• 2019-04-12 04:39:48
  • ព័ត៌មាន

យល់​ថា​អយុត្តិធម៌​ពេក តារា​សម្ដែង ហាណា សុខ​ចិត្ត​ជួយ​សង​១០០ដុល្លារជំនួស ​ទោះ​មិន​មែន​រឿង​ខ្លួន​ឯងសោះ

  • 2019-04-12 04:39:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ល័ក្ខណ ហាណា បាន​សុខ​ចិត្ត​ចេញ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន ១០០​ដុល្លារ ជួយ​សង​ជំនួស​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ ដែល​នាង​អះអាង​ថា ជា​រឿង​អយុត្តិធម៌​សម្រាប់​ជន​ដែល​ត្រូវ​គេ​ចាប់​ឲ្យ​សង។

"រឿង​គេ​សោះ ឯង​លូក​ដៃ​ចូល​ព្រោះ​តែ​អាណិត គ្នា​យំ​ផង​លើក​ដៃ​សំពះ​ផង អាណិត​ក៏​ជួយ​ចេញ​សង​អោយ100$ រឿង​គេ តែ​វា​អយុត្តិធម៌​សម្រាប់​ខ្មែរ ហុី...!”។ ហាណា ថ្លែង

ហេតុការណ៍​នេះ បាន​កើត​ឡើង​យប់​មិញ យ៉ាង​ណា​តារា​ស្រី​មិន​បាន​បញ្ចេញ​ឲ្យ​ដឹង​ទី​តាំង​កើត​ហេតុ​ពិត​ប្រាកដ​នោះ​ទេ។ តាម​ការ​មើល​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក កញ្ញា ហាណា បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នោះ គឺ​ជា​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ម៉ូតូ និង​ម៉ូតូ ២​គ្រឿង ក្នុង​នោះ​មួយ​គ្រឿង បើក​បរ​ដោយ​យុវជន​វ័យ​ក្មេង​ម្នាក់។ ម៉ូតូ​ទាំង​ពីរ ​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ខ្វែង​គ្នា ហើយ​ដោយ​មិន​ប្រុង​ប្រយ័ត្ន ម៉ូតូ​ទាំង​ពីរ​ក៏​បាន​ប៉ះ​គ្នា។

ហាណា បញ្ជាក់​ថា ក្មេង​ប្រុស​ក្នុង​រូប គឺ​ធ្វើ​ដំណើរ​ផ្លូវ​ត្រង់ ឯ​ភាគី​ម្ខាង​ទៀត ជា​អ្នក​ឆ្លង​កាត់។ "ក្មេង​ប្រុស​នោះ ជិះ​ត្រង់ ហើយ​ម៉ូតូ​មួយ​ទៀត​ឆ្លង​ផ្លូវ​ក៏​ប៉ះ​គ្នា ហើយ​អោយ​ម៉ូតូ​គ្នា​ជិះ​ត្រង់​នោះ​សង​ទាំង​អស់ ទាំង​គ្នា​គ្មាន​លុយ​មួយ​រៀល ហើយ​ដើរ​តាម​សំពះ​អង្វរ​រហូត!”។ ហាណា ថ្លែង។

ក្នុង​ហេតុការណ៍ តារា​ស្រី យល់​ថា ក្មេង​ប្រុស​ដែល​បើក​បរ​ផ្លូវ​ត្រង់ គឺ​ជា​អ្នក​មាន​អាទិភាព ប៉ុន្តែ​ពេល​កើត​រឿង​នេះ ស្រាប់​តែ​ត្រូវ​គេ​ចាប់​ឲ្យ​សង​ទៅ​វិញ។ ដោយ​សារ​មិន​មាន​លុយ​សូម្បី​មួយ​រយ​ជាប់​ខ្លួន ក្មេង​ប្រុស​បាន​សំពះ​អង្វរ​ភាគី​ម្ខាង​ទៀត។ ឃើញ​ដូច្នេះ នាង អាណិត​ពេក ក៏​ជួយ​ចេញ​លុយ ១០០ដុល្លារ សង​ជំនួស​តែ​ម្ដង​ទៅ បើ​ទោះ​ខ្លួន​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ហេតុការណ៍​ខាង​លើ​នេះ​ក៏​ដោយ។ សកម្មភាព​នេះ តារា​សម្ដែង ហាណា ទទួល​បាន​ការ​សរសើរ និង​លើក​ទឹក​ចិត្ត​យ៉ាង​ច្រើន៕

អត្ថបទ៖ ទារិកា

មតិយោបល់