• 2019-03-27 02:15:00
  • ព័ត៌មាន

Kenneth Ma កាន់តែទាក់ទាញខ្លាំងក្នុងរឿង «តាក់ស៊ីចាប់ខ្មោច»

  • 2019-03-27 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនិកជន​ដែល​បាន​ទស្សនា​រឿង «តាក់​ស៊ី​ចាប់​ខ្មោច» ប្រាកដ​ជា​បាន​ដឹង​ថា​រឿង​មួយ​នេះ​មាន​ឈុត​ឆាក​ដ៏​ជក់​ចិត្ត​ជា​ច្រើន ទើប​ស័ក្ដិសម​ជា​សមិទ្ធផល​ដែល​ទទួល​ពាន​រង្វាន់​ជា​សាច់​រឿង​ល្អ ប្លែក​ប្រ​ចាំ​ឆ្នាំ។

ឈុត​ឆាក មាន​លាយ​ឡំ​ជាមួយ​អភិនិហា ខ្មោច ព្រាយ បិសាច យុទ្ធសិល្ប៍​និង​ភាព​កំប្លុក​កំប្លែង​មិន​ចេះ​រីង​ស្ងួត។

រឹត​តែពិសេស​គឺ​តួអង្គគួរ​អោយ​ចាប់អារម្មណ៍ខ្លាំងជាងគេនៅក្នុងរឿងនេះគឺ Keneth Ma សម្តែង​ជា​តួ​ឈ្មោះ​ម៉ាជឺ និងជាអ្នករត់តាក់ស៊ីក៏ ជាតួអង្គដែលចូលចិត្តខ្ចីលុយគេ និង​ប្រើ​សម្លៀក​បំពាក់​ចាស់​ៗ។ សម្រាប់​ការសម្តែង​ប្លង់​នានា​ក្នុងរឿង តាក់​ស៊ី​ចាប់​ខ្មោច Kenneth Ma​បាន​សារភាព​ថា​ពិត​ជា​មាន​ឈុត​ដែល​គួរ​អោយ​ភ័យរន្ធត់ច្រើន ប៉ុន្តែគេបាន​តាំង​ចិត្តសម្តែង​អោយ​បាន​ល្អ​បំផុត។

តារារូបនេះ​បន្តថា ក្នុងនោះ​មានឈុតមួយដែលត្រូវថតនៅចំពេលយប់ជ្រៅ ហើយ​នៅតំបន់​ព្រៃ​ភ្នំ​ទៀត ចំណែក​បះសក់គឺ​ឆាកមួយនោះតំរូវអោយរត់ជាមួយតុក្កតាខ្មោច មិន​ថា​រត់​ទៅ​កន្លែង​ណា​ក៏​ដោយ​ក៏តុកត្តា​នោះ​ត្រូវតែតាម​ទៅដល់ទីនោះជានិច្ចដែរ! សួរថា​ អ្នកណាមិនព្រឺសម្បុរ?

អ្វីដែលធ្វើអោយលោកកាន់តែរន្ធត់ទៀតនោះគឺលោកបានលឺគេនិយាយតៗគ្នាថា មាន​អ្នក​រត់​តាក់​ស៊ី​ម្នាក់ បាន​ដឹកភ្ញៀវទៅដល់កន្លែងកប់ខ្មោច ហើយភ្ញៀវនោះបានហុចលុយអោយអ្នករត់តាក់ស៊ី​នោះ ។ ប៉ុន្តែ​លុះ​ព្រឹក​ឡើងលុយនោះបានក្លាយជាលុយខ្មោចទៅវិញ។ ការនិយាយតៗគ្នានេះ បានធ្វើអោយលោកស្រមៃដល់ឈុតដែលលោកនឹងត្រូវថតក្នុងរឿង «តាក់ស៊ីចាប់ខ្មោច»។

រឿង «តាក់ស៊ីចាប់ខ្មោច» ចាក់ផ្សាយរៀងរាល់ថ្ងៃ ចន្ទ-សុក្រ វេលាម៉ោង ១១:០០ព្រឹក នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន​តែមួយគត់៕

អត្ថបទ៖ លឹម សុនា

មតិយោបល់