• 2019-04-09 07:26:37
  • ភាពយន្ត

មិនហត់រត់ទៅបើកទូរទស្សន៍ទៀតទេ ចង់ទស្សនារឿងនៅ PNN ​អាចមើលលើ iflix បាន

  • 2019-04-09 07:26:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

iflix ដែល​ជា​បណ្តាញ​ផ្សព្វផ្សាយ​ភាព​យន្ត​ និងរឿង​ភាគ​ជាច្រើន​ហើយ​មាន​ទីផ្សារ​ទូទាំង​ពិ​ភព​លោក​នោះ នឹង​កំពុង​ធ្វើ​ការសហការ​ការផ្សាយ​​ជាមួយនឹង​ប៉ុស្តិ៍​ទូរ​ទស្សន៍ ភី​អិន​អិន PNN ដែល​ជា​ប៉ុស្តិ៍​សិល្បៈ​កម្សាន្ត​ដ៏​ល្បី​ និង​ពេញ​និ​យម​មួយ​ក្នុង​ចំ​ណោម​ប្រជា​ជន​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​។

គោល​បំណងដ៏​ចម្បង​នោះ​គឺ ដើម្បី​ព​ង្រី​ក​ទីផ្សារ​ឲ្យ​កាន់តែ​ទូ​លំ​ទូលាយ ដោយ​ក្នុង​នោះ​នឹង​មាន​ការផ្សាយ​នូ​វ​រឿង​ភាគ​ខ្មែរ និង​មួយ​ចំនួន​ទៀត​ពី​ទូរ​ទស្សន៍​ថៃ​ប៉ុស្តិ៍​លេខ​៣ CH3 និង​ប៉ុស្តិ៍​ហុងកុង​ជាដើម ដែល​ទាំងអស់​នេះ នឹង​មាន​ការបកប្រែ ​និង​បញ្ចូល​សំឡេង​ជា​ភាសា​ខ្មែរ​ទៀតផង​។ អ្វី​ដែល​លោកអ្នក​ត្រូវធ្វើ​គឺ​គ្រាន់តែ​ចូល​ទៅកាន់ iflix.com និង​ចុច​មើល​ជាការ​ស្រេច​។

ប្រធាន​គ្រប់​គ្រង​ប្រចាំ​កម្ពុជា លោក Gonçalo Carvalho បាន​និយាយថា​៖ "ក្រុមការងារ​យើង​ខ្ញុំ​ពិតជាស​ប្បាយ​ចិត្ត និ​ង​មាន​មោ​ទន​ភាពខ្លាំង​បំ​ផុត​ដែល​មាន​ឱកាស​សហការ​​ជាមួយ​ទូរ​ទស្សន៍​PNN​។ PNN ​គឺ​ពិតជា​បណ្តាញ​ដ៏​ធំ​មួយ​នៅ​ក្នុងប្រទេស​កម្ពុជា​នេះ​។ ទ​ន្ទឹ​ម​គ្នា​នឹង​ផែនការ​គោលដៅ​ដែល​ក្រុម​យើង​ខ្ញុំ​មាន​ដែរ​នោះ យើង​តែងតែ​សង្ឃឹមថា​នឹង​អាចមាន​កិច្ចសហការ​ជាមួយនឹង​ដៃគូរ​ក្នុងស្រុក​បែប​នេះ​ជាពិសេស​។ ការសហការ​នេះ មិន​ត្រឹមតែ​ដើម្បី​បង្កើន​ទិន្ន​ន័យក្នុង​ស្រុក​សម្រាប់​គេហ​ទំ​ព័រ​យើង​តែ​ប៉ុ​ណ្ណោះ​ទេ តែ​ក៏​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ទូរទស្សន៍​ភី​អិន​អិន​ធ្វើការ​ទស្សនា​បាន​ពី​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា មិន​ថា​នៅតាម​ផ្លូវ​ទៅ​ធ្វើការ ទៅផ្ទះ ឬនៅទីណា​នោះឡើយ​។​"

