• 2019-04-09 01:56:03
  • ចម្រៀង

មុន​ចូល​ឆ្នាំ​ខ្មែរ វង្ស ថា​ណាន់ ផ្ទុះ​ជាមួយ​វីដេអូ​ចម្រៀង "ស៊ូ​ស្លាប់​មិន​ធ្វើ​មនុស្ស​ក្បត់" បាត់ហើយ!

  • 2019-04-09 01:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង វង្ស ថាណាន់ នៅ​ទី​បំផុត បាន​និង​កំពុង​ធ្វើ​ឲ្យ​មាន​ភាព​ល្បី​ល្បាញ​ជា​ថ្មី ជាមួយ​វីដេអូ​ចម្រៀង​ថ្មី​ទើប​នឹង​ចេញ។ បទ​នោះ​មាន​ចំណង​ជើង​ថា " ស៊ូ​ស្លាប់​មិន​ធ្វើ​មនុស្ស​ក្បត់" ក្នុង​នោះ ដោយ​គ្រាន់​តែ​ទើប​ចេញ​នៅ​យូធូប​ភ្លាម មាន​អ្នក​ចូល​មើល​យ៉ាង​គំហុក។

បទ​ចម្រៀង​ខាង​លើ យក​លំនាំ​តាម​បទ "សុំ​បេះដូង​មួយ​ចំណែក" សំនៀង​ដើម អ្នក​ស្រី សុង សេងហ៊ន និង​ត្រូវ​បាន​ធ្វើ​បទ​ភ្លេង​ថ្មី ហើយ​ច្រៀង​ដោយ​លោក វង្ស ថាណាន់។ ដោយ​ឡែក​កាយវិការ លោក​បាន​រួម​គ្នា​សម្ដែង​ជា​មួយ កញ្ញា នី មុន្នីនាថ និង​កញ្ញា រចនា រ៉ាវ៉ាឌី ។ ប្រិយមិត្ត​នៅ​លើ​យូធូប ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​លោក​ជា​ច្រើន បាន​ភ្លាត់​មាត់​ពោល​សរសើរ​វីដេអូ​ចម្រៀង​មួយ​បទ​ខាង​លើ។

អ្នក​ខ្លះ បាន​សរសើរ​ថា បទ​ចម្រៀង​នេះ​ពីរោះ ឯ​អ្នក​ចម្រៀង​ក៏​សំឡេង​ធ្ងន់ និង​លះ​ល្អ។ ដោយ​ប្រិយមិត្ត​ខ្លះ​ទៀត បាន​សរសើរ​ពី​អត្ថន័យ​នៃ​បទ​ចម្រៀង"ស៊ូ​ស្លាប់​មិន​ធ្វើ​មនុស្ស​ក្បត់" ដែល​បង្ហាញ​ពី ទឹក​ចិត្ត​ស្មោះ​ភក្ដី​របស់​តួ​អង្គ​ប្រុស​កម្រ​ប្រទះ ដែល​រូប​នេះ​គេ បាន​​ជ្រុល​ដាក់​ចិត្ត​ស្រឡាញ់​នារី​ម្នាក់​ទៅ​ហើយ មិន​ខ្ចី​ងាក​រេ​ទៅ​ស្រឡាញ់​នារី​ផ្សេង ទោះ​នារី​នោះ​មាន​រូប​សម្ផស្ស​ស្អាត និង​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ណា​ក៏​ដោយ។

តោះ...ទស្សនា និង​ស្ដាប់​បទ​ចម្រៀង​មួយ​បទ​នេះ​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់