• 2019-03-21 08:45:18
  • ព័ត៌មាន

ព្រោះអាណិត! គ្រាន់តែទំនេរការងារភ្លាម ខាត់ សុឃីម ឆ្លៀតណាត់ជួបស្ត្រីម្នាក់រត់កង់បីភ្លែត

  • 2019-03-21 08:45:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាពហុជំនាញ ខាត់ សុឃីម បានណាត់នារីរត់កង់បីឥណ្ឌាដែលជាស្ត្រីម៉េម៉ាយចិញ្ចឹមកូនម្នាក់ឯងមកជួបនៅឯផ្ទះរបស់ខ្លួននៅថ្ងៃ២១មីនា២ឆ្នាំ២០១៩នេះ។

ហេតុផលដែលធ្វើអោយអ្នកនាងខាត់សុឃីម ក្តុកក្តួលក្នុងចិត្តរហូតដល់ជួយស្ត្រីរូបរីនោះ គឺដោយសារតែអ្នកស្រីជាមនុស្សមានការតស៊ូ និងពុះពារដើម្បីកូន ទោះខ្លួនជាស្រីមេម៉ាយ តែអាចធ្វើបានទោះជាការងារនោះ សម្រាប់តែមនុស្សប្រុសយ៉ាងណាក្តី។ ណាមួយ សុឃីម ពិតជាចង់ជួបនិយាយជាមួយនារីតស៊ូម្នាក់នេះខ្លាំងដែលពោរពេញដោយការតស៊ូទោះមានឈ្មោះជាស្ត្រីម៉េម៉ាយតែមិនរុញរាក្នុងការតស៊ូក្នុងជីវិតរបស់ខ្លួនឡើយ។

ក្នុងចំណោម​អ្នករត់​កង់បី​ឥណ្ឌា ដែល​សុទ្ធសឹង​តែ​ជា​បុរស អ្នកស្រី ឆេង ដានី ជា​ស្ត្រី​ដ៏កម្រ​ម្នាក់​ដែល​កាន់ចង្កូត​ដឹក​អ្នកដំណើរ​លើ​យាន្តកំពុង​ពេញនិយម​មួយ​នេះ​ ដោយ​ត្រូវ​ចេញ​ពី​ផ្ទះ​តាំងពី​ព្រឹក​ព្រលឹម​ដល់​យប់​ជ្រៅ ជាមួយ​វត្តមាន​កូនប្រុស​បណ្ដូល​ចិត្ត​នាំ​មក​ជាប់​ខ្លួន​ជានិច្ច​។ ក្នុង​សម្លៀកបំពាក់​សមសួន​បែប​អ្នក​ធ្វើការ​ការិយាល័យ និង​ពាក់​វ៉ែនតា​ផង​នោះ ស្ត្រី​វ័យ ២៦ ​ឆ្នាំ​រូប​នេះ​បាន​រៀបរាប់​បន្ថែមផងដែរ សម្រាប់ថ្ងៃនេះ ខ្លួនសប្បាយរីករាយខ្លាំងណាស់ដែលបានជួបអ្នកនាង​ ខាត់ សុឃីមផ្ទាល់ពិតជាមិនគួរជឿថា តារាស្រីរូបនេះចិត្តល្អខ្លាំងណាស់ ដានីថ្លែងថា៖​​ "បាននិយាយជាមួយគាត់កក់ក្តៅក្នុងចិត្តខ្លាំងណាស់ដូចបាននិយាយជាមួយបងស្រី គាត់ណែនាំឲ្យយោបល់ច្រើនណាស់គាំទ្រ និងលើកទឹកចិត្តខ្ញុំ កាន់តែឲ្យខ្ញុំមានសង្ឃឺមបន្តដំណើរក្នុងជីវិតបន្តទៅមុខទៀតដើម្បីអនាគតកូនប្រុសរបស់ខ្ញុំ ពិសេសអរគុណសម្រាប់ថវិកាដែលបងស្រីខាត់ សុឃីម ផ្តល់មកឲ្យខ្ញុំចេញពីទឺកចិត្តពិតជាអរគុណខ្លាំងណាស់"។ ប៉ុន្តែដានី សុំមិនបញ្ជាក់ថាថវិកាបាន​មកនោះប៉ុន្មានទេ ព្រោះមិនចង់ឲ្យប៉ះពាល់ទឹកចិត្តអ្នកនាងខាត់ សុឃីមនៅឯផ្ទះក្នុងបុរីជ័យជំនះ ។​

អ្នកនាង ខាត់ សុឃីម បានបញ្ជាក់មកកាន់ Sabay​ ថា៖ "​ភាពរឹងមាំ​របស់ប្អូនស្រីចាប់​យក​ការងារ​បុរស​ដើម្បី​រកប្រាក់​ចិញ្ចឹម​កូន​នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការហែល​ឆ្លង​ដំណើរ​ជីវិត​ដ៏លំបាក​ជា​កូន​អ្នកក្រីក្រ​ជនបទ​នៅ​ភូមិ​តាកោរ ឃុំ​ដំបូកខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​កំពត​។ គាត់ជាស្ត្រីម៉េម៉ាយទៀត ពេលឃើញគាត់ផ្ទាល់ពិតជាគួរឲ្យអាណិតខ្លាំងណាស់ មានបងប្អូនស្រីមួយចំនួនគ្រាន់បើជាងគាត់ ផុស Sad តាមបណ្តាសង្គម​ តែគាត់អត់ទេ? ត្រូវចិញ្ចឹមកូន ថ្លៃជួលផ្ទះនៅម្តុំសំណង់១២ និងសន្សំបង់ការប្រាក់រំលោះកង់បី ដែលទិញគេ ៣៦០០ដុល្លារ ហើយពេលខ្លះត្រូវយកកូនតាមត្រឹកៗទៀត ខ្ញុំនិយាយមិនចេញទេអាណិតគាត់ខ្លាំងណាស់"។ អ្វីដែលអ្នកនាងសុំសំណូមពរគឺ សូមឲ្យបងប្អូនសប្បុរសជន ដែលមានបំណងចង់ជួយដានី អាចទាក់ទងតាមលេខទូរស័ព្ទ ក្នុងវីដេអូផ្ទាល់ ​ហើយសុឃីម ក៏សង្ឃឺមថាប្អូនស្រី និងមានសប្បុរសជនចិត្តធម៌អាចជួយរំលោះកង់បីឲ្យអ្នកម្ដាយរូបនេះដាច់បានគ្រាន់សល់លុយទុកចិញ្ចឹមកូន​បង់ថ្លៃសាលាឲ្យកូនរៀនផងដែរ៕

ផ្តល់សិទ្ធដោយ៖ អ្នកនាង ខាត់ សុឃីម & អ្នកនាង ឆេង ដានី (អ្នករត់កង់បី)

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់