• 2019-03-29 10:07:25
  • ព័ត៌មាន

អ្នក​គាំទ្រ លាន់​មាត់ មាស សុខ​សោភា ត្រង់​ថា នៅ​តែ​រក្សា​រាង​ស្អាត ស្ដើង​ដូច​ស្លឹក​ស្រូវ

  • 2019-03-29 10:07:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​មាន​ការងារ​មមាញឹក​ខ្លាំង តារា​ចម្រៀង​សំនៀង​ផ្អែម មាស សុខ​សោភា ត្រូវ​បាន​អ្នក​គាំទ្រ​លើក​សរសើរ​ថា នាង​មាន​វិធី​ថែ​រក្សា​រាង​ឲ្យ​នៅ​តែ​ស្រស់​ស្អាត ស្ដើង​ដូច​ស្លឹក​ស្រូវ។

ជា​ទូទៅ​ទស្សនិកជន តែង​តែ​បាន​ឃើញ​ពី​រូប​រាង​ស្រឡូន​ស្រស់​ស្អាត របស់​កញ្ញា មាស សុខ​សោភា ជា​ហូរហែ នៅ​តាម​កម្មវិធី​ផ្សេង​ៗ ដែល​នាង​និយម​ស្លៀក​ខ្លី ជា​ពិសេស​នោះ នាង​រមែង​លេង​ឈុត​ប៊ីគីនី រាល់​ពេល​នាង​ទៅ​លេង​សមុទ្រ ដោយ​បាន​បង្ហាញ​ឲ្យ​ឃើញ ក្បាលពោះ​រាប​ស្មើ​របស់​នាង និង​រាង​ស្ដើង​ស្អាត​សម​សួន។ បញ្ហា​នេះ អ្នក​គាំទ្រ​របស់​នាង បាន​លើក​សរសើរ ហើយ​អ្នក​ខ្លះ​ប្រាថ្នា​ចង់​បាន​រូបរាង​ដូច​នាង​ទៀត​ផង។

ឆ្លង​ឆ្លើយ​ជុំ​វិញ​បញ្ហា​នេះ កញ្ញា ផ្ទាល់​បាន​បញ្ជាក់​ថា ទោះ​ជា​កញ្ញា​រវល់​ការងារ​យ៉ាង​ណា កញ្ញា ក៏​មិន​ភ្លេច​ថែ​រក្សា​សម្រស់ ថែ​រក្សា​រូបរាង​នោះ​ទេ។ តារា​ចម្រៀង​សំនៀង​ផ្អែម រូប​នេះ លើក​ឡើង​ថា សម្រាប់​បង​ប្អូន​អ្នក​គាំទ្រ ការ​ថែ​រក្សា​រាង ក៏​ដូច​ជា​សុខភាព​រាង​កាយ​ទាំង​មូល គឺ​ជា​រឿង​សំខាន់ ប៉ុន្តែ​សម្រាប់​អ្នក​សិល្បៈ រឹត​តែ​សំខាន់​ទៅ​ទៀត ពោល​គឺ​ត្រូវ​តែ​ស្អាត​ជានិច្ច។ ដូច្នេះ​ហើយ បើ​ទោះ​ទំនេរ ឬ​រវល់​យ៉ាង​ណា ត្រូវ​តែ​ថែ​រក្សា​សម្រស់​អោយ​ស្អាត​ជា​និច្ច។

ដូច្នេះ និយាយ​ពី​ការ​ថែ​រក្សា​រូបរាង​នេះ បើ​តាម កញ្ញា មាស សុខ​សោភា បាន​បង្ហើប​ពី​វិធី​ថែ​រក្សា​សម្រស់​របស់​ខ្លួន​ខ្លះ​ៗ​ថា អាថ៌កំបាំង​របស់​នាង គឺ​នាង​ហាត់​ប្រាណ​ជា​ប្រចាំ ដែល​នេះ​គឺ​ជា​ចំណុច​សំខាន់។ នាង​បញ្ជាក់​ថា ពេល​ណា​វេលា​ណា​ក៏​ដោយ ឲ្យ​តែ​ពី​ទំនេរ​ពី​ការងារ​សិល្បៈ គឺ​កញ្ញា​តែង​តែ​ឆ្លៀត​ពេល​ហាត់​ប្រាណ​ជាប់​ជា​និច្ច។

វិល​មក​របៀប​ហាត់ ក៏​ដូច​ជា​ក្បាច់​ហាត់ ក៏​មិន​ខុស​ពី​បង​ប្អូន​នានា និង​សិល្ប​ការិនី​ដទៃ​ទៀត​ដែរ ដូច​ជា ប្រដាល់ លើក​ទាញ​រលាស់​ខ្សែ​ពួរ រត់ ហាត់​ពង្រឹង​ត្រគាក ស្មា ដើម​ទ្រូង និង​ក្បាល​ពោះ​ជា​ដើម។

ក្រៅ​ពី​ហ្នឹង ការ​ថែ​រក្សា​សម្រស់ និង​ស្បែក​ជា​ប្រចាំ ដោយ​ប្រើ​ផលិត​ផល​ផ្សេង​ៗ ដើម្បី​ថែ​រក្សា​រាង​ឲ្យ​​ស្អាត នោះ សោភា បញ្ជាក់​ថា ប្រព្រឹត្ត​ទៅ​ដូច​តែ បង​ប្អូន​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ដែរ។ វិល​មក​របប​អាហារ​វិញ សោភា បញ្ជាក់​ថា ក៏​សំខាន់​ដូច​គ្នា ក្នុង​នោះ សម្រាប់​ខ្លួន​ឯង​ផ្ទាល់ ម្ចាស់​បទ "១ពាន​១​រាត្រី" បញ្ជាក់​ថា ការងារ​រវល់​ច្រើន ហត់​ច្រើន ងាយ​នឹង​ឲ្យ​យើង​ញុំា​ច្រើន ប៉ុន្តែ​ទង្វើ​នេះ ងាយ​នឹង​ធ្វើ​ឲ្យ​ធាត់​ណាស់។

រូបភាព៖ IG សោភា

ដូច្នេះ​អ្វី​ដែល​នាង​ធ្វើ​បាន គឺ​ព្យាយាម​មិន​ញុំា​អាហារ​តាម​ចង់ ឬ​តាម​ឃ្លាន។ ផ្ទុយ​ទៅ​វិញ គឺ​គឺ​នាង​ព្យាយាម​ញុំា​បន្លែ ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ជំនួស​ឲ្យ​អាហារ​ដែល​មាន​ខ្លាញ់ និង​កាល់ឡូរី​ខ្ពស់ ពិសេស​អាហារ​ពេល​ល្ងាច។ ក្រៅ​ពី​នេះ តារា​ចម្រៀង​ជួរ​មុខ​របស់​ផលិតកម្ម ថោន បញ្ជាក់​ថា មិន​មាន​តិចនិក​អ្វី​ពិសេស​ជាង​នេះ ទៀត​ឡើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់