- 2019-04-02 02:16:28
- ព័ត៌មាន
កូនទី២ ព្រាប សុវត្ថិ ស្រឡាំងកាំង ឪពុកកាដូរថយន្តតម្លៃ ២០ម៉ឺនដុល្លារលើទឹកដីអាមេរិក
- 2019-04-02 02:16:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនទី២ ព្រាប សុវត្ថិ ស្រឡាំងកាំង ឪពុកកាដូរថយន្តតម្លៃ ២០ម៉ឺនដុល្លារលើទឹកដីអាមេរិក
ចន្លោះមិនឃើញ
តារាចម្រៀង ព្រាប សុវត្ថិ និងកូនៗទាំង៣ រួមទាំងក្រុមតន្ត្រីលោកផងពេលនេះ កំពុងតែមានវត្តមានលើទឹកដីអាមេរិក ក្រៅពីការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់បងប្អូនខ្មែររស់នៅទីនោះ កំពូលតារាចម្រៀងរូបនេះ បានធ្វើរឿង១ ឲ្យកូនប្រុសទី២ រំភើបបំផុត ដោយលោកបានទិញ១គ្រឿងឲ្យកូនរបស់លោកនៅលើទឹកដីអាមេរិកតែម្ដង។
កូនប្រុសកណ្ដាលលោក ព្រាប សុវត្ថិ គឺជាអ្នកបញ្ចេញព័ត៌មាននេះដោយផ្ទាល់នៅលើបណ្ដាញសង្គមរបស់ខ្លួន។ មុន្នីនាគ សរសេរថា "ថ្ងៃនេះ សប្បាយចិត្តខ្លាំងណាស់ លោកពុកជូនមកទិញឡាន"។ តាមការឲ្យដឹង រថយន្តដែលកំពូលតារាចម្រៀង ព្រាប សុវត្ថិ ទិញឲ្យកូននោះ គឺ DODGE challenger srt demon 2018 ដែលជារថយន្តទំនើបនិងពេញនិយមបំផុតសម្រាប់យុវវ័យ។
រថយន្តមួយប្រភេទខាងលើនេះ តាមតម្លៃពីរោងចក្រលើទឹកដីអាមេរិក មានតម្លៃរហូតដល់ទី២០ម៉ឺនដុល្លារអាមេរិកឯណោះ។ បែបនេះក្ដី តម្លៃពិតប្រាកដមិនបានទម្លាយឲ្យដឹងឡើយ។ បើតាមការឲ្យដឹងពី Sovath Monineak រថយន្ត DODGE challenger srt demon 2018 ខាងលើ លោក ព្រាប សុវត្ថិ ទិញឲ្យខ្លួនតែម្ដង ដោយបានធ្វើឲ្យលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថា អ្នកមានគុណ ធ្វើរឿងរំភើបឲ្យខ្លួនបែបនេះទាល់តែសោះ។
កូនប្រុសទី២ លោក ព្រាប សុវត្ថិ បានថ្លែងឲ្យដឹងបន្ថែមថា ក្រោយទិញ លោកនឹងមិនប្រើរថយន្តនេះនៅលើទឹកដីលោក ដូណាល់ ត្រាំ ទេ ពោលគឺរៀបចំ ដឹកមកស្រុកខ្មែរឆាប់។ បើតាមការប៉ាន់ប្រមាណ រថយន្តនេះ អាចនឹងដឹកតាមកប៉ាល់ ២ទៅ៣ខែទៀត នឹងមកដល់ស្រុកខ្មែរហើយ ហើយថា លោកពិតជាអន្ទះសាចង់ជិះរថយន្តទំនើបនេះខ្លាំងណាស់។
ក្នុងដំណើរមកច្រៀងលើទឹកដីអាមេរិកទាំងគ្រួសារនេះ ក្រុមរបស់លោក ព្រាប សុវត្តិ សម្ដែងបាន២លើកមកហើយ និង គ្រោងសម្ដែងជាច្រើនកន្លែងទៀត តាមការរៀបចំរបស់ម្ចាស់ឧបត្ថម្ភ។ ក្នុងការសម្ដែង២លើកមកនេះ សុវត្ថិ មុន្នីនាគ ប្រាប់ថា គឺមានអ្នកគាំទ្រច្រើនណាស់ ដោយឡែកការត្រឡប់មកប្រទេសកម្ពុជាវិញពេលណានោះ នៅមិនទាន់ដឹងច្បាស់នៅឡើយ៕