- 2019-04-10 03:51:50
- ព័ត៌មាន
ក្ដៅ! ក្រសួងសម្រេចប្រគល់សិទ្ធិគ្រប់គ្រងមរតកសាសន៍ បទ"នឹកភូមិភ្នំធំ" ឲ្យទៅភរិយា កវី គង្គ ប៊ុនឈឿន
- 2019-04-10 03:51:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅ! ក្រសួងសម្រេចប្រគល់សិទ្ធិគ្រប់គ្រងមរតកសាសន៍ បទ"នឹកភូមិភ្នំធំ" ឲ្យទៅភរិយា កវី គង្គ ប៊ុនឈឿន
ចន្លោះមិនឃើញ
ទើបតែប៉ុន្មាននាទីមុននេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹង អំពីការសម្រេចប្រគល់សិទ្ធិ គ្រប់គ្រងមរតកសាសន៍ បទ"នឹកភូមិភ្នំធំ" ឲ្យទៅភរិយា កវី គង្គ ប៊ុនឈឿន អ្នកស្រី គាត គឹមលន ហើយ។
សេចក្ដីសម្រេចនេះ បន្ទាប់ពីក្រសួង បានទទួលសំណើពីភរិយាសពកវី គង្គ ប៊ុនឈឿន សុំសិទ្ធិគ្រប់គ្រងមរតកសាសន៍នៃបទចម្រៀងខាងលើ ដែលច្រៀងដោយអ្នកស្រី រស់ សិរីសុទ្ធា ដោយសំអាងថា នោះគឺជាស្នាដៃនិពន្ធទាំងបទភ្លេង និងទំនុកច្រៀងរបស់ស្វាមីអ្នកស្រី។ សំណើនេះ ក៏ក្រោយពីមានរឿងប្រទាំងប្រទើសលើបទចម្រៀងលើ បន្ទាប់ពីនាយ ចឺម បានយកបទភ្លេងនៃបទចម្រៀង មកដាក់ក្នុងបទថ្មីរបស់ខ្លួនមានចំណងជើងថា "អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា"។
មហាជន ក៏បានធ្វើការរិះគន់បទរបស់ នាយចឺម ដោយសំអាងថា ទំនុកភ្លេងនោះ គឺជាទំនុកភ្លេងក្នុងបទ "នឹកភូមិភ្នំធំ"។ ក្រោយទទួលបានសំណើពីភាគីគ្រួសារ សពកវី គង្គ ប៊ុនឈឿន បានបើកការស្រាវជ្រាវ និងបានរកឃើញថា បទ "ថ្ងៃដែលអូនចុកឈាម" ឬ "នឹកភូមិភ្នំធំ" គឺជាស្នាដៃនិពន្ធទាំងទំនុកច្រៀង និងទំនុកភ្លេងរបស់ លោក គង្គ ប៊ុនឈឿន ពិតមែន។ ដូច្នេះហើយ ក្រសួងបានសម្រេចប្រគល់សិទ្ធិគ្រប់គ្រងមរតកសាសន៍បទចម្រៀងខាងលើ ទៅគ្រួសារសពអ្នកនិពន្ធ។
យ៉ាងណា ក្រសួងបើកចំហសម្រាប់បណ្ដឹងជំទាស់នានា ទៅនឹងការសម្រេចខាងលើក្នុងរយៈ ១ខែ ប្រសិនបើមាន។ តែបើក្នុងរយៈត្រូវកន្លងផុត ដោយមិនមានបណ្ដឹងជំទាស់នានា សេចក្ដីសម្រេចរបស់ក្រសួង នឹងចូលជាធរមាន៕
បទ "ថ្ងៃដែលអូនចុកឈាម" ឬ "នឹកភូមិភ្នំធំ" ច្រៀងដោយ រស់ សិរីសុទ្ធា