• 2019-04-07 00:58:31
  • ព័ត៌មាន

អស់​ទាស់​ហើយ មង្គលការ សូរ្យ អេនណា យប់​មិញ សុទ្ធ​តែ​ស្រី​ស្អាត និង​បារាំង​ច្រមុះស្រួច

  • 2019-04-07 00:58:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល សូរ្យ អេនណា បាន​រក​ឃើញ​បុរស​រួម​ដំណើរ​ក្នុង​ខ្សែ​ជីវិត​ត្រឹម​យប់​មិញ។ ស្វាមី​របស់​នាង គឺ​ជា​បុរស​ជនជាតិ​ហូឡង់​វ័យ ៣២ឆ្នាំ មាន​ឈ្មោះ​ថា Maurice Boumen ធ្វើ​ការ​ជា​អ្នក​គ្រប់​គ្រង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ នៅ​ទី​ក្រុង​ហុងកុង។ ពួកគេ មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​គ្នា តែ​ប្រមាណ​​១ឆ្នាំ​ប៉ុណ្ណោះ មុន​សម្រេច​ចិត្ត​រៀប បន្ទាប់​ពី​ជួប​ស្គាល់​គ្នាក្នុង​កម្មវិធី​ជប់លៀង​របស់​មិត្តភ័ក្ដិ​ជា​បវរកញ្ញា​ហ្វីលីពីន​ម្នាក់។

ចំណុច​គួរ​ចាប់​អារម្មណ៍ ក្នុង​​ពិធី​ទទួល​ភ្ញៀវ​ពិសា​ភោជនីយអាហារ​នៃ​មង្គល​ការរបស់​តារា​ខ្មែរ និង​ប្រុស​សង្ហារ​ជនជាតិ​ហូឡង់​យប់​មិញ គេ​ឃើញ​ភ្ញៀវជា​ស្រី​ស្អាត ជា​មិត្តភ័ក្ដិ​របស់​កូន​ស្រី​​ជា​ច្រើន​បាន​ចូល​រួម។ ពិសេស​ជាង​នេះ​ទៀត ភ្ញៀវ​ខាង​កូន​កំលោះ ដែល​ជា​សុទ្ធ​ជា​ជនជាតិ​បរទេស​នោះ ក៏​បាន​ចូល​រួម​យ៉ាង​ច្រើន​ដែរ​នា​យប់​មិញ។

អេនណា ពិសេស​ស្វាមី​របស់​នាង តែ​ម្ដង ត្រូវ​បាន​គេ​មើល​ឃើញ​ថា សប្បាយ​ចិត្ត និង​ញញឹម​បិទ​មាត់​មិន​ជិត​នោះ​ទេ។

តោះ...ទស្សនា​ទិដ្ឋភាព​នៃ​ពិធី​មង្គល​ការ​ពួក​គេ​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់