• 2019-03-22 10:23:48
  • ព័ត៌មាន

ក្តៅ! មកទៀតហើយ «RAVEGROUND 2019» ព្រឹត្តិការណ៍ EDM ដ៏ធំប្រចាំឆ្នាំ ចង់រាំប្រញាប់ណាត់គ្នាទៅ

  • 2019-03-22 10:23:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្តៅ! មកទៀតហើយ «RAVEGROUND 2019»ព្រឹត្តិការណ៍ EDM ដ៏ធំប្រចាំឆ្នាំ អ្នកចង់រាំប្រញាប់ណាត់គ្នាទៅ មក​ដល់​ទៀតហើយ EDM Cambodia បាន​ប្រកាស​​រៀបចំ​កម្មវិធី​ RAVEGROUND 2019 ដែល​ធំ និង​ប្លែក​ពី​ឆ្នាំ​មុនៗ ​នៅ​សណ្ឋាគារ Hotel Cambodiana នា​ថ្ងៃទី 30 មិនា ខាងមុខនេះ ។ ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​នេះ​ទទួល​បាន​ឧបត្ថម្ភ​ផ្ដាច់​មុខ​ពី​ស្រាបៀ​ដ៏​ល្បី​របស់​ហូឡង់​ គឺ​ស្រាបៀរ Heineken។

RAVEGROUND ឆ្នាំ​នេះ​ ធានា​ម៉ា​កប់​ ជាមួយ​វត្តមានDJកំពូល​ៗ ដ៏​ល្បី​ពី​អឺរ៉ុប​ដែល​ធ្លាប់​ធ្វើ​បទ​ចម្រៀង​ជាមួយ​កំពូល​ឌី​ជេ​ល្បី​ៗ ដូចជា Martin Garrix Tiesto និងHardwell ជា​ដើម គឺ DJ DYRO។ ក្រៅពី DYRO ក៏​មាន DJ ស្រី​ស្រស់​ស្អាត ពោរពេញ​ដោយ​សមត្ថភាព​គឺ DJ RARAY! ពួក​គាត់​សុទ្ធ​សឹង​តែ​ជា DJ អន្តរជាតិ​ល្បី លំដាប់​កំពូល​ធ្លាប់​បង្ហាញ​ខ្លួន​នៅ Festival ធំ​ៗ​ជា​ច្រើន ដូចជា Tomorrowland, Ultra Music Festival DJ ល្បីៗ ក្នុង​ស្រុក​ក៏​មាន​ដែរ នៅ​យប់​កម្មវិធី RAVEGROUND មាន​ឌីជេកម្ពុជា និង ក្រុម​ Klapyahandz ចូល​រួម​ដើម្បី​ឲ្យ​កម្មវិធី​​កាន់​តែ​មាន​រំជើបរំជួល​ផង​ដែរ!

ដើម្បី​កុំ​ឲ្យ​ខកខាន​ឱកាស​ចូលរួម និង​​ទទួល​យ​ក​បទពិសោធន៍​ថ្មី​ប្លែក​អារម្មណ៍ ពី RAVEGROUND 2019 សូម​ប្រញាប់​ទិញ​សំបុត្រ​ឥលូវ​នេះ តាមរយៈ www.edmcamboida.com

កក់​សំបុត្រ​នៅ​ថ្ងៃ​នេះ​នឹង​ទទួល​បាន​ការ​ដឹក​ជញ្ជូន​ដល់​កន្លែង​ដោយ​ឥត​គិត​ថ្លៃ ! ដើម្បីទិញសំបុត្រ Online សូមចុចទីនេះ

តម្លៃ​សំបុត្រ​ចូល​រួម​ ៖

  • សំបុត្រ​ជើង​ទី ១ តំលៃ ១០ ដុល្លារ (លក់​អស់​ហើយ)

  • សំបុត្រ​ជើង​ទី ២ តំលៃ ១២.៥ ដុល្លារ (លក់​អស់​ហើយ)

  • សំបុត្រ​ជើង​ទី ៣ តំលៃ ១៥ ដុល្លារ ចាប់​ផ្ដើម​លក់​ហើយ

  • សំបុត្រ​ជើង​ទី ៤ តំលៃ ២០ ដុល្លារ ចាប់​ផ្តើម​ពេល​ជើង​ទី ៣​លក់​អស់

  • សំបុត្រ Walk-in តំលៃ ២៥ ដុល្លារ នៅ​ថ្ងៃ​កម្មវិធី (ប្រសិន​បើ​នៅ​សល់)

សម្គាល់៖ អ្នក​ចូល​រួម ត្រូវ​តែ​មាន​អាយុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង​ទៅ ឬ កើត​ឆ្នាំ ២០០១ ។ សំបុត្រ ១ អាច​ប្តូរ​យក Heineken ១ ដប។

កុំ​ឲ្យ​ថា​បោក! តោះ មក​មើល​រូប​ភាព​កាល​ពី កម្មវិធី EDM Cambodia ពី​មុន​ៗឲ្យ​ដឹង​ថា​កប់ និង​សប្បាយ​ប៉ុណ្ណា៖

អត្ថបទ៖ លីដា

មតិយោបល់