• 2019-03-21 04:30:00
  • ស្ទីលតារា

អស្ចារ្យ! ច្រើនឈុត​​ពីអ្នក​ច្នៃ​ម៉ូដ ម៉ែន សីហាសុទ្ធតែបង្កប់អត្ថន័យក្នុងម៉ូតនិមួយៗមិនគួរជឿ

  • 2019-03-21 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 66

ចន្លោះមិនឃើញ

ដោយសារមាន​​ទេពកោសល្យ​ផ្នែក​ឌីហ្សាញ​តាំង​ពី​កំណើត​ ទើបធ្វើ​ឲ្យ​ ម៉ែន សីហា វិវត្ត​ខ្លួន​យ៉ាង​លឿន​ជ្រៀត​​ចូល​វិថី​សិល្បៈ​​ត្រឹម​មួយ​ពព្រិច​ភ្នែកហើយទទួលបានភាពល្បីល្បាញ និងពិសេស Brand ល្បីនៅឯក្រៅប្រទេសឈ្មោះ Queen Victoria ក៏បានផ្តល់សិទ្ធិ និងសហការជាមួយលោកទៀតផង។

តារាចម្រៀង មាស សុខសោភា គ្រងឈុតឈ្មោះ រាជនីផ្កាធម្មជាតិនៃក្តីស្រឡាញ់​ ច្នៃពីស្បៃ និងមេអំបៅប៉ាក់ឌិន

ស្នាដៃសម្រេច​បានរបស់​ ម៉ែន សីហា ពិតជា​មាន​ចំនួន​ច្រើន​ ហើយថ្ងៃនេះ Sabay​ សូមលើកយក ២១ម៉ូដមកបង្ហាញ​។ ឈុត​ទាំងនោះ បើមើលភ្លាម មិនសង្កេតមហាជនអាចគិតថា​ជាការច្នៃម៉ូដរបស់បរទេស ប៉ុន្តែជាក់ស្ដែង​ជា​គំនិតច្នៃប្រឌិត​ទាំងស្រុង​របស់ ម៉ែន សីហា។ ម្យ៉ាងវិញទៀត នោពេលបង្ហាញម៉ូដ ជ្រើសមកគ្រង ដើម្បីបង្ហាញឈុតទាំងនោះ​ ក្នុងកម្មវីធីតូចធំ គឺពិតជាទទួលបានការគាំំទ្ រនិងកោតសរសើរជាខ្លាំង។

ដោយសារទឹកដៃឆ្នើមបែបនេះ ទើបសូម្បីតែតារាល្បីជួរមុខក៏ស្នើរចង់គ្រងឈុតរបស់លោកដែរ ព្រោះមើលទៅស្រស់ស្អាតទាក់ទាញ ទាំំងពណ៌ ទាំងការជ្រើសរើសសាច់កំណាត់ឲ្យស៊ីទៅតាមធម្មជាតិក៏ដូចជាអត្ថន័យរបស់សត្វព្រៃនិមួយៗទាក់ភ្នែកបំផុត៕

តារាចម្រៀង ​ADDA​ ឈុតឈ្មោះ រាជនីក្ងោក​​​ ច្នៃពីសូត្រ ស្បៃ និង ត្បូង

ចង់ដឹងមានអ្វីខ្លះជាច្រើនម៉ូដច្នៃចេញពីធម្មជាតិ និងសត្វព្រៃ សូមទស្សនារូបភាពខាងក្រោម៖

