• 2019-04-02 03:10:09
  • ចម្រៀង

២​ក្រុម​នៅ​ក្នុង​ការ​ប្រកួត​ Battle Band ដាក់​ឈ្មោះ​ចម្លែក​ៗ បង្កប់​​មូល​ហេតុ​គួរ​ឲ្យ​សង្វេគ

  • 2019-04-02 03:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​ប្រិយ​មិត្ត​បាន​ដឹង​ហើយ​ថា​ក្រុម​ដែល​​ចូល​ប្រកួត​ចម្រៀង​ក្នុង​កម្មវិធី Battle of The Band ទាំង​អស់​មាន​ ១៦ ក្រុម​បាន​ចូល​រួម​ប្រកួត​ប្រជែង​សមត្ថភាព។​ ក្នុង​ក្រុម​នីមួយ​ៗ​សុទ្ធ​តែ​មាន​រហ័ស​នាម​ក្រុម​ប្លែក​ៗ និង​អត្ថន័យ​ខុស​ៗ​ពី​គ្នា​ ប៉ុន្តែ​តាម​ចាប់​អារម្មណ៍​ឃើញ​ថា ​មាន​២​ក្រុម​ដែល​មាន​ឈ្មោះ​ចម្លែក​ជាង​គេ​ ក្នុង​នោះ​បើ​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ដាក់​ឈ្មោះ​ក្រុម​ទៀត​រឹត​តែ​សង្វេគ​។

ក្រុម​ "Doch Chkea"

​ក្រុម​របស់​គេដាក់​ឈ្មោះ​បែប​នេះ​ ព្រោះ​​ឈ្មោះ​នេះ​មាន​ន័យ​ប្រៀប​ដូច​ជា​ជីវិត​របស់​ពួក​គេ​ ដោយ​សារ​តែ​ពី​មុន​ពួក​គេ​មាន​ជីវិត​លំបាក​ខ្លាំង​ ជា​ក្មេង​អនាថា រើស​សំរាម​តាម​ដង​ផ្លូវ​ ​ប៉ុន្តែ​ក្រោយ​មក​ ក៏​បាន​ចូល​ក្នុង​អង្គការ​មួយ​ទើប​ពួក​គេ មាន​ឱកាស​រៀន​ភ្លេង​ចេះ​មក​ដល់​សព្វ​ថ្ងៃ​នេះ​។​

ក្រុម​ "Kmeng Somrae"

ការ​ដាក់​ឈ្មោះ​ក្រុម​ថា​ "Kmeng Somrae" បែប​នេះ​ព្រោះ​ថា​ការ​លេង​ខ្លួន​របស់​ពួក​គាត់​មិន​សូវ​ពេញ​និយម​ ហើយ​សូម្បី​តែ​បទ​ចម្រៀង​ក៏​ពួក​គេ​ចូល​ចិត្ត​ច្រៀង​បែប​បទ​ពី​សម័យ​មុន​ ដោយ​គិត​ថា​ទាំង​ការ​​លេង​ខ្លួន​ និង​បទ​ចម្រៀង​ខ្លួន​ឯង​មិន​សូវ​ទាន់​សម័យ​ដូច​គេ​ ពួក​គេ​ក៏​សម្រេច​ចិត្ត​ដាក់​ឈ្មោះ​ក្រុម​ខ្លួន​ឯង​បែប​នេះតែ​ម្ដង​។

ទាំង​ក្រុម "Kmeng Somrae" និងក្រុម​ "Doch Chkea" បូក​រួម​ទាំង ១៤​ក្រុម​ផ្សេង​ទៀត រួម​មាន៖ "Art of Noice", "Batbangers", "Bestlife", "D'first", "Emoji", "Garuda", "Hastag", "Kstorm", "Memo", "MR5" "Acoustic", "Pich Yadin", "Shadow", "Sweet" និង​ក្រុម "So" បាន និង​កំពុង​ដំណាក់​កាល​ប្រកួតប្រជែង​នៅ​ឡើយក្នុង​កម្មវិធី​ប្រកួត​ចម្រៀង និង​តន្ត្រី​ជា​ក្រុម​ដ៏​ធំ​ហៅ​ថា "Battle of the Band"។

កាល​ពី​សប្ដាហ៍​មុន​ពួក​គេ បានប្រកួត​ប្រជែង​គ្នា​រួច​ហើយ ហើយ​តាម​លក្ខខណ្ឌ ៨ក្រុម នឹង​បន្ត​ដំណើរ​ទៅ​មុខ ៨ក្រុម​ផ្សេង​ទៀត​នឹង​ត្រូវ​វិល​ត្រឡប់​ទៅ​ផ្ទះ។ យ៉ាង​ណា​គិត​មក​ត្រឹម​ថ្ងៃ​នេះ កម្មវិធី មិន​ទាន់​បាន​បញ្ចេញ​ផ្លូវ​ការ​នៅ​ឡើយ​ថា ក្រុម​ណាខ្លះ នឹង​ត្រូវ​អស់​សិទ្ធិ​ឡើង​ទៅ​វគ្គ​បន្ត ក្រុម​ណា​ខ្លះ​នឹង​ជាប់​ក្នុង​ជម្រើស។ ដូច្នេះ កុំ​ភ្លេច​រង់ចាំ​តាមដាន​ទាំង​អស់​គ្នាណា!!!

ចុចអាន៖ វ័យក្មេង តែ កង ពិសិដ្ឋ មានប្រវត្តិតែងនិពន្ធបទភ្លេង និងទំនុកច្រៀងយ៉ាងជោគជាំ

អត្ថបទ៖ ឃួន​ សុលីកា

មតិយោបល់