• 2019-04-09 04:21:11
  • ស្ទីលតារា

ក្ដៅ​សាច់​កាត់​ព្រឹក សួង សុខារ៉ានីត ចិត្ត​ល្អ បើក​ចំហ​​ប៊ីគីនី​មួយ​ឈុត​ធំ លើ​​កោះ​បាលី

  • 2019-04-09 04:21:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង សួង សុខារ៉ានីត ទើប​តែ​បញ្ចប់​ដំណើរ​កម្សាន្ត​មួយ​លើ កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី នា​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក្នុង​នោះ អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​ខ្លាំង គឺ​នាង​បាន​បញ្ចេញ​ឈុត​ប៊ីគីនី​លើ​ហាង​ហែល​ទឹក​ ជា​ច្រើន​ប្លង់​​​លើ​កោះ​ល្បី​ឈ្មោះ​មួយ​នេះ ធ្វើ​ឲ្យ​ប្រុសៗ​តាំង​បើក​ភ្នែក​ធំ​ៗ។

នោះ គឺ​ជា​ដំណើរ​កម្សាន្ត​ឯកជន​របស់​នាង មិន​មាន​ពាក់​ព័ន្ធ​នឹង​ការងារ​សិល្បៈ​នោះ​ទេ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី សុខារ៉ានីត​ នាង​បាន​ទៅ​លេង​ទៅ​នោះ កាល​ពី​​ថ្ងៃ​ទី៥ ខែ មេសា ឆ្នាំ ២០១៩ កន្លង​ទៅ ដោយ​នាង​​ទៅ​ចំនួន​៣​យប់​៤​ថ្ងៃ ជា​មួយ និង​មិត្តភ័ក្ដិ​របស់​នាង​៣ទៅ​នាក់​ផ្សេង​ទៀត ជា​ជន​ជាតិ​សាំងហ្គាពួរ។ ក្នុង​ដំណើរ​កម្សាន្ត​នោះ​ស្រី​ស្អាត​រូប​នេះ​​ប្រាប់​ថា គឺ​នាង​ទៅ តាម​ការ​បបួល​របស់​មិត្តភ័ក្ដិ មិន​មែន​ទៅជា​មួយ​ប្រុស​ស្នេហ៍​​នោះ​ទេ ហើយ​ការ​ចំណាយ លើ​ដំណើរ​​កម្សាន្ត​លើក​នេះ នៅ​ឥណ្ឌូណេស៊ី សម្រាប់​នាង​ម្នាក់​ឯង​អស់​ប្រហែល​ជាង​២ពាន់​ដុល្លារ​អាមេរិក។

សួង សុខារ៉ានីត​ បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ដោយ​ឃើញ​​សម្រស់​ទេសភាព​នៅ​ទី​នោះ ស្រស់​ស្អាត​ហើយ​ចិត្ត​នាង​​ប៉ង​ទៅ​មុជទឹក​​យូរហើយ​ផង ក៏​បណ្ដោយ​ចិត្ត រំលេច​​​ឈុត​ប៊ីគីនី ដូច្នេះ​តែ​ម្ដង​ទៅ។

សម្រាប់​ការ​ដើរ​លេង​លក្ខណៈ​ឯកជន នេះ​មិន​មែន​ជា​លើក​ទី១​ឡើយ របស់​តារា​សម្ដែង​ស្រី សួង សុខារ៉ានីត បាន​ទៅ​ដើរ​លេង នាង​ថា កន្លង​មក​នាង​ធ្លាប់​ដើរ​លេង​បាន​ជិត​១០​កន្លែង​​មក​​ហើយ ក្នុង​នោះ​មាន​ដូច​ជា ប៉េកាំង ហុងកុង ហ្វាងទុង សាំងហ្គាពួ ម៉ាឡេស៊ី ថៃ វៀតណាម ហ្វីលីពីន ហ្សាកាតា ​ជា​ដើម។ មិន​ត្រឹម​ប៉ុណ្ណឹង នេះ​ក៏​មិន​មែន​ជា​លើក​ទី​១​ដែរ ដែល​តារា​សម្ដែង​និយម​សិចស៊ី​រូប​នេះ រំលេច​ឈុត​ប៊ីគីនី។

ជាក់​ស្ដែង នាង​ក៏​ធ្លាប់​សំញែង​ឈុត​ក្នុង​នោះ តាំង​ពី​នៅ​ក្នុង​ស្រុក​ជា​ហូរហែ​មក​ដែរ។ ស្រី​ស្អាត​មក​ពី​ខេត្ត​កំពង់ឆ្នាំង រូប​នេះ បាន​សង្កត់​ធ្ងន់​ថា នេះ​ក៏​ទំនង​មិន​ជា​លើក​ចុង​ក្រោយ សម្រាប់​ការ​ដាក់​បង្ហាញ​ជូន​សម្រស់​របស់​នាង​តាម​រយៈ​ឈុត​ចិត្ត​ល្អ​នេះ៕

អីចឹង​តោះ...ទៅ​មើល​រាង​រៅ​របស់ សុខារ៉ានីត ទាំង​អស់​គ្នា!

រូបភាព៖ ហ្វេសប៊ុក សុខារ៉ានីត

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់