• 2019-04-19 08:43:28
  • ព័ត៌មាន

ប្រាប់​ត​គ្នា! តារា​ល្បី​ៗ​ប្រគំ​តន្ត្រី​យប់​១៥កើត មិន​មែន​ចៃដន្យ តែ​មាន​ហេតុផល​ច្បាស់​ណាស់!

  • 2019-04-19 08:43:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែ​សប្បាយ កាន់​តែ​រំជើប​រំជួល និង​កាន់​តែ​ប្លែក ជាមួយ​ចក្រវាល​ភ្លើង​ពណ៌ នៃ​ពិភព​តន្ត្រី និង​ការ​ស្រែក​ហ៊ោ​កញ្ឆៀវ ក្នុង​មហា​ព្រឹត្តិការណ៍​ការ​ប្រគំ​តន្ត្រី​ព្រះចន្ទ​ពេញ​វង់​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា ដែល​នេះ មិន​មែន​ជា​ការ​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​ក៏​ព្រោះ​តែ Huawei P30 សេរ៊ី ដែល​អាច​ថត​ហ្សូម​បាន​ដល់​ឋាន​ព្រះចន្ទ​នោះ​ឯង។

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ហៅ​ថា “Giant Moon Live Concert” ដែល​ចូល​រួម​ដោយ កំពូល​តារា​ចម្រៀង​កញ្ញា ឱក សុគន្ធ​កញ្ញា និង​លោក នីកូ ដែល​ជា​តារា​តំណាង​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន Huawei ។ ជាមួយ​គ្នា ទាំង​អស់​គ្នា​នឹង​រីករាយ​ជាមួយ និង Huawei P30 សេរ៊ី​កាលីប ឡូយឆាយ និង​ទទួល​បាន​ភាព​ភ្ញាក់​ផ្អើល​ជាមួយ​បច្ចេកវិទ្យា​ស៊ុបភើ​កាមេរ៉ា Leica 4 គ្រាប់​ដំបូង​គេ​បង្អស់​ក្នុង​ពិភព​លោក ថត​រូប​ហ្សូម​ដល់​ឋាន​ព្រះចន្ទ​ជាមួយ​លោក ឆន សុវណ្ណា​រាជ។

មិន​ត្រឹម​ប៉ុណ្ណឹង P30 ស៊េរី នៅ​អាច​ថត​រូប​ក្នុង​ទី​ងងឹត​ច្បាស់​អស់​ទាស់ ជាមួយ កញ្ញា សួស វីហ្សា ថត​រូប​ម៉ា​ឡូយ សែលហ្វី​ម៉ាអែម និង​ការ​បង្ហាញ​ស្ទីល​ឆើតឆាយ ជាមួយ​កញ្ញា ប៉ាច គីម​ម៉ួយ ព្រម​ទាំង​រាំ​លោត ក្រវី កូរ​ពេញ​ឆាក​តន្ត្រី​ជាមួយ​ចង្វាក់ EDM ថែម​ទៀត។ កំពូល​តារា​ចម្រៀង​ទាំង​អស់ នឹង​ពួត​ដៃ​គ្នា​ចូល​មក​អង្រួន​ឆាក “Giant Moon Live Concert” ឲ្យ​កាន់​តែ​ប្លែក និង​សប្បាយ​ម៉ា​អស់​ដៃ នៅ​រាត្រី​ថ្ងៃ​សុក្រ​ទី ២៦ មេសា ខាង​មុខ​នេះ ចាប់​ពី​ម៉ោង ៥ ល្ងាច​ត​ទៅនៅ​មុខ​សាល​មហោស្រព​កោះ​ពេជ្រ​។