ម៉ូដែល ហង្ស សូរិយ៉ាន់ ឈុតឈ្មោះ​ ជំទាវ 60s​ ដកស្រង់ពីពស់សម្បុរ​ ៣​​ ច្នៃពីឌិនដោយត្បូង Swarovski & crystal
តារាម៉ូដែល Snow​​ Black ឈុតឈ្មោះ ខ្លាដំបងស្បែក ច្នៃពីសូត្រ
ម៉ូដែលកូនកាត់បារាំង Marianne Clais ឈុតឈ្មោះ ពស់ក្រហម ច្នៃពីកំណាត់ព្រិនក្រលាពស់
ម៉ូដែល Daiana Daiana ​ឈុតឈ្មោះ Cocktail dress ច្នៃពីប៉ាក់ឌិនអង្កាំបៃតង លំនាំសត្វបង្គួយយក្ស
ម៉ូដែល​ Ven Helena ឈុតឈ្មោះ រាជនីពស់មាស លំនាំសត្វឃ្មុំ​ ច្នៃពីស្បៃសំណាញ់ មានប៉ាក់ឌិនអង្កាំ
ម៉ូដែល Ven Helena ឈុតឈ្មោះ រាជនីរោមវែង ច្នៃដោយកំណាត់សារ៉ូឆ្នូត និងរោមសត្វខ្មៅប្រផេះ
ម៉ូដែល Daiana Daiana ​ឈុតឈ្មោះ រាជនីក្ដាន់​ ច្នៃពីស្បៃ ស្បែក និងប៉ាក់ឌិនអង្កាំមាស
ម៉ូដែល Ngin​​ Rosa ឈុតឈ្មោះ​ពស់ខៀវ​​ ច្នៃពី កំណាត់ស្បែក
អ្នកច្នៃម៉ូតល្បី ម៉ែន សូហា ប្រ៊េន Queen​​ Victoria​ ឈុតឈ្មោះ បក្សីក្រហម ច្នៃពីស្លាបធ្វើពីរោមសត្វពណ៍ក្រហម
ម៉ូដែល ហង្ស សូរិយ៉ាន់ ឈុតឈ្មោះ រាជនីឥន្ទ្រី​​​​ លំនាំសត្វតឹកកែ​ ច្នៃពីរោមសត្វ & ត្បូង
តារាចម្រៀង មាស សុខសោភា ឈុតឈ្មោះ រាជនីហង្សក្រហម ច្នៃពីរោមសត្វ ប៉ាក់ ឌិនអង្កាំ ត្បូងក្រហម
ម៉ូដែលកូនកាត់បារាំង Marianne Clais ឈុតឈ្មោះ​ រាជនីអូទ្រីស​ ច្នៃពីរោមសត្វ ស្បៃ ត្បូង និងក្រណាត់​ Bling Bling
អ្នកច្នៃម៉ូតល្បី ម៉ែន សូហា ប្រ៊េន Queen​​ Victoria​ ឈុតឈ្មោះ ពពក​ លំនាំពពកខៀវ និង ស​​ និយាយពីសន្តិភាព ច្នៃពីស្បៃស Bling Bling
ម៉ូដែល Visal​ ឈុតឈ្មោះ រំដួលកម្ពុជា​ ច្នៃពី សូត្រមាស មាន ប៉ាក់ឌិនអង្កាំមាស
តារាចម្រៀង មាស សុខសោភា ឈុតឈ្មោះ រាជនីនាគមាស​ លំនាំរលកទឹក និងសសៃទឹក​ ច្នៃពីស្បៃ និងប៉ាក់ឌិនអង្កាំមាស
ម៉ូដែល ហង្ស សូរិយ៉ាន់ ឈុតឈ្មោះ ទេពមច្ឆា លំនាំត្រីពណ៌ស​ ច្នៃពីរោមសត្វ កំណាត់ស្បែកស និងប៉ាក់ឌិន អង្កាំ
អ្នកច្នៃម៉ូតល្បី ម៉ែន សូហា ប្រ៊េន Queen​​ Victoria​ ឈុតឈ្មោះ​ ស្តេចខ្លាត្រី ច្នៃពីសូត្រក្រលាខ្លា
ម៉ូដែល Por Iren​ ឈុតរាជនីស្បែកធំ​ ដកស្រង់ពីទំរង់ល្ខោនខោល និងស្រមោលស្បែកធំ​ ច្នៃពីសូត្រស្បែក និងឌិនជាអង្កាំ
អ្នកច្នៃម៉ូតល្បី ម៉ែន សូហា ប្រ៊េន Queen​​ Victoria ឈុតឈ្មោះរាមឥសូ ដកស្រង់ពីទំរង់ល្ខោនខោល​ ច្នៃពី សូត្រ ស្បៃស្រណាញ់ ដោយមានប៉ាក់ឌិន

ផ្តល់សិទ្ធិរូបភាពដោយ៖ ​ម៉ែន សីហា (Oliva​ Kong)

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់