• 2019-04-15 02:01:00
  • ចម្រៀង

មើល​ចុះ សំឡេង​មធ្យម​ទេ តែ​ងំ​នឹង​សម្រស់ ហើយ​ក្រមិចក្រមើម​ហ្នឹង​ហ្មង!

  • 2019-04-15 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

យុវនារី​ម្នាក់ ដែល​មិន​ទាន់​ដឹង​ច្បាស់​ថា តារា​ចម្រៀង ឬ​មិន​មែន​ផង​នោះ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ប្រព័ន្ធ​យូធូប ក្រោយ​ពី​នាង​បាន​ចេញ​មុខ​ច្រៀង Cover បទ​ចម្រៀង​មរតក​ដើម​មួយ​ចំនួន។

នារី​ស្រស់​សោភា​រូប​នេះ មាន​ឈ្មោះ​ថា ពេជ្រ នីតា។ មាន​បទ​ចម្រៀង​ជា​ច្រើន ដែល នីតា បាន​យក​មក​ច្រៀង​ឡើង​វិញ ប៉ុន្តែ​មួយ​បទ​ដែល​ធ្វើ​ឲ្យ​នាង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​នោះ បទ "សុំ​បេះដូង​១​ចំណែក" សំនៀង​ដើម​របស់​អ្នក​ស្រី សុង សេងហ៊ន។ ចំណុច​លេច​ធ្លោ​របស់ តារា​ចម្រៀង Cover រូប​នេះ ត្រូវ​បាន​ប្រិយមិត្ត​នៅ​លើ​ប្រព័ន្ធ​យូធូប​លើក​ដាក់​ទៅ​លើ​ចំណុច​មួយ​ចំនួន ក្នុង​នោះ​មាន​ទី១ សំឡេង ដែល​ពួក​គេ​លើក​ឡើង​ថា មាន​សំឡេង​ល្អ ពីរោះ។

ចំណុច​លេច​ធ្លោ​បន្ត​ទៀត គឺ​សម្រស់​តែ​ម្ដង...ប្រិយមិត្ត​ខ្លះ បាន​អះអាង​ថា គ្រាន់​តែ​បាន​ឃើញ​តាម​រយៈ​បទ​ចម្រៀង​នេះ ពួក​គេ​លង់​នឹង​សម្រស់​នាង​ទៅ​ហើយ។ ចំណុច​ចុង​ក្រោយ គឺ​ភាព​ក្រមិចក្រមើម ចំណុច​នេះ បូក​ជាមួយ​ចំណុច​ទី​២ គឺ​សម្រស់ ពេជ្រ នីតា ត្រូវ​ប្រិយមិត្ត​អ្នក​ស្ដាប់​លើក​ឡើង​ថា "មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់​ណាស់"។

តោះ...ស្ដាប់ និង​ទស្សនា នីតា ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់