• 2019-03-27 10:37:59
  • ជីវិតតារា

រូបផ្អែមល្ហែមច្រើនសន្លឹកពីឱក សុគន្ធកញ្ញា ជាមួយគូដណ្តឹងនៅសមុទ្រ (មានវីដេអូ)

  • 2019-03-27 10:37:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងល្បីជួរមុខ ​ឱក​ ​សុគន្ធ​កញ្ញា​ រយៈពេលចុងក្រោយនេះកាន់តែកៀកថ្ងៃរៀបការហើយ ប៉ុន្តែ​​ក្រៅពី​មមាញឹក​ជាមួយនឹង​ការងារ​សិល្បៈ​ នាងបាន​ធ្វើឲ្យហ្វេនៗរបស់នាងទទួលបានការភ្ញាក់ផ្អើលជានិច្ចនូវរូបភាពជាច្រើនស្វីតៗរបស់ខ្លួន ផុសជាបន្តបន្ទាប់​​​ ហើយក៏កំពុងរវល់​ក្នុង​ការរៀបចំ​​ពិធី​មង្គល​កា​របស់ខ្លួន​ដែល​នឹង​រៀបចំឡើង​នៅ​ខែឧសភា​ខាងមុខនេះ​បើតាមប្រភពស្និទ្ធស្នាលរួមអាជីពលួចខ្សឹបប្រាប់តែសុំមិនបញ្ចេញឈ្មោះ និងមិនបញ្ជាក់ថាថ្ងៃពិតប្រាកដថ្ងៃ​ណាប៉ុណ្ណោះ។​ ​

ជាក់ស្តែងកាលពីម្សិលមិញនៅក្នុង IG របស់តារាចម្រៀងល្បីជួរមុខរូបនេះបានធ្វើការបង្ហោះ​រូបស្វីតជាច្រើនសន្លឺកធ្វើដំណើរកម្សាន្តនៅតំបន់​មាត់សមុទ្រជាមួយគូដណ្តឹងដែលគេស្គាល់ថាជាប្អូនប្រុសថោកែ​ ផលិតកម្ម​ ហង្សមាស​ ព្រមជាមួយនឹងគ្រួសាររបស់នាងផងដែរ. អ្វីដែលកាន់តែពិសេសគឺគូស្នេហ៍មួយគូនេះពិតសក្តិសមនឹងគ្នាខ្លាំងណាស់។

ពិសេសជាងនេះទៀតប្រភពដដែលក៏បានបន្ថែមថា ​ពិធី​រៀបការ​របស់​តារាចម្រៀង​ដ៏​ល្បី​របស់​ផលិតកម្ម​ហង្ស​មាស​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​គ្រោង​រៀបចំ​យ៉ាង​អធិកអធម ​ព្រមទាំងមានភ្ញៀវ​កិត្តិយស​ដែល​ចូលរួម​សុទ្ធតែ​អ្នកមាន​មុខមាត់​នៅក្នុង​សង្គម​ ​អ្នកជំនួញ​ ​និង ​តារា​ក្នុង​សិល្បៈ​ជាច្រើន​ ​ផងដែរ ​៕

ចង់ដឹងថាស្វីតយ៉ាំងមើលរូបខាងក្រោម៖

រូបភាពយកពីIG​៖ កញ្ញា ​ឱក​ ​សុគន្ធ​កញ្ញា

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់