• 2019-04-19 08:51:59
  • ភាពយន្ត

Marvel កំពុងស្វែងរកតួអង្គភេទទី៣ សញ្ជាតិអាស៊ីសម្រាប់ភាពយន្តរឿង "The Eternals”

  • 2019-04-19 08:51:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marvel Studios ត្រូវ​បាន​ឲ្យ​ដឹង​ថា កំពុង​តែ​ធ្វើ​ការ​ស្វែង​រក​តួអង្គ​ភេទ​ទី ៣ សញ្ជាតិ​អាស៊ី​ដែល​ស័ក្ដិសម​បំផុត​សម្រាប់​ខ្សែ​ភាពយន្ត​ថ្មី "The Eternals”។

បើ​តាម That Hashtag Show បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​ដែល​កំពុង​ស្វែង​រក គឺ​ត្រូវ​ស័ក្ដិសម​គ្នា​ជាមួយ​នឹង​តួអង្គ​ដែល​មាន​បុគ្គលិក​លក្ខណៈ "ឆ្លាត មាន​មនោសញ្ចេតនា និង​គិត​គូរ​ខ្ពស់​ចំពោះ​ក្រុម​គ្រួសារ"។ តាម​សេចក្ដី​រាយការណ៍​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា តារា​សម្ដែង Conrad Ricamora ដែល​ដើរ​តួ​ជា Oliver Hampton ក្នុង​ស្រឡាយ​រឿង "How to Get Away with Murder” កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​ជ្រើស​ជា​តួអង្គ​សំខាន់​មួយ​ក្នុង​ភាពយន្ត​ថ្មី​របស់ Marvel មួយ​នេះ។

“The Eternals” ជា​ខ្សែ​ភាពយន្ត​មួយ ផ្ដោត​សំខាន់​លើ​ក្រុម Super-powered ដែល​តួអង្គ​នីមួយ​ៗ​ត្រូវ​បាន​យក​តាម​លំនាំ​សៀវភៅ​រឿង​ព្រេង​ក្នុង​ឆ្នាំ ១៩៧៩​របស់ Jack Kirby។ ខណៈ​តួអង្គ​ដែល​មាន​បុគ្គលិក​លក្ខណៈ​ជា​ភេទ​ទី ៣ នៅ​មិន​ទាន់​ស្វែង​រក​បាន តួអង្គ​មួយ​ចំនួន​ទៀត​ដូច​ជា Sersi, Ikaris និង Piper ត្រូវ​បាន​កំណត់​រួច​រាល់។

តារា​សម្ដែង Kumail Nanjiani ត្រូវ​បាន​ជ្រើសរើស​ឲ្យ​សម្ដែង​ជា​តួឯក អម​ជាមួយ​តារា​សម្ដែង Angelina Jolie ដើរ​តួ​ជា Sersi។ តារា​សម្ដែង​ប្រចាំ​ប្រទេស​កូរ៉េ Ma Dong-Seok ក៏​ត្រូវ​បាន​​បញ្ជាក់​ថា​ចូលរួម​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​មួយ​នេះ​ផង​ដែរ។ គួរ​បញ្ជាក់​ដែរ​ថា ខ្សែ​ភាពយន្ត "The Eternals” ចាប់​ផ្ដើម​ដំណើរ​ការ​ថត​នៅ​ក្នុង​ឆ្នាំ​នេះ និង​​រំពឹង​ថា​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ក្នុង​ឆ្នាំ ២០២០ ខាង​មុខ​នេះ៕ ​​

ប្រភព៖ nextshark ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់