ប្រធាន​ផ្នែក​កម្មវិធី​នៃ​ប៉ុស្តិ៍​ PNN កញ្ញា ទូច បុប្ផា បាន​បន្ថែមថា​៖ "ការ​ដែល​ស្ថានីយ៍​ទូរ​ទស្សន៍​យើង​ខ្ញុំ​អាច​ចាប់ដៃគូរ​សហការ​ជាមួយនឹង iflix ដែល​ជា​បណ្តាញ​ផ្សព្វផ្សាយ​ដ៏​ធំ​មួយ​នៅលើ​ពិ​ភព​លោក​នោះ ពិតជា​ឱ​កាស​ដ៏​ល្អ​មួយ​។ យើង​ខ្ញុំ​ពិតជា​មើលឃើញ​ថាកា​រ​សហការ​នេះ​នឹង​រីកចម្រើន​ទៅមុខ​ដោយ​មានការ​ជ្រោមជ្រែង​យ៉ាង​កក់ក្តៅ​បំ​ផុត​។ អាច​និយាយបានថា ក្រុមការងារ​យើង​ខ្ញុំ​មាន​សមត្ថភាព​ក្នុង​ការបង្កើត​ប​ណ្តុំ​ទិន្ន​ន័​យ​ប្លែកៗ​និង​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត សម្រាប់​អ្នកគាំទ្រ​របស់​យើង​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​បណ្តាញ ដែល​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ពួកយើង​បាន​ផលិត​កម្មវិធី​ទូរ​ទស្សន៍​និង​រឿង​ភាគ​ជាច្រើន​។ មិន​តែ​ប៉ុណ្ណោះ យើង​ក៏​ទទួលបាន​សិទ្ធិ​នាំចូល​ផ្តាច់មុខ​ពី TVB ហុងកុង និង Chanel 3 ដែល​ជា​ប៉ុស្តិ៍​ដ៏​ល្បី​នៅឯ​ប្រទេស​ថៃ​។ បន្ថែម​ទៅលើ​នេះ យើង​ខ្ញុំ​ក៏បានសម្រិតសម្រាំង​ធ្វើយ៉ាងណា​ផ្តល់​នូ​វ​ពត៌មាន​ប្រកបទៅដោយ​វិជ្ជាជីវៈ​ជាមួយនឹង​គុណភាព​ដែល​សមស្រប​ទៅនឹង​ត​ម្រូ​វ​ការ​របស់​ទស្ស​និក​ជន​ជាពិសេស​។" ​ បច្ចុប្បន្ន iflix អាច​ធ្វើការ​ប្រើប្រាស់​បាន​នៅតាម​បណ្តា​ប្រទេស​មួយ​ចំនួន​ដូចជា ម៉ាឡេស៊ី អិន​ដូនេ​ស៊ី ភី​លិ​ពិន ថៃ ព្រុយ​នេ សេរី​ល​ង្កា ប៉ា​គិ​ស្ថាន មី​យ៉ាន់​ម៉ា វៀតណាម ម៉ា​ល់​ឌី​វ គុយ​វេត បា​រ៉េ​ន សោ​ឌី​អា​រ៉ា​ប៊ី ចូ​ដាន អ៊ីរ៉ាក់ ឡេ​បា​ណុន អេ​ហ្ស៊ិ​ប ស៊ូដង់ កម្ពុជា ណៃ​ហ្សឺ​រី កេន​យ៉ា ហ្កា​ណា ណេ​ប៉ាល់ បង់​ក្លា​ដេស ហ្សិ​មបាប​វេ ម៉ូ​រូ​កូ តាន់​ហ្សាន​យ៉ា និង​អ៊ុយ​ហ្សា​ន់​ដា​។​ ស្វែង​យល់​បន្ថែម​នៅលើ​៖ https://blog.iflix.com

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់