• 2019-03-29 02:15:00
  • ជីវិតតារា

វ័យក្មេង តែ កង ពិសិដ្ឋ មានប្រវត្តិតែងនិពន្ធបទភ្លេង និងទំនុកច្រៀងយ៉ាងជោគជាំ

  • 2019-03-29 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក កង ពិសិដ្ឋ ទទួល​បាន​នូវ​បទ​ពិសោធ​ច្រើន​ទាក់​ទង​ទៅ​នឹង​ការ​តែង​និពន្ធ​ចម្រៀង​បទ​ភ្លេង​ក៏​ដូច​ជា​ការ​ច្រៀង​ផង​ដែរ ព្រោះ​តន្ត្រី​ជា​មិត្ត​របស់​លោក។

លោក​បាន​រស់​នៅ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ការ​សិក្សា​នៅ​សាលា​តន្ត្រី​តាំង​ពី​អាយុ​៨​ឆ្នាំ មក​ម្ល៉េះ​។ ជាក់​ស្ដែង​លោក​មាន​ឪពុក​ជា​អ្នក​តន្ត្រីករ​ថែម​ទៀត​ផង​។ បើ​សួរ​លោក​ថា​លោក​អត់​ស្រលាញ់​តន្ត្រី​វា​មិន​អាច​ទៅ​រួច​នោះ​ទេ គឹ​លោក​ស្រលាញ់​ផ្នែក​នេះ​ខ្លាំង​បំផុត​។ ស្ទើរ​តែ​២០​ឆ្នាំ​ជាង​ហើយ​លោក​រស់​នៅ​ជាមួយ​ការ​តែង​និពន្ធ​ចម្រៀង​ បទ​ភ្លេង​ ក៏​ដូច​ជា​ការ​ច្រៀង។

ជាក់​ស្ដែង​ តន្ត្រីករ​វ័យ​ក្មេង​និង​ជា​​ Judge ​ដ៏​សំខាន់​មួយ​រូប​ក្នុង​កម្មវិធី​ " Battle Bandបាន​បន្ថែម​ថា លោក​ស្រលាញ់​វិស័យ​តែង​និពន្ធ​នេះ​ព្រោះ​តែ​លោក​ឪពុក​ជា​អ្នក​តន្ត្រីករ​ ឯ​អ្នក​ម្ដាយ​គាត់​ជា​អ្នក​ចម្រៀង​សម្រាប់​ទំនោរ​ដែល​លោក​ស្រលាញ់​ស្រាប់​បាន​ជំរុញ​នឹង​លើក​ទឹក​ចិត្ត​លោក​ឲ្យ​ក្លាយ​ខ្លួន​ជា​អ្នក​តន្ត្រីករ​អ្នក​និពន្ធ​ទំនុក​ភ្លេង​ និង​ចេះ​ច្រៀង​មក​ទល់​សព្វ​ថ្ងៃ។

លោក កង ពិសិដ្ឋ (ខាងស្តាំ) ជា Judge ក្នុងកម្មវិធី Battle Band

និយាយ​ដល់​ចំណុច​នៃ​ការ​ជោគជ័យ​លោក​មិន​អាច​ប្រាកដ​ថា​លោក​ទទួល​បាន​ជោគ​ជ័យ​នោះ​ទេ​ តែ​បទពិសោធន៍​ការងារ​របស់​លោក​គឺ​លោក​ទទួល​បាន​ច្រើន​ព្រោះ​ការ​តែង​និពន្ធ​ក៏​ដូច​ជា​វិស័យ​ចម្រៀង​ដក​ស្រង់​សម្ដី​របស់​ខ្លះ​ៗ​គឺ "ខ្ញុំ​លឺ​ភ្លេង​តាំង​ពី​នៅ​ក្នុង​ពោះ ដល់​ពេល​ខ្ញុំ​បាន​មក​ដល់​ពេល​នេះ មិន​មែន​យើង​ចេះ​តែង​ធ្វើ​ឲ្យ​រួច​ពី​ដៃ​នោះ​ទេ ព្រោះ​ខ្ញុំ​ធ្លាប់​បាន​បង្កើត​ក្រុម​ដំបូង​របស់​ខ្ញុំ​គឺ​ឈ្មោះ Coconut band​ យើង​ចេញ​បាន​ប្រហែល​ជា​២-៣​អាល់ប៊ុម​ចម្រៀង​សុទ្ធ​សឹង​តែ​យើង​ធ្វើការ​តែង​និពន្ធ​ដោយ​ខ្លួន​យើង​និង​ច្រៀង​ខ្លួន​ឯង​និង​ក្រុម​ផ្ទាល់​។

​ខ្ញុំ​ក៏​ធ្លាប់​តែង​ឲ្យ​រៀម​ច្បង​មួយ​ចំនួន​ដូច​ជា​បង​ហេង ពិទូ​និង​អ្នក​ផ្សេង​ៗ​ទៀត​ ខ្ញុំ​មិន​បាន​ចាំ​ឈ្មោះ​អស់ ហើយ​សម្រាប់​ភាសា​តន្ត្រី​វា​មាន​ច្រើន​មិន​មែន​តែ​លើ​ណោត​ភ្លេង​នោះ​ទេ ។ អ្វី​ដែល​យើង​បង្កើត​ថ្មី​គឺ​យើង​អាច​និយាយ​បាន​ថា​វា​ជា "Orignal" បាន​ហើយ​អ្នក​ដែល​គាត់​ចេញ​ពី​សាលា​ត្រឹម​ត្រូវ​គាត់​ចេះ​ច្បាស់​លាស់​ក្នុង​តែង​និពន្ធ​ក៏​ដូច​ការ​ប្រើ​ប្រាស់​សម្លេង​និង​ចេះ​មើល​ណោត​ភ្លេង​មិន​មែន​ធ្វើ​តាម​ការ​ស្រមើស្រមៃ​ហើយ​ក៏​ត្រូវ​ការ​ពេល​វេលា​ផង​ដែរ​ទៅ​តាម3ដំណាក់កាល​នីមួយ​ៗ​ ទម្រាំ​បាន​ចម្រៀង​មួយ​បទ​យក​មក​ស្តាប់ "។

អត្ថបទ៖ សិរីរ័ត្ន

មតិយោបល់