• 2019-04-02 02:13:54
  • ព័ត៌មាន

តារារ៉េប Nipsey Hussle ត្រូវឃាតករបាញ់សម្លាប់ក្នុងវ័យ ៣៣ ឆ្នាំ

  • 2019-04-02 02:13:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​រ៉េប​សញ្ជាតិ​អាមេរិក Nipsey Hussle បាន​ស្លាប់​បាត់បង់ជីវិត​នៅ​ក្នុង​វ័យ​ត្រឹម​តែ ៣៣ ឆ្នាំ ក្រោយ​រង​ការ​បាញ់​ប្រហារ​ក្នុង​​ទីក្រុង Los Angeles កាល​ពី​ថ្ងៃ​អាទិត្យ ទី ៣១ ខែ​មីនា​កន្លង​ទៅ​នេះ។

តារា​រ៉េប​ដែល​មាន​ឈ្មោះ​ពិត​ប្រាកដ​ថា Ermias Davidson Asghedom ត្រូវ​បាន​ឲ្យ​ដឹង​ថា រង​ការ​បាញ់​ប្រការ​ទៅ​លើ​រូប​លោក​ជា​ច្រើន​ដង នៅ​ក្រៅ​ហាង​លក់​សម្លៀកបំពាក់​របស់​លោក​ផ្ទាល់ ដែល​មាន​ទីតាំង​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ទីក្រុង Los Angeles កាល​ពី​រសៀល​ ថ្ងៃ​អាទិត្យ វេលា​ម៉ោង​ប្រហែល ៣ និង ២០​នាទី។

តារា​រ៉េប Nipsey រួម​នឹង​ជន​រងគ្រោះ​៣ នាក់​ផ្សេង​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ប៉ុន្តែ​លោក​បាន​ដាច់​ខ្យល់​ស្លាប់​ពេល​ដល់​ពេទ្យ។

ចំពោះ​ឃាតក​គឺ​មិន​ទាន់​បញ្ជាក់​អត្តសញ្ញាណ​បាន​នៅ​ឡើយ​ទេ ខណៈ​ពួកគេ​បាន​រត់​គេច​ខ្លួន ក្រោយ​ពេល​កើតហេតុ៕

ប្រភព៖ Metro ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់