• 2019-04-12 06:15:14
  • ព័ត៌មាន

មានពិសោធជាមួយផលិតករកំពូលៗ Sophea Kim សម្រេច​ចាយ​លុយ​ផ្ទាល់​ខ្លួន​ផលិតរឿង​ តែ​ឥឡូវ​អស់​លុយ​ទៅ​ហើយ!

  • 2019-04-12 06:15:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ខ្មែរ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​ Sophea Kim បាន​បង្ហាញ​មហិច្ឆតា​ផលិត​ខ្សែភាព​យន្ត​មួយ​រឿង​ ក្នុង​បំណង​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ​ ប៉ុន្តែ​អ្វី​ដែល​យុវផលិតកររូប​​នេះ​កំពុង​ត្រូវការ​បំផុត​នោះ ​គឺការ​គាំទ្រ​បន្ថែមលើ​ដើម​ទុន​ដើម្បី​បញ្ចប់ បន្ទាប់​ពី​ថវិកា​ផ្ទាល់​ខ្លួន​ ដល់​កំណត់​ទៅ​ហើយ។

Sophea Kim ដែល​បាន​កើត​ និង​ធំ​ដឹង​ក្ដី​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រឡូក​ក្នុង​វិស័យ​ផលិតកុន​នេះ​ជាមួយ​ជន​បរទេស​អស់​រយៈ​ពេល​ជាង​ ១២​ឆ្នាំ​ឯណោះ។ ក្នុង​នោះ​ ចាប់​តាំង​ពី​ឆ្នាំ ២០០៧​ Sophea ក៏​មាន​ឱកាស​បាន​រួម​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ផលិតករភាពយន្ត​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់​ដូចជា៖ Rithy Panh, Regis Wargnier, Chantal Akerman, Jeanne Labrune, Angelina Jolie ជាដើម។

ឈាន​ចូល​ឆ្នាំថ្មី​ Sophea មាន​អាយុ​ ៣៥​ឆ្នាំ​ហើយ​ ហើយ​ក៏ជា​ពេល​ដែល​ផលិតករ​រូបនេះ​ សម្រេច​ផលិត​រឿង​ដោយ​ខ្លួន​ឯង​ជា​លើក​ដំបូង​ ក្នុង​នាម​ជា​អ្នកដឹកនាំ​ម្នាក់។ អ្វី​ដែល​ជា​បទ​ពិសោធន៍​ដែល​ Sophea បាន​ឆ្លងកាត់នា​ពេល​កន្លងមក​ក្នុង​ជីវិត​ នាង​នឹង​ចែក​រំលេច​ក្នុង​រឿង​ថ្មី​មាន​ចំណងជើង​ថា "GREY FEATHER”។ តាមរយៈ រឿង​នេះ​ផង​ដេរ Sophea ចង់​លាតត្រដាង​ពី​ជីវិត​យុវវ័យ​ដែល​កើត​កាល​ពី​ជំនាន់​ខ្មៅងងឹត​ និង​បាន​តស៊ូ​ពុះពារ​រាល់ឧបសគ្គ​ និង​ឆ្លងកាត់​ការ​ផ្លាស់ប្ដូរ​សង្គម​រស់នៅ​ជា​ច្រើន​ជំនាន់។

ទាក់ទង​គោល​បំណង​នៃ​ការ​ផលិត​រឿង​នេះ​វិញ​ សម្រាប់ Sophea និង​មិត្តភ័ក្ដិ​ ពិត​ជា​ប្រឈម​នឹង​សំណួរ​ជា​ច្រើន​ពី​វប្បធម៌ និង​សង្គម​រស់នៅ។ ដូច្នេះ​ហើយ នាង​ចង់​ប្រើ​ប្រាស់​ភាពយន្ត​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​សំណួរ​ទាំង​ឡាយ។

ការងារ​ផលិតកុន​មួយ​នេះ​ពិត​ជា​មាន​សារសំខាន់​សម្រាប់​ Sophea ក្នុង​នាម​ជា​ផលិតករ​កុន​ខ្មែរ ដែល​ជា​ស្ត្រី ហេតុនេះការគាំទ្រ​លើក​ទឹក​ចិត្ត​ ពិត​ជា​ត្រូវការ​ជា​ចាំបាច់។ ម្យ៉ាង​ នេះ​ក៏​ជា​កត្តា​ចម្បង​ ដែល​អាច​ធ្វើ​ឲ្យ​ផលិតករ​រូបនេះ មាន​កម្លាំង​ចិត្ត​បន្ត​ធ្វើ​ការងារ​នេះ​​ឲ្យ​កាន់​តែ​ល្អ​ ដើម្បី​បង្ហាញ​ទៅ​ឆាក​អន្តរជាតិ​ថា​ ខ្មែរក៏អាច​ធ្វើបាន​ដែរ។ យ៉ាង​ណា ដូច​បរិយា​ពី​ខាង​លើ Sophea កំពុង​ត្រូវ​ការ​ដើម​ទុន ដើម្បី​ថត​បញ្ចប់​រឿង​នេះ។

ដូច្នេះ​ដើម្បី ចូល​រួម​បរិច្ចាគ​ សូម​ចុច​លើ​តំណរ​នេះ ដើម្បី​ចូល​ទៅ​​រើស​ប្រភេទ​នៃ​ការ​បរិច្ចាគ​ដែល​ខ្លួន​ចង់​ធ្វើ ដែល​មាន​ទាំង​អស់ ៣​ប្រភេទ!!!

អត្ថបទ៖ យី សុធារី

មតិយោបល់