ចូល​រួម​ទស្សនា​ដោយ​សេរី សប្បាយ​ៗ រាំ​ច្រៀង​ លេង​ហ្គេម​យក​រង្វាន់​ជា​ច្រើន​សន្ធឹក​សន្ធាប់ និង​តេស្ត​កំពូល​ស្មាតហ្វូន Huawei ស៊េរី​ថ្មី ត្រកូល P30 គឺ P30 Lite, P30 និង P30 Pro ដើម្បី​ហ្សូម​ដល់​ឋាន​ព្រះចន្ទ។ កម្មវិធី​នេះ ក៏​នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​ពិសេស​លើ​កញ្ចក់​ទូរទស្សន៍ រស្មី​ហង្សមាស HDTV និង Facebook Page Huawei Mobile ចាប់​ពី​ម៉ោង 7:30 យប់​ផង​ដែរ! កម្មវិធី​នេះ ក៏​មាន​ការ​ចូល​រួម​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Smart, Pepsi, Sabay និង Grab។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស៊ុបភើ​កាមេរ៉ា Leica 4 គ្រាប់ របស់​កំពូល​ស្មាតហ្វូន P30 ស៊េរី មាន​សមត្ថភាព​អស្ចារ្យ ជាមួយ​កាមេរ៉ា​ក្រោយ​ទំហំ 40MPដែល​បំពាក់ Super Spectrum Senor កាមេរ៉ា​ទំហំ​ 20MP ថត​ប្លង់​ផ្តេក ទ្រវែង​បាន​កាន់​តែ​ទូលាយ​បែប Ultra-Wide Angle។ កាមេរ៉ា Telephoto ទំហំ 8MP និង​កាមេរ៉ា Huawei TOF។

ឡែន Super Zoom មាន​សមត្ថភាព​អាច​ហ្សូម​បែប Optical បាន 5X, Hybrid ហ្សូម​បាន 10X និង Digital ហ្សូម​បាន​រហូត​ដល់ 50X ពោល​គឺ ហ្សូម​បាន​ដល់​ឋាន​ព្រះចន្ទ​ឯណោះ។ ជាង​នេះ​ទៅ​ទៀត កំពូល​ស្មាត​ហ្វូន​នេះ មាន​សមត្ថភាព​អាច​ថត​រូប​ច្បាស់​អស់​ស្ទះ​ក្នុង​ទី​ងងឹត និង​ផ្ដិត​យក​រូបភាព​កាន់​តែ​ដិត​ច្បាស់ យក​ផ្ទៃ​ក្រោយ​ព្រាល ពន្លឺ​ភ្លើង Bokeh ។   សម្រាប់​តម្លៃ កំពូល​ស្មាត​ហ្វូន P30 Lite មាន​តម្លៃ​ត្រឹម​តែ $339 ថែម​កាដូ​ជា​ច្រើន ព្រម​ទាំង​មាន​ឱកាស​ឈ្នះ​រថយន្ត Mazda 2, P30 មាន​តម្លៃ​ត្រឹមតែ $669 និង P30 Pro មាន​តម្លៃ​ត្រឹមតែ $899​ ថែម​កាដូ​ច្រើន​អស់​ទាស់។

លឺ​តែ​គេ​ល្បី​ផ្អើល​ថា​ហ្សូម​មិន​សំចៃ និង​អាច​ហ្សូម​ដល់​ឋាន​ព្រះច័ន្ទ និង​ថត​រូប​នៅ​កន្លែង​ងងឹត​ស្លុប​ស្អាត​កប់​សេរី អីចឹង​ទៅ​ចូល​រួម​កម្សាន្ត​ហើយ​តេស្ត​ម្ដង​មើល! ជួប​គ្នា​នៅ​ថ្ងៃ​សុក្រ​ទី ២៦ មេសា សប្ដាហ៍​ក្រោយ​នេះ។ធានា​ថា​មិន​មែន​ជា​ការ​ប្រគំ​តន្ត្រី​លំៗ ដដែល​ៗ​នោះ​ទេ។ អត់​បាន​ទៅ​ចូល​រួម ដឹង​តែ​ស្ដាយ​តែ​ម្ដង! កុំ​ភ្លេច​ចូល​រួម​ទាំង​អស់​គ្នា​ណា!

អត្ថបទ៖ ទារិកា

មតិយោបល់