• 2019-03-23 01:22:56
  • ព័ត៌មាន

ខ្យូតឡើងប្លែក ពេជ្យ សោភា លេចមុខជាមួយតារាវ័យ ១០ឆ្នាំ ឆេង ប្រសិទ្ធក្នុងស្ពតប្រេនអន្តរជាតិមួយ

  • 2019-03-23 01:22:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ គេ​ប្រទះ​ឃើញ​តារា​ល្បី​ឈ្មោះ និង ពេញ​និយម​ ៣​រូប​នៅ​កម្ពុជា​យើង បាន​ជុំ​គ្នា​ថា​ស្ពត​ទូរទស្សន៍​ឲ្យ​ប្រេន​ល្បី​ឈ្មោះ មួយ​ក្នុង​បរិយាកាស​គ្រួសារ​ដ៏​គួរ​ស្រលាញ់ និង​ទាក់​ទាញ​បំផុត​មួយ គឺ មាន​កំពូល​តារាកូរ ពេជ្យ សោភា និង កុមារ ឆេង ប្រសិទ្ធ បេក្ខជន​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​អន្តរជាតិ និង​ ចាន់ កញ្ញា​ អតីត​បេក្ខជន​កម្មវិធី​ប្រកួត​ធ្វើ​ម្ហូប​អន្តរជាតិ​ដ៏​ល្បីល្បាញ​ផង​ដែរ។

ការ​ពិត​ទៅ​គឺ ​តារា​ទាំង​បី​ដួង​នេះ​កំពុង​ថត​ស្ពត​ពាណិជ្ជកម្ម​ផលិតផល​ដុំ​ស៊ុប​ខ្នរ​សាច់​ជ្រូក​ដែល​ជា​ផលិតផល​ល្បី​ឈ្មោះ​ជា​អន្តរជាតិ​ ​ជួយ​ផ្ដល់​នូវ​ភាព​ឈ្ងុយ​ឆ្ងាញ់​មាន​ជាតិ​ដល់​ម្ហូប​អាហារ​គ្រប់​ៗ​ចាន​តាម​ក្រុម​គ្រួសារ​នី​មួយ ដែល​ចរាចរណ៍​លើ​ទីផ្សារ​អស់​រយៈ​ពេល​រាប់​សិប​ឆ្នាំ​មក​ហើយ។

កុមារ ឆេង ប្រសិទ្ធ បេក្ខជន​ The Voice Kids Cambodia season 2

នេះ​ជា​លើកដំបូង​ហើយ​ សម្រាប់​តារា​វ័យ​ត្រឹម ១០ឆ្នាំ​ ប្រសិទ្ធ លេច​មុខ​ក្នុង​ស្ពត​ផលិតផល​ធំ​បែបនេះ បន្ទាប់​ពី​បាន​សម្ដែង​ និង​បញ្ចេញ​ក្បាច់​រាំ​យ៉ាង​រស់​រវើក​លើ​ឆាក​ការ​ប្រកួត​ចំរៀង​កុមារ​លំដាប់​អន្តរជាតិ The Voice Kids Cambodia រដូវ​កាល​ទី ២ ដែល​ប្អូន​បាន​ជាប់​ដល់​វគ្គ Semi Final បេក្ខជន ១២ នាក់​ចុង​ក្រោយ។​

អញ្ចឹង​រង់​ចាំ​មើល​ស្ពត​នេះ​ទាំង​អស់​គ្នា​ដែល​នឹង​ចាក់​ផ្សាយ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ!

ឡាឌី

មតិយោបល់