• 2019-03-27 04:21:25
  • ស្ទីលតារា

idol ធ្វើ​អីចឹង​បាន​ទៀត៖ សូលីកា ស្រឡាំងកាំង ពេល នីកូ លេង​ធ្វើ​ស៊ី​ស្រស់​ៗ​ចឹង

  • 2019-03-27 04:21:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ណា​មិន​ដឹង តារា​ចម្រៀង នីកូ និង សូលីកា ស្និទ្ធស្នាល​គ្នា​ខ្លាំង តាំង​ពី​នៅ​ក្នុង​ផលិតកម្ម M ជាមួយ​មក​ម្ល៉េះ។ ភាព​ជិត​ស្និទ្ធ​នោះ រហូត​ដល់​មាន​ព័ត៌មាន​ផ្គូផ្គង​អ្នក​ទាំង​ពីរ​ថែម​ទៀត ដោយ​សារ​តែ​គេ​មើល​ឃើញ​ថា អ្នក​ទាំង​ពីរ​មាន​ភាព​ស័ក្ដិសម​គ្នា​ច្រើន​ទាំង វ័យ​ក្មេង ស្អាត សង្ហា និង​កេរ្តិ៍​ឈ្មោះ​ល្បី​ដូច​គ្នា​ទៀត។

យ៉ាង​ណា​ក៏​ដោយ អ្វី​ៗ​នៅ​ត្រឹម​ជា​ការ​ផ្គូផ្គង ត្បិត​អ្នក​ទាំង​ពីរ​មិន​ដែល​បញ្ចេញ​ឲ្យ​ដឹង​ផ្ទាល់​មាត់​ថា ពួក​គេ ស្រឡាញ់​គ្នា​ក្នុង​ន័យ​ស្នេហា ឬ​ក៏​អត់​នោះ​ទេ។ ប៉ុន្តែ​ជា​រឿយ​ៗ គេ​ឃើញ​ពួក​គេ​ស្និទ្ធ​គ្នា​ខ្លាំង និង​ហ៊ាន​លេង​ប្លែក​ៗ​ដាក់​គ្នា​ទៀត​ផង។ ជាក់​ស្ដែង វីដេអូ​ខ្លី ដែល​បង្ហោះ​លើ IG របស់ នីកូ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ខាង​ប្រុស បាន​ចូល​មក​ធ្វើ​ស៊ី​ខាង​ស្រី​តែ​ម្ដង។

វីដេអូ​នោះ សូលីកា អង្គុយ​បែរ​ខ្នង និង​បាន​ដាក់​កាមេរ៉ា​ទូរសព្ទ​ថត​នាង ប៉ុន្តែ​នាង រវល់​ជាមួយ​សកម្មភាព​លើ​ទូរសព្ទ​មួយ​ផ្សេង​ទៀត។ រំពេច​នោះ នីកូ ស្រាប់​តែ​ចូល​មក​ពី​ក្រោយ ចាប់​ផ្ដើម​សកម្មភាព​រាំ​បែប​ស្លុយ ក្នុង​ពេល​ខាង​ស្រី មិន​ដឹង​ថា មាន​អ្វី​កំពុង​កើត​នៅ​ពី​ក្រោយ​ខ្នង​ខ្លួន​សោះ។

តោះ...ទស្សនា​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម