• 2019-04-19 09:05:00
  • ព័ត៌មាន

រកឃើញ៨ក្រុមសុទ្ធតែជើងខ្លាំង ពី Battle Band ដំបូងនៅកម្ពុជា

  • 2019-04-19 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 87

ចន្លោះមិនឃើញ

ឆ្លង​កាត់​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ ​ទី​បំផុត ​កម្មវិធី​ប្រលង​ចម្រៀង Battle Band ​ដែល​រៀប​ចំ​ឡើង​នៅ ហាង​កាហ្វេ Hard Rock Cafe ​ដែល​ស្ថិត​ក្នុង​ផ្សារ​ទំនើប Exchange Square ​បាន​រក​ឃើញ​៨​ក្រុម សម្រាប់​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្តាច់​ព្រ័ត្រ​ហើយ។

​ក្នុង​នោះ​មាន​ដូច​ជា​ ក្រុម៖

Bestlife

Batbangers

Kstorm

Khmeng Samrae

Sweet

Garuda

De'first

Hastages

សូម​បញ្ជាក់​ថា ​កម្មវិធី​ប្រកួត​​នេះ ​នឹង​ជម្រុះ​យក​តែ​៣​ក្រុម​ប៉ុណ្ណោះ ​ដើម្បី​ដណ្ដើម​ពាន​រង្វាន់ ដែលជយ​លាភី​នៃ​កម្មវិធី​នេះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ដល់ ២៥០០ដុល្លារ ព្រម​ទាំង​កុង​ត្រា​ផលិត​ចម្រៀង​ជាមួយ​ Seila Records ទៀត​ផង ខណៈ​រង្វាន់​លេខ​២​ ទទួល​បាន​ទឹក​ប្រាក់ ១៥០០ដុល្លារ និង​លេខ​៣ ទទួល​បាន ៧៥០​ដុល្លារ ៕

អត្ថបទ៖ លឹម សុនា

មតិយោបល់