• 2019-03-28 03:37:50
  • ព័ត៌មាន

នាយ ក្រឹប-នាយ​ក្រិន តូច​តែ​មាឌ បើ​និយាយ​ពី​កូន​វិញ អ្នក​មាន​កាយសម្បទា​គ្រប់គ្រាន់​សុំ​ខ្មាស

  • 2019-03-28 03:37:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនិកជន​ច្បាស់​ជា​ស្គាល់​ហើយ នាយ​ក្រិន និង នាយ​ក្រឹប ពួក​គេ​ទាំង​ពីរ​​សុទ្ធតែ​មាន​មាឌ​តូច​ទាប​ដូច​គ្នា ហើយ​​ពួក​គេ​ម្នាក់ៗ​សុទ្ធតែ​មាន​ប្រពន្ធ​​កូន​ដូច​ៗ​គ្នា និង​មាន​កូន​ច្រើន​ទៀត​ផង ដែល​ត្រង់​នេះ​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​កាយសម្បទា​គ្រប់​គ្រាន់​អាច​នឹង​សុំ​ចាញ់។

១.នាយ​ក្រិន ៖ នាយ​ក្រិន ត្រូវ​បាន​គេ​ដឹង​ថា មាន​កូន​រហូត​ដល់​ទៅ​៤​នាក់​ទៅ​ហើយ ប្រុស​២​ស្រី២ ក្នុង​នោះ​កូន​ប្រពន្ធ​ដើម ១​នាក់​​ប្រុស បច្ចុប្បន្ន​កំពុង​រស់​នៅ​ជា​មួយ​ប្រពន្ធ​ដើម​នៅ​ឯ​នៅ​ឯ​ខេត្ត​ព្រះសីហនុ។ នាយ​ក្រិន បាន​រៀបការ​ជា​មួយ​ភរិយា​ទី២ របស់​ខ្លួន​បាន​ជាង៦ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ចែក​ផ្លូវ​ពី​ភរិយា​ដើម។ កូន​ទី១ ​ប្រុស មាន​​វ័យ​៨ឆ្នាំ​ជាង បច្ចុប្បន្ន​កំពុង​រស់​នៅ​ជា​មួយ​​អតីត​ភរិយា នៅ​ឯ​កំពង់សោម។

ចំណែក​កូន​ទី២ ប្រុស មាន​​វ័យ​ជិត៥ឆ្នាំ កូន​ទី៣ ស្រី មាន​​វ័យ​ជាង​២ឆ្នាំ និង​កូន​ទី៤ គឺ​ជា​កូន​ស្រី មាន​វ័យ​ជិត​១ឆ្នាំ។ នាយ​ក្រិន ត្រូវ​បាន​គេ​ដឹង​ថា មាន​ជីវភាព​ប្រសើរ​ជាង​​នាយ​ក្រឹប ព្រោះ​នាយ​មាន​ការងារ​សិល្បៈ​ច្រើន​ជាង ហើយ​មាន​មុខ​របរ​បើក​ហាង​ផ្សេង​ទៀត​ក្រៅ ពី​ការងារ​សិល្បៈ។

នាយ​ក្រិន​ក៏​មាន​ឪពុក​ធម៌ មិន​ខុស​ពី នាយ​ក្រឹប​ដែរ ដែល​ឪពុក​ធម៌​របស់​នាយ គឺ​តារា​កំប្លែង​ជើង​ចាស់​នាយ​កុយ។ ចំពោះ​ការ​យក​កូន​នេះ ទោះបី​ជា​បច្ចុប្បន្ន​មាន​កូន​រហូត​ដល់​ទៅ​៤​នាក់​ហើយ នាយ​​ក្រិន មិន​​ទាន់​ប្រកាស​បិទ​បញ្ជី​ត្រឹម​នេះ​ដូច​គ្នា។ នាយ​លើក​ឡើង​ថា ស្រួលមិនស្រួល នាយ​អាច​នឹង​យក​ថែម​ទៀត​ក៏​អាច​ថា​បាន។

២.នាយ​ក្រឹប៖ តារា​​សម្ដែង​នាយ​ក្រឹប ត្រូវ​បាន​គេ​ដឹង​ថា មាន​កូន​២នាក់ ប្រុស​ទាំង​២ ក្នុង​នោះ​កូន​ច្បង​មាន​វ័យ​៥ឆ្នាំ​ជាង និង​កូន​ប្អូន​មាន​វ័យ​២ឆ្នាំ​កន្លះ។ ប្រពន្ធ​របស់​តារា​មាន​ល្អិត​​វ័យ​៣៥ឆ្នាំ​រូប​នេះ មាន​នាទី​មើល​ថែ​កូន​នៅ​ឯ​ស្រុក​កំណើត​ស្ថិត​​ក្បែរ​ផ្សារ​អ្នកលឿង ខេត្ត ព្រៃវែង។

នាយ​ក្រឹប បាន​ឲ្យ​ដឹង​ថា សេដ្ឋ​កិច្ច​ក្រុម​គ្រួសារ​ទាំង​មូល គឺ​ពឹង​ផ្នែក​លើ នាយ​​ទាំង​ស្រុង ប៉ុន្តែ​អាច​ថា​ជា​សំណាង​ល្អ នាយ​ត្រូវ​បាន​នាយ​​គ្រួច យក​ទៅ​ធ្វើ​ជា​កូន​ធម៌ និង​ផ្ដល់​ការងារ​សិល្បៈ​ជា​បន្តបន្ទាប់ តាម​រយៈ​ការ​ចុះ​លេង​កំប្លែង ឬ​ការ​ប្រគំតន្ត្រី​នាយ តាម​រោង​ការ ឬ​តាម​ថ្នាក់​ដឹក​នាំ។ បែប​នេះ​ក្ដី នាយ​ថ្លែង​ថា ការងារ​សិល្បៈ​​រាល់​ថ្ងៃ​នេះ គឺ​បាន​ម៉ា​គ្រប់​ៗ​គ្រាន់​ចិញ្ចឹម​ប្រពន្ធ​កូន​ប៉ុណ្ណោះ មិន​មាន​អ្វី​សល់​ជា​ដុំកំភួន​ឡើយ។

កូន​ៗ​របស់​នាយ ក្រឹប(រូបថត៖ហ្វេសប៊ុក)

ចំពោះ​ការ​យក​កូន​នេះ ទោះបី​ជា​បច្ចុប្បន្ន​មាន​កូន​២​នាក់​ហើយ​ និង​សេដ្ឋកិច្ច​មិន​ទាន់​ប្រសើរ​បែប​ណា​ក្ដី នាយ​ក្រឹប មិន​ព្រម​បិទ​បញ្ជី​ត្រឹម​នេះ​ឡើយ នាយ​ថ្លែង​ថា ប្រសិន​ទៅ​ថ្ងៃ​មុខ​សេដ្ឋកិច្ច​គ្រួសារ​ប្រសើរ​ជាង​នេះ​បន្តិច​នោះ នាយ​គ្រោង​តាម​យក​កូន​ស្រី​ម្នាក់​ទៀត៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់