• 2019-04-19 03:32:02
  • ព័ត៌មាន

ប្លែក​មែនទែន តារា​ល្បី​ៗ​ខ្មែរ​ច្រើន​នាក់ សម្រុក​ទៅ​តំបន់​ដាច់​ស្រយាល​មួយ​របស់​កូរ៉េ

  • 2019-04-19 03:32:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខុស​ពី​រាល់​ដង​ដែល​ការ​ប្រគំ​តន្ត្រី​ច្រើន​ធ្វើ​នៅ​ទី​ប្រជុំ​ជន ឬ​ក្រុង​នោះ លើក​នេះ តារា​ចម្រៀង​ខ្មែរ​ល្បី​ៗ​ច្រើន​ដួង ត្រូវ​បាន​រៀប​ចំ​ឲ្យ​ទៅ​ច្រៀង​រាំ​នៅ​តំបន់​ដាច់​ស្រយាល​មួយ​របស់​កូរ៉េ​ទៅ​វិញ។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​រៀប​ចំ។

តារា​ចម្រៀង​ទាំង​នោះ​មាន​ដូច​ជា​តារា​ចម្រៀង ខេម កញ្ញា ឡូរ៉ា ម៉ម លោក អូន ម្ចាស់​បទ "រៀបការ​នឹង​បង​បាន​ទេ" កញ្ញា យូរី និង​លោក ចាន់ សម័យ​ជា​ដើម ដែល​ពួក​គេ​បាន​ចេញ​ដំណើរ​រួម​គ្នា​នា​យប់​មិញ​នេះ។ តាម ឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់​ឧបត្ថម្ភ​ការ​ប្រគំ​តន្ត្រី​ខាង​លើ បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​ល្បី​ៗ​ខ្មែរ​ទាំង​អស់ មាន​គ្នា​សរុប​ចំនួន ១០​នាក់ ហើយ​ពួក​គេ​នឹង​ទៅ​ធ្វើ​ការ​ប្រគំ​តន្ត្រី​នៅ​តំបន់​ សាសាន ទីក្រុង ពូសាន ក្បែរ​ទី​ក្រុង គីមហេ។

“នេះ​ជា​ទី​ក្រុង​មួយ​ដាច់​ស្រយាល​តែ​ម្ដង​របស់​ប្រទេស​កូរ៉េ ហើយ​បង​ប្អូន​ខ្មែរ​យើង​ដែល​នៅ​ទី​នោះ គាត់​មិន​ដែល​បាន​មើល​ការ​សម្ដែង មិន​ដែល​ជួប​សិល្បករ​ល្បី​យើង​ផ្ទាល់​ទេ អីចឹង​ហើយ ខ្ញុំ​យក​ទៅ​ដាក់​នៅ​ទី​នោះ​តែ​ម្ដង"។ ណាវ៉ាត្រា ថ្លែង។

ក្រៅ​ពី​លើក​ការ​ប្រគំ​តន្ត្រី​ខាង​លើ​ទៅ​តំបន់​ដាច់​ស្រយាល​របស់​កូរ៉េ​ហើយ អតីត​ពលករ​កូរ៉េ​រូប​នេះ អះអាង​ថា ការ​ប្រគំ​ទៀត​សោត ក៏​មិន​មាន​លក់​សំបុត្រ​ដូច​មុន​ដែរ គឺ​បើក​បង​ប្អូន​ខ្មែរ​នៅ​តំបន់​នោះ​អាច​ចូល​ទស្សនា​ដោយ​សេរី។ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី នឹង​មាន​ធុង សម្រាប់​បង​ប្អូន​អាច​ធ្វើ​ការ​បរិច្ចាគ​តាម​សទ្ធា​ជួយ​កុមារ​របស់​យើង​តាម​រយៈ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា។ "កន្លង​មក​ខ្ញុំ​បាន​ជួយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ផ្ទាល់​ខ្លួន​ហើយ ឥឡូវ​នេះ​ខ្ញុំ​ចង់​បំផុស​ឲ្យ​មាន​ការ​ចូល​រួម​ពី​ពួក​គាត់ តាម​ទឹក​ចិត្ត​រៀង​ខ្លួន ប៉ុន្មាន​ក៏​បាន ១ពាន់ ក៏បាន ២ពាន់​ក៏​បាន គឺ​តាម​ទឹក​ចិត្ត​ពួក​គាត់ ដើម្បី​ជួយ​កុមារ​របស់​យើង"។

តាម​ការ​អះអាង ការ​រាំ​វង់​ខ្នាត​ធំ​មួយ ក៏​នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​ផ្នែក​មួយ​នៃ​ការ​ប្រគំ​តន្ត្រី​ខាង​លើ​នេះ​ដែរ ក្នុង​គោល​បំណង គឺ​ដើម្បី​បង្កើត​កំណត់​ត្រា​ថ្មី​មួយ​ជា ការ​រាំ​វង់​ធំ​បំផុត​ក្នុង​លោក។ បន្ថែម​ពី​លើ​នោះ ក៏​នឹង​មាន​ថត​ជា​វីដេអូ​ទុក​ជា​ឯកសារ​ទៀត​ផង។ ឧកញ៉ា វ័យ​ក្មេង បន្ថែម៕

កាដូ ករុណា ពេជ្រ ទិញ​ឲ្យ​ខ្លួន​ឯង​ក្នុង​ឆ្នាំ​ថ្មី​នេះ ត្រឹម​តែ​ជាង ២០ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ

សំឡេង​មធ្យម​ទេ តែ​ងំ​នឹង​សម្រស់

ចាយ​លុយ​ផ្ទាល់​ខ្លួន​ផលិតរឿង​សម្រាប់​ខ្មែរ តែ​ឥឡូវ​អស់​លុយ​ទៅ​ហើយ

អត្ថបទ៖ ទារិកា

មតិយោបល់