• 2019-03-18 04:36:57
  • ព័ត៌មាន

ដល់ករ​បាត់ មាន​ព័ត៌មាន នៅ​អាមេរិក​ឯណោះ កក្រើក មុន ព្រាប សុវត្ថិ និង​កូន​ៗ​ទៅ​ដល់​ទៀត!

  • 2019-03-18 04:36:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង ព្រាប សុវត្ថិ និង​កូន​ៗ​ទាំង​៣ រួម​ទាំង​ក្រុម​តន្ត្រី​លោក​ផង បាន​ធ្លាយ​ព័ត៌មាន​គ្រោង​ចេញ​ទៅ​សម្ដែង​នៅ​សហរដ្ឋ​អាមេរិក​ឆាប់​ៗ​នេះ ស្រប​ពេល​បច្ចុប្បន្ន​នៅ​នាយ​សមុទ្រ​នោះ កំពុង​រំជើប​រំជួល​សម្បើម​ណាស់។

ភាព​រំជើប​រំជួល​នោះ គឺ​ដោយ​សារ​តែ​បង​ប្អូន​ខ្មែរ​រស់​នៅ​អាមេរិក បាន និង​កំពុង​រក​ឱកាស​ចូល​រួម​ការ​ប្រគំ​តន្ត្រី​របស់​ក្រុម​គ្រួសារ​តារា​ចម្រៀង​ល្បី​ទៅ​ពី​កម្ពុជា ក្នុង​នោះ មាន​ទាំង​ការ​ដណ្ដើម​ទិញ​សំបុត្រ និង​ខ្លះ​ទៀត​ស្វះស្វែង​រក​ព័ត៌មាន​ពី​ការ​សម្ដែង​បន្ទាប់​ៗ​របស់ ឪពុក​កូន​លោក ព្រាប សុវត្ថិ ថា​ពួក​គេ​នឹង​ទៅ​សម្ដែង​នៅ​តំបន់​ណា ទីក្រុង ឬ​រដ្ឋ​ណា​ផ្សេង​ទៀត។

ប្រភព​ពី​ពលរដ្ឋ​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក​ម្នាក់​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​មាន​ព័ត៌មាន​ថា តារា​ចម្រៀង​ជួរ​មុខ​របស់​កម្ពុជា គ្រោង​ទៅ​ជាន់​ទឹកដី​សហរដ្ឋ​អាមេរិក​លើក​ទី​២​នេះ​មក បង​ប្អូន​ខ្មែរ​ដែល​ជា​អ្នក​គាំទ្រ​លោក ព្រាប សុវត្ថិ និង​កូន​ៗ ដណ្ដើម​គ្នា​ទិញ​សំបុត្រ​សម្រាប់​ចូល​ទស្សនា។ "ខ្ញុំ​រាប់​ថា​លឿន​ជាង​គេ​ដែល​ទិញ​បាន តែ​ឥឡូវ​គឺ​អស់​ហើយ អស់​តាំង​ពី​ថ្ងៃ​ដែល​ខ្ញុំ​ទិញ​ម្ល៉េះ ក្រោយ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ"។

ព័ត៌មាន ស៊ី​គ្នា​នឹង​អ្វី​ដែល​លោក ហង្ស ឈា សហ​ម្ចាស់​ឧបត្ថម្ភ​មួយ​រូប បាន​បញ្ចេញ​លឺ​ហ្វេសប៊ុក​លោក​ថ្មីៗ​នេះ​ដែរ​ថា សំបុត្រ​ចូល​ទស្សនា​ការ​ប្រគំ​តន្ត្រី​របស់ ឪពុក​កូន ព្រាប សុវត្ថិ នៅ​ឯ​កាស៊ីណូ Foxwoods សរុប​ទាំង​អស់​ប្រមាណ ១៥០០​សំបុត្រ នោះ​បាន​លក់​អស់​ហើយ។ ក្នុង​នោះ​ដែរ អ្នក​រៀបចំ បាន​ធ្វើ​ការ​សុំ​អភ័យ​ទោស​ចំពោះ​ប្រិយមិត្ត​ដែល​មិន​បាន​ទិញ​សំបុត្រ​ទាន់​ពេល។ បញ្ហា​នេះ ម្ចាស់​សំណេរ​បាន​បញ្ជាក់​ខ្លី​ថា សំបុត្រ​ពិត​ជា​បាន​លក់​អស់​មែន និង​លឿន​ជាង​ការ​ប្រគំ​តន្ត្រី​ផ្សេង​ទៀត​ដែល​លោក​បាន​រៀប​ចំ​កន្លង​មក។

លោក ព្រាប សុវត្ថិ និង​កូន រួម​ទាំង​ក្រុម​តន្ត្រី​ពួក​គេ គ្រោង​ទៅ​អាមេរិក​ឆាប់​ៗ​នេះ ដោយ​កាលបរិច្ឆេទ​ផ្លូវ​ការ មិន​ទាន់​ត្រូវ​បាន​បញ្ជាក់។ ដំណើរ​នេះ ជា​លើក​ទី ២​របស់​លោក ព្រាប សុវត្ថិ ប៉ុន្តែ​ជា​លើក​ដំបូង​សម្រាប់​កូន​ៗ​របស់​លោក​ទៅ​អាមេរិក​តាម​អ្នក​រៀប​ចំ​ខាង​លើ។ បញ្ហា​នេះ ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ខាង​លើ បាន​សង្កត់​ធ្ងន់​ថា លោក ព្រាប សុវត្ថិ គឺ​ជា​រឿង​មួយ ប៉ុន្តែ កូន​ៗ​ទាំង​៣​របស់​លោក គឺ​ជា​ចំណុច​ទាក​ទាញ​ដ៏​ខ្លាំង​មួយ​ទៀត ពោល​គឺ​អ្នក​គាំទ្រ​ទំនង​ចង់​ឃើញ​ការ​សម្ដែង​ផ្ទាល់​របស់​កូន​ទាំង​៣ របស់​កំពូល​តារា​ចម្រៀង។

ជុំវិញ​បញ្ហា​នេះ លោក ហង្ស ឈា សុំ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​វែង​ឆ្ងាយ។ លោក​ថា អាស្រ័យ​លើ​ការ​យល់​ឃើញ​របស់​បង​ប្អូន​អ្នក​គាំទ្រ​ទាំង​អស់ ប៉ុន្តែ​លោក​អាច​និយាយ​បាន​ថា ពួក​គេ (ឪពុក​កូន​ព្រាប សុវត្ថិ) មាន​ភាព​ទាក់​ទាញ​ខ្លាំង​ដូចៗ​គ្នា៕

អត្ថបទ៖ ទារិកា

មតិយោបល់