• 2019-04-05 02:34:32
  • ព័ត៌មាន

ជនសង្ស័យជាឃាតកបាញ់សម្លាប់ Nipsey Hussle ត្រូវបានចាប់ខ្លួន

  • 2019-04-05 02:34:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eric Holder ដែល​ជា​ជន​សង្ស័យ​​បាញ់​សម្លាប់​តារា​រ៉េប Nipsey Hussle ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​និង​បញ្ជូន​ទៅ​តុលាការ។

បើ​តាម​មេធាវី​ស្រុក​ប្រចាំ​ទីក្រុង Los Angeles បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ជន​សង្ស័យ​រូប​នេះ​ក្នុង​៣ករណី។ ទី​មួយ ពី​បទ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម ទី​ពីរ ពី​បទ​មាន​គម្រោង​ធ្វើ​ឃាត​ទុក​មុន និង​ទី​បី ពី​បទ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់។ លោក Eric Holder អាច​មាន​ទោស​ជាប់​គុក​មួយ​ជីវិត​ប្រសិន​បើ​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​នេះ​មែន។

ការ​ចោទ​ប្រកាន់​ទៅ​លើ​ជន​សង្ស័យ​ជា​ឃាតក​រូប​នេះ គឺ​ដោយ​សារ​តែ​មាន​ការ​បាញ់​ប្រហារ​ទៅ​លើ​ជន​រងគ្រោះ​ឈ្មោះ Kerry Lathan និង Shermi Cervabta Villanueva។ មូលហេតុ​ដែល​តារា​រ៉េប Nipsey ស្ថិត​នៅ​ហាង​សម្លៀកបំពាក់​ដែល​ជា​កន្លែង​កើត​ហេតុ​ដែរ​នោះ គឺ​ដោយ​សារ​តែ​លោក​ជួយ​មិត្ត​របស់​លោក Kerry ដែល​ទើប​តែ​ចេញ​ពី​គុក​ មក​ទិញ​សម្លៀកបំពាក់​ថ្មី។ Shermi គឺ​ជា​ក្មួយ​ប្រុស​របស់ Kerry ហើយ​ក៏​ជា​អ្នក​ដែល​បាន​បើក​ឡាន​ជូន​ពូ​របស់​គេ​មក​ជួប​ជាមួយ Nipsey ដែរ។

បើ​តាម​ក្រុម​ប៉ូលិស ពួកគេ​ជឿជាក់​ថា ជន​សង្ស័យ​ឈ្មោះ Holder ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា Shiity Cuz គឺ​ជា​ឃាតក​ម្នាក់​​ក្នុង​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ដែល​បាន​បាញ់​ទៅ​លើ Nipsey និង​មិត្ត​របស់​គេ​ជា​ច្រើន​គ្រាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​តារា​រ៉េប​រូប​នេះ​ស្លាប់ ដោយ​សារ​គ្រាប់​កាំភ្លើង​ទម្លុះ​ក្បាល និង​ដង​ខ្លួន។

ទោះ​ជា​ការ​អះអាង​របស់​ប៉ូលិស​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​នៅ​អំឡុង​ម៉ោង ២ និង ៣០នាទី​រសៀល ថ្ងៃ​ទី ០៤ ខែ​មេសា ឆ្នាំ​២០១៩​នេះ លោក Holder ត្រូវ​បាន​មេធាវី​ការពារ​ខ្លួន​របស់​លោក​អះអាង​​ថា​គ្មាន​កំហុស និង​ធ្វើ​ការ​ធានា​ខ្លួន​ក្នុង​តម្លៃ ៥ លាន​ដុល្លារ។ យ៉ាង​ណា​ក៏​ដោយ បុរស​ដែល​ជា​ជន​សង្ស័យ​រូប​នេះ​នឹង​ត្រូវ​មក​ចូល​ខ្លួន​ក្នុង​តុលាការ​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី ១០ ខែ​ឧសភា​ខាង​មុខ​នេះ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ TMZ ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់