• 2019-04-12 02:17:03
  • ចម្រៀង

និយាយ​ពី​សិល្បៈ នាយ​គ្រឿន សឹង​គ្រប់​ទម្រង់​ហើយ ឥឡូវ​ថែម​ទាំង​ចេះ​ច្រៀង​ទម្រង់​រ៉េប​ទៀត

  • 2019-04-12 02:17:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ចូល​សិល្បៈ​មក នាយ​គ្រឿន បាន​វិវត្ត​ខ្លួន​រហូត ដំបូង​ជា​តារា​កំប្លែង ក្រោយ​មក​ក្លាយ​ជា​អ្នក​និពន្ធ និង​ដឹក​នាំ​រឿង ឥឡូវ​នេះ ថែម​ទាំង​ជា​តារា​ចម្រៀង បែប​រ៉េប​ទៀត ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង។

នាយ គ្រឿន បាន​បង្ហាញ​សមត្ថភាព​ថ្មី នៅ​លើ​ឆាក​នៃ​ពិធី​សម្ពោធ​រឿង "ជួប​ស៊យ២" ដែល​បាន​បើក​សម្ពោធ​កាល​ពី​ដើម​ខែ មេសា​នេះ។ តារា​កំប្លែង​មក​ពី​ខេត្ត​ស្វាយរៀង រួម​ជាមួយ លោក ងួន សុបិន និង​ឌីជេ កាកា ដែល​សុទ្ធ​ជា​តារា​កំប្លែង​កំពុង​ពេញ​និយម​បាន​រួម​គ្នា​ច្រៀង និង​រាំ​រួម​គ្នា​ក្នុង​បទ​ចម្រៀង "ជួប​ស៊យ" ដែល​ដក​ស្រង់​ពី​ក្នុង​រឿង "ជួប​ស៊យ​២"។

នាយ គ្រឿន បាន​អះអាង​ថា បទ​នេះ​ពួក​លោក​ទើប​តែ​និពន្ធ​រួច​រាល់​ថ្មី​ៗ មុន​ពេល​ការ​បើក​សម្ពោធ​ខ្សែ​ភាពយន្ត​ខាង​លើ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ ទើប​លោក​លើក​យក​មក​ច្រៀង​រួម​គ្នា ក្នុង​ថ្ងៃ​បើក​សម្ពោធ​តែ​ម្ដង។ ខ្សែ​ភាពយន្ត​បែប​កំប្លែង សើច​សប្បាយ​នេះ "ជួប​ស៊យ២" បាន​ដាក់​បញ្ចាំង​ផ្លូវ​ការ​ហើយ! នា​ថ្ងៃ​ម្សិលមិញ នៅ​គ្រប់​រោង​ភាពយន្ត​ទំនើប​នៅ​រាជធានី។

តោះ...មក​មើល​នាយ គ្រឿន បន្តិច​មើល សម្បើម​ដៃ​ប៉ុណ្ណា!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម