• 2019-03-20 10:30:00
  • ចម្រៀង

អីយ៉ា! តោះរាំក្បាច់ជ្រូក ពីតារាចម្រៀង Original Song ពៅ ពេជ្រ លឺហើយ ញ័រជើងចង់រាំ

  • 2019-03-20 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 34

ចន្លោះមិនឃើញ

បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​កាន់​តែ​ជិត​ចូល​មក​ដល់ តារា​ចម្រៀង​ជា​ច្រើន​បាន​ចេញ​បទ​ថ្មី​ៗ​ជា​បន្ត​បន្ទាប់ ។ ដោយ​ឡែក​ តារា​ចម្រៀង​រាង​ខ្ពស់​សង្ហា ពៅ ពេជ្រ បាន​បញ្ចេញ​ស្នា​ដៃ​ថ្មី MV ជា Original Song ​មាន​ចំណង​ជើង​ថា "តោះ រាំ​ក្បាច់​ជ្រូក" ពីរោះ​សប្បាយ​ប្លែក​ភ្នែក​តែ​ម្ដង ។

អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម Rock រូប​នេះ​ បច្ចុប្បន្ន​ជា​តារា​ចម្រៀង​ឯករាជ្យ​ដោយ​មិន​ទាន់​ចូល​ក្នុង​ទ្រនំ​ណា​នោះ​ឡើយ។ សម្រាប់​លោក​ផ្ទាល់ ប្រកាន់​ភ្ជាប់​ច្រៀង​​បទ​ចម្រៀង​ស្នាដៃ​និពន្ធ​ថ្មី​មិន​ចម្លង ​ព្រោះ​លោក​ជា​តារា​ចម្រៀង​ Original Song ​ម្នាក់ ដែល​មិន​ត្រឹម​ច្រៀង​ពី​រោះ​ទេ ​តែ​អាច​រាំ និង​និពន្ធ​ចម្រៀង​បាន​ផង​ដែរ។ កាន់​តែ​ពិសេស​នោះ តារា​ចម្រៀង​រូប​នេះ មាន​ក្រុម​ហ៊ុន​ជួយ​គាំ​ទ្រ​ច្រើន​និង ​តែង​មាន​ម្ចាស់​ឧបត្ថម្ភ​ជា​ទំនិញ​ផ្សេង​ៗ រាល់​ពេល​ចេញ​បទ​ថ្មី​ម្ដង​ៗ ។​

លោក ពៅ ពេជ្រ ​បាន​ឲ្យ​ដឹង​ថា MV ​ថ្មី​នេះ ​ជា​ប្រភេទ​​បទ​សម័យ​ក៏​ពិត​មែន តែ​មាន​លាយ​បញ្ចូល​ភ្លេង​ខ្មែរ​ ដោយ​តួ​សម្ដែង​ គឺ​កញ្ញា យេ​យេ និង​កញ្ញា កូ​កូ ​បាន​ស្លៀក​ពាក់​តាម​បែប​សម័យ​លង្វែក ​ផង​ដែរ។​​​​

សម្រាប់​ឆ្នាំ​នេះ លោក ពៅ ពេជ្រ បាន​​បញ្ចេញ​ស្នា​ដៃ២​បទ​មក​ហើយ "កញ្ញា​ធ្មេញ​ដែក" និង​បទ​ថ្មី​នេះ​គឺ​ "​តោះ រាំ​ក្បាច់​ជ្រូក​" ។

សូម​ទស្សនា​បទ​ចម្រៀង "​តោះ រាំ​ក្បាច់​ជ្រូក" ទាំង​អស់​គ្នា៖

ចុចអាន៖​ កូនអ្នកណាគេ? បទថ្មី នេន ទុំ ជាមួយខាត់​​ សុឃីម​ ដឹងតែរាំហ៊ុយដីនាពេលចូលឆ្នាំថ្មី

អត្ថបទ៖ លឹម សុនា

មតិយោបល់