• 2019-03-21 04:10:00
  • ស្ទីលតារា

ប្រាប់អាយុ៣៣ឆ្នាំអ្នកណាជឿ បើ ឈិត សុវណ្ណបញ្ញា ចាយសម្រស់ស្អាតម្លឺងៗលើកោះម៉ាល់ឌីវ

  • 2019-03-21 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ ឈិត សុវណ្ណ​បញ្ញា ​នៅ​តែ​ស្រស់​ស្អាត និង​សម្រស់​លេច​ធ្លោ​ដដែល បើ​ទោះ​ជា​ឈាន​ចូល​វ័យ​៣៣​ឆ្នាំ​ក៏​ដោយ។ ​នៅ​លើ​កោះ​ម៉ាល់​ឌីវ ​តារា​ចម្រៀង​​ទើប​បើក​ហាង​​មាន​ឈ្មោះ​ថា បឹង​ហ្គា​ឡូ មិន​ភ្លេច​បង្ហោះ​រូប​ស្អាត​ៗ ​ពី​​ដែន​កោះ​ដែល​មនុស្ស​គ្រប់​គ្នា​ប្រា​ថ្នា​ទៅ​លេង​នោះ​ទេ។

​ក្នុង​ដំណើរ​កម្សាន្ត​ជា​មួយ​មិត្ត​ភក្ដិ រួម​នឹង​គូស្នេហ៍​កញ្ញា ទេព បូ​ព្រឹក្ស និង​លោក G-Devith ​ រូប​ជា​ច្រើន​សន្លឹក​ក្នុង​ឈុត​ជា​ទេព​មច្ឆា និង​សំលៀកបំពាក់​បែប​ដើរ​លេង​សមុទ្រ ​របស់​តារា​ស្រី​រូប​នេះ ​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​​លាន់​មាត់​សរសើរ​គ្រប់​គ្នា នូវ​ភាព​ក្មេង​ជាង​វ័យ​របស់​ម្ចាស់​បទ ​"​ខ្ញុំ​ពី​មុន​"។

ក្រៅ​ពី​នេះ ​អ្នក​គាំ​ទ្រ​ជា​ច្រើន​ស្ទើរ​តែ​មិន​ជឿ​ថា កញ្ញា ​សុវណ្ណ​បញ្ញា ​ឈាន​ចូល​វ័យ​៣៣​ឆ្នាំ ​ដោយ​សារ​តែ​សម្រស់​នៅ​តែ​ក្មេង ហើយ​បើ​មិន​ប្រាប់​ ប្រាកដ​ណាស់​នឹង​គិត​ថា តារា​រូប​នេះ​ទើប​មាន​វ័យ​២០​ក្រាស់​តែ​ប៉ុណ្ណោះ៕

អត្ថបទ៖ លឹម សុនា

មតិយោបល់