• 2019-04-03 01:23:16
  • ចម្រៀង

មកហើយ! BLACKPINK ចេញ​វីដេអូ Teaser បទ​ថ្មី​អង្រួន​ពិភពលោកទាំងព្រលឹម

  • 2019-04-03 01:23:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី ពញ្ញាក់អារម្មណ៍​អ្នក​គាំទ្រ​ជាមួយ​នឹង​រូបភាព​ និង​វីដេអូឃ្លីប​របស់​សមាជិក​នីមួយៗ​មក​ ពេល​នេះ​ដល់​ពេល​ BLACKPINK បង្ហាញ​វីដេអូ​ Teaser នៃ​វីដេអូ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​ហើយ។

បទ​ចម្រៀង​មាន​ចំណងជើង​ថា​ "Kill This Love” ជា​ស្នាដៃ​ថ្មី​ស្ថិត​ក្នុង​អាល់ប៊ុម​តូច​ទី​ ២ មាន​ឈ្មោះ​ដូចគ្នា "Kill This Love” ដែល​នឹង​ត្រៀម​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​ម៉ោង​ ១២យប់​ឈាន​ចូល​ថ្ងៃ​ទី​​០៥ ខែ​មេសា ឆ្នាំ ២០១៩ (ម៉ោង​ ១០​យប់​ ថ្ងៃទី​០៤ ខែមេសា នៅកម្ពុជា)។ អាល់ប៊ុម​នេះ​ទៀត​សោត​ មាន​បទ​ចម្រៀង​ ៥​បទ​ដូចជា៖ "Kill This Love", "Don't Know What To Do", "Kick It", "Hope Not", និង​ "DDU-DU DDU-DU" (Remix ver.)៕

ប្លែក​ពី​វីដេអូ​បទ​មុន​យ៉ាង​ណា​ ទស្សនា​ Teaser ដូច​ខាងក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់