​ តារា២រូបនេះត្រឡប់មកសភាពធម្មតាវិញ ក្រោយទទួលវះកាត់ជោគជ័យពីជំងឺដ៏សាហាវ១

  • 2019-03-18 06:54:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

ដូច​ប្រិយមិត្ត​ដឹង​ហើយ​ថា សិល្បករ សិល្បការិនី​២​ដួង កាលពីប៉ុន្មានខែមុន បាន​រង​ជំងឺដ៏កាចសាហាវស្ទើរតែប៉ះពាល់ដល់អាយុជីវិត និងដង្ហោយសុំជំនួយពីសប្បុរសជនដើម្បី​ទៅវះកាត់ក្រលៀននៅឯប្រទេសឥណ្ឌា ដែល​ម្នាក់ៗចំណាយមិនតិចជាងខ្ទង់៦ម៉ឺនដុល្លារទេ។ អ្នក​ទាំង​ពីរ​​ មានតារាសម្តែង យូ ឌីស្គូ និងអ្នកនាង នៅ ណាវីន។

រហូតមកទល់ពេលនេះសង្កេតឃើញថាអ្នកទាំំង២ ជោគជ័យក្នុងការទៅទទួលការព្យាបាលវះកាត់ដូរក្រលៀននៅឯបរទេស ហើយប្រែជាមានសភាពធូរស្រាល រហូតអាចត្រឡប់មកកាន់ការងារសិល្បៈហើយ។ ជាក់ស្តែងតារាសាច់សស្រស់សង្ហា យូ ឌីស្គូ ដែលកាលពីមុនលោកធ្លាក់ខ្លួនស្ទើរតែគ្មានសង្ឃឺមនោះ ប្រែជាមានសុខភាពល្អវិញ ហើយក្រោយពីត្រឡប់មកពីប្រទេសឥណ្ឌាកាលពីរាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ រូបសម្រស់ធ្លាប់តែស្គមស្គាំងស្ទើរមើលមិនស្គាល់នោះ ពេលនេះក៏បាន​ស្រស់សង្ហាឡើងវិញ បន្ទាប់ពីទទួលការវះកាត់ប្តូក្រលៀនបានជោគជ័យ ១០០ភាគរយ។ ប៉ុន្តែ​ទោះជាយ់ាងណា លោកក៏ត្រូវបន្តលេបថ្នាំជាប្រចាំអស់មួយជីវិត ព្រមទាំងអាចប្រកបការងារសិល្បៈបានដូចធម្មតាវិញហើយ។

យ៉ាងណាមិញ អ្នកនាងនៅ ណាវីនក៏ដូចគ្នាផងដែរ បន្ទាប់ពីអ្នកនាងទៅព្យាបាលវះកាត់ជោគជ័យក្រោមជំនួយសប្បុរសជនលើការចំណាយថ្លៃព្យាបាលនៅឯប្រទេសដូចគ្នា អ្នកនាងក៏ហាក់ធូរស្រាលច្រើន។ ត្រលប់មកកាន់ប្រទេសកំណើតខ្លួនកាលពីកាលពី​រសៀល​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ពេលនេះ​ស្រី​សាច់ស មាន​ទឹកមុខ​ស្រស់ថ្លា​ជាង​មុន បន្ទាប់​ពី​បាន​សម្រាក​ព្យាបាល​ក្រលៀន​អស់​រយៈពេល​៧០​ថ្ងៃ​នៅ​ប្រទេសឥណ្ឌា ពិសេសថ្មីៗក៏ឃើញវត្តមានរបស់នាង​បង្ហាញខ្លួនក្នុង​ពិភពសិល្បៈដំបូងនៅឯស្ថានីយ៍ទូរទស្សន៍ CTN ​ដើម្បីថតបទចម្រៀងច្រៀងរាំ សម្រាប់ពេលចូលឆ្នាំថ្មីខាងមុខនេះដែរ។ ទឹកមុខ​និងរូបរាងរបស់តារាស្រីរូបនេះទៀតសោត ក៏ត្រឡប់មកស្រស់ថ្លាដូច ដើមវិញដូចគ្នានឹងតារាប្រុសខាងលើ៕

ចង់ដឹងថាតារាប្រុសស្រី២ដួងប្រែជាស្រស់ថ្លាពិតឬយ៉ាងណា សូមទស្សនារូបភាពខាងក្រោម៖

រូបភាព លោក យូ ឌីស្កូ កាលធ្លាក់ខ្លួនឈឺស្គម

រូបភាពតារាសម្តែង លោក យូ ឌីស្កូ ទទួលការវះកាត់ជោគជ័យប្រែរូបរាងស្រស់ថ្លាមកវិញ

រូបភាព នៅ ណាវីន ជាសះស្បើយពីជំងឺកំពុងថតបទចម្រៀង សម្រាប់ថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ​ នៅទូរទស្សន៍ CTN

រូបភាព នៅ ណាវីន កាលកំពុងធ្លាក់ខ្លួនឈឺធ្ងន់

រូបភាពយកពី FB​ Page៖ លោក យូ​ ឌីស្កូ និង នៅ ណាវីន

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់