• 2019-04-18 06:36:42
  • ជីវិតតារា

អស្ចារ្យ! រំដួលលិចទឹក រំភើបបំផុតឆ្នាំនេះ លើកពានក្នុងកម្មវិធីសង្ក្រាន្តព្រៃវែងជយលាភីលេខ១

  • 2019-04-18 06:36:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នាមញញឹម និងទឹកមុខដ៏រីករាយរបស់ រំដួលលិចទឹក បាន​បង្ហាញ​នៅទឹកដីខេត្តព្រៃវែង នៅក្នុងព្រឹត្តិការណ៍​សង្ក្រាន្ត អបអរឆ្នាំថ្មី ឆ្នាំកុរ ជាសញ្ញាបញ្ជាក់ពីភាពរីករាយ ជ្រះថ្លា ជាមួយនឹងការអបអរបុណ្យចូលឆ្នាំ និងចូលរួម​កម្សាន្ត​សប្បាយ​ជាមួយនឹង​កម្មវិធី​ផ្សេងៗ​ដែលបានរៀបចំ​ឡើង​ក្នុងរយៈពេល ៣ ថ្ងៃកន្លងមកនេះ។

អ្វីដែលពិសេស នឹកស្មានមិនដល់នោះ នាងបានទទួលពានជយលាភីបវរចំណាស់ ចំណាត់ថ្នាក់លេខ១ នៃសង្ក្រាន្តព្រៃវែង ឆ្នាំ២០១៩ ក្នុងថ្ងៃចូលឆ្នាំទី៣ ដោយទទួលបានទឹកប្រាក់ ២លានរៀលផងពីអ្នករៀបចំកម្មវីធីនៅទឹកដីខេត្តព្រៃវែង។

តារាពហុជំនាញ និងជាអ្នកផាត់មុខឆ្នើមរា កញ្ញា រំដួលលិចទឹក នារដូវចូលឆ្នាំថ្មីបានចូលរួមលេងកម្សាន្តក្នុងកម្មវីធីសង្ក្រាន្ត ព្រៃវែង។ សម្រាប់ឆ្នាំ​នេះ​ទៀតសោត បើសង្កេតឲ្យមែនទែន ខេត្តនេះមិនចាញ់សង្ក្រាន្តនៅតាមបណ្តាខេត្តផ្សេងៗទេ ដោយមានការរៀបចំកម្មវិធីជាច្រើនសំបូរបែប ឆ្លុះ​បញ្ចាំង​អំពីវប្បធម៌ ទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាលមក ដើម្បីចែកជូនដល់បងប្អូនប្រចាំខេត្តនេះបានលេងកម្សាន្ត ចូល​រួម​អបអរ​ឆ្នាំថ្មី។

បើនិយាយពីស្នាដៃ រំដួលលិចទឹក ដែលឈ្មោះពិត មិញ ចាន់វាន់ដា បានដាក់បង្ហាញមិនតិចជាង ១០០ម៉ូតទេហើយធ្លាប់ទទួលបានជយលាភីជាច្រើន តាំងពីចូលប្រឡូកក្នុងវិស័យផាត់មុខតាំងពីឆ្នាំ២០០៥ មកទល់ពេលនេះ។

តោះគយគន់បររចំណាស់រំដួលលិចទឹក នៅឯសង្ក្រាន្តព្រៃវែងបន្តិចមើល៍៖

រូបភាពយកពីFB​ Page៖ រំដួលលិចទឹក

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់