- 2019-04-19 04:12:48
- ចម្រៀង
“Earth” វីដេអូបទចម្រៀងថ្មីរបស់ Lil Dicky ច្រៀងរួមគ្នាជាមួយតារាល្បីជាច្រើន បញ្ចេញជាផ្លូវការ
- 2019-04-19 04:12:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“Earth” វីដេអូបទចម្រៀងថ្មីរបស់ Lil Dicky ច្រៀងរួមគ្នាជាមួយតារាល្បីជាច្រើន បញ្ចេញជាផ្លូវការ
ចន្លោះមិនឃើញ
នៅទីបំផុត វីដេអូបទចម្រៀងជាលក្ខណៈសប្បុរសធម៌ "Earth” របស់តារាចម្រៀង Lil Dicky ច្រៀងរួមគ្នាជាមួយតារាល្បីៗជាង ៣០ រូបផ្សេងទៀត ត្រូវបានបញ្ចេញជាផ្លូវការ។
បទចម្រៀងនេះដែរ និពន្ធឡើងក្នុងគោលបំណងអប់រំមនុស្សទូទៅអំពីបញ្ហាបម្រែបម្រួលអាកាសធាតុ រួមទាំងសហការជាមួយសមាគម The Leonardo DiCarprio Foundation ដើម្បីរៃអង្គាសថវិកាសម្រាប់ជួយដល់បញ្ហាបរិស្ថាន។ តាមរយៈវីដេអូបទចម្រៀងថ្មីនេះដែរ បានបង្ហាញពីទិដ្ឋភាពធម្មជាតិ និងសត្វព្រៃជាច្រើនប្រភេទដែលសំឡេងតួប្រភេទសត្វនីមួយៗ ត្រូវបានបញ្ចូលដោយតារាល្បីៗផ្សេងៗគ្នា ដូចជាតួស្វាbaboon ច្រៀងដោយតារាចម្រៀង Justin Bieber ខណៈតួអង្គសេះបង្កង់ ច្រៀងដោយ Ariana Grande។
ក្រៅពីនោះក៏មានការចូលរួមសហការច្រៀងពីសំណាក់តារាល្បីៗជាច្រើនទៀតដូចជា តារាចម្រៀង Haley, Miley Cyrus, Wiz Khalifa, Snoop Dog, Adam Levine, Shawn Mendes, Chalie Puth, Sia, Rita Ora, Katy Perry, Ed Sheeran, Leonardo DiCaprio, Meghan Trainor, John Legend, Psy, Kris Wu, Backstreet Boys, Lil Dicky ផ្ទាល់ រួមនឹងតារាល្បីៗមួយចំនួនទៀត៕
ទស្សនាវីដេអូខាងក្រោមនេះ៖