• 2019-03-20 03:25:00
  • ចម្រៀង

"កូនអ្នកណាគេ?" បទថ្មី នេន ទុំ ជាមួយខាត់​​ សុឃីម​ ដឹងតែរាំហ៊ុយដីនាពេលចូលឆ្នាំថ្មី

  • 2019-03-20 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

តារារ៉េបកំលោះសង្ហារ នេន ទុំ បានចាប់ដៃគូរចម្រៀងជាមួយរៀមច្បង ខាត់ សុឃីម ជាចង្វាក់រាំវង់ប្រពៃណីខ្មែរមានចំណងជើង "កូនអ្នកណាគេ? "​ ពិរោះខ្លាំងណាស់ សម្រាប់ឱកាសចូលឆ្នាំថ្មីខាងមុខនេះដើម្បីចែកជូនហ្វេនៗស្តាប់កម្សាន្ត ដឹងតែរាំហ៊ុយដីទៀតហើយ កំលោះក្រមុំយើង។

ជាក់ស្តែង មិនត្រឺមតែបទនេះមួយបទទេ តារារ៉េបកូនខ្មែររូបនេះនឹងមានចេញ official song ជាច្រើនទៀត សម្រាប់ស្តាប់កម្សន្ត។ ពិសេសនឹងមានតារារៀមច្បងជាច្រើនរូបទៀត ដែលចូលមកបំពេរអារម្មណ៍ក្នុងអាល់ប៊ុមOriginal របស់លោក​ផងដែរ។

ជាងនេះទៅទៀត កុំឲ្យបងប្អូនថាលោកចេញតែបទរ៉េប ឥលូវមានចង្វាក់ខ្មែរយើងម្តងមើល សម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជិតចូលមកដល់នាពេលខាងមុននេះ។ លោកសូមជូនពរដល់ពុកម៉ែបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសសូមជួបតែក្តីសុខសប្បាយ រកទទួលទានមានបាន ជួបជុំគ្រួសាររីករាយឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ៕

ចង់ដឹងបទថ្មីចាប់ដៃគូរជាមួយតារារៀមច្បងពីរោះយ៉ាងណា ស្តាប់កម្សាន្តទាំងអស់គ្នា៖

ផ្តល់សិទ្ធដោយ៖ នេន ទុំ

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់