• 2019-04-21 04:19:21
  • ព័ត៌មាន

ក្ដៅ! ករុណា ពេជ្រ បង្ខំ​ចិត្ត​ចេញ​មុខ​បំភ្លឺ​រឿង​គេ​ថា យក​លុយ​ជាង​២០ម៉ឺន​ទៅ​ទិញ​ឡាន មិន​ទុក​មើល​ជំងឺ​ឪពុក

  • 2019-04-21 04:19:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

លោក ករុណា ពេជ្រ នៅ​ថ្ងៃ​នេះ បាន​ចេញ​មុខ​ស្រាយ​បំភ្លឺ​ក្រោយ​ពី​មាន​ពាក្យ​និន្ទា​មួយ​ចំនួន ថា​លោក​យក​លុយ​១០-២០ម៉ឺន​ទៅ​ទិញ​ឡាន​ទំនើប​ជិះ មិន​ទុក​លុយ​មើល​ជំងឺ​ឪពុក​ដែល​កំពុង​ឈឺ​ធ្ងន់​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល។

ការ​ចេញ​មុខ​នៅ​ពេល​នេះ ក្រោយ​ពី​លោក​បាន​បង្ហោះ​រូប​ទិញ​រថយន្ត Lexus ស៊េរី​ឆ្នាំ ២០១៧ ឡើង ២០១៩ និង​បាន​ប្រាប់​ទស្សនិកជន​ថា នេះ​ជា​កាដូ​សម្រាប់​ខ្លួន​ឯង។ ដោយ​សារ​បែប​នេះ ទើប​តារា​ចម្រៀង​ផលិតកម្ម​ថោន បាន​ទទួល​រង​ពាក្យ​និន្ទា​មួយ​ចំនួន រហូត​ដល់​លោក​ត្រូវ​បង្ខំ​ចិត្ត​បក​ស្រាយ​នៅ​ថ្ងៃ​នេះ។ លោក​ថា ចង់​ឲ្យ​បង​ប្អូន​មួយ​ចំនួន​តូច​ក្នុង Facebook បាន​យល់​បន្ថែម ពី​មូលហេតុ​ដែល​លោក​បាន​សម្រេច​ចិត្ត​ដូរ​ ឡាន​ថ្មី​ ក្នុង​កាលៈទេសៈ​ ឪពុក​កំពុង​តែ​ឈឺ​ធ្ងន់​នេះ។

"សូម​បញ្ជាក់​ថា អ្វី​ៗ​ដែល​បង​ប្អូន​គិត​ អ្វីៗ​ដែល​បង​ប្អូន​ដឹង គឺ​ពិត​ជា​ត្រឹម​ត្រូវ​ដដែល​ ហើយ​ការ​សម្រេច​យក​ជម្រើស​ច្រើន​លក់​សម្ភារៈ ផ្ទះ​ ដី​ធ្លី​ ដែល​ខ្ញុំ​មាន​បន្តិច​បន្តួច​នោះ នៅ​តែ​ដដែល​ ប៉ុន្តែ​ នៅ​ពេល​នេះ​ផ្ទះ​ធំ​ ទ្រនំ​ខ្ពស់​ ដែល​ជា​ទី​ស្រលាញ់​របស់​ខ្ញុំ​នោះ​ ត្រូវ​បាន​រក​ម្ចាស់​ថ្មី​បាន​ហើយ ហើយ​ខ្ញុំ​នឹង​ចាក​ចេញ​ពី​វា​ នា​ពេល​ឆាប់​ៗ​ខាង​មុខ ដោយ​ក្នុង​ចិត្ត​ពោរពេញ​ដោយ​ក្តី​ស្រណោះ​ និង​អនុស្សាវរីយ​ជាច្រើន!”។

លោក ពេជ្រ សុំ​មិន​បញ្ចេញ​តម្លៃ​លក់​ផ្ទះ​វីឡា​ខាង​លើ តែ​បាន​ពន្យល់​បន្ត​ថា លោក​បាន​ចែក​ជា ៥ចំណែក​លើ​លុយ​ដែល​បាន​ពី​លក់​ផ្ទះ​ដែល​ពោរ​ពេញ​ដោយ​អនុស្សាវរីយ៍​នោះ។

ផ្ទះវីឡា​របស់ ករុណា ពេជ្រ ដែល​បាន​លក់​ហើយ

ទី១ លោក​យក​មួយ​ផ្នែក​ នៃ​ថវិកា​នេះ​ លោក​យក​ទៅ​ដាក់​ក្នុង​ ធនាគារ​ ដើម្បី​តម្កល់​ទុក​ មើល​ថែ​ជំងឺ​លោក​ឪពុក​បន្ត​ទៀត​ ជៀសវាង​ជួប​ការ​លំបាក​ដូច​ពីមុន ដែល​លោក​ពិបាក​រក​ថវិកា​សុទ្ធ​ មក​ព្យាបាល​ភ្លាមៗ ខណៈ​ការ​ចំណាយ​លើ​ការ​ព្យាបាល​ឪពុក​ក្នុង​១ខែ​ពី ៣ពាន់-៤ពាន់​ដុល្លារ​អាមេរិក​ឯណោះ។ លោក​ថា ក្នុង​រយៈ​ពេល ១៦​ខែ​មក​នេះ​ សរុប​ការ​ចំណាយ​លើ​ការ​ព្យាបាល​អ្នក​មាន​គុណ អស់​ជិត​ ១៥ ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​ហើយ។

រថយន្ត​ថ្មី​របស់ ករុណា ពេជ្រ(រូបភាព៖​ហ្វេសប៊ុក ករុណា ពេជ្រ)

២. លោក​យក​ទៅ​ធ្វើ​ផ្ទះ​ថ្មី​ តូច​ល្មម​សមរម្យ​មួយ​លើ​ដី​របស់​លោក​មួយ​កន្លែង​ទៀត​ ដើម្បី​រស់​បន្ត។ ទី៣ យក​ទៅ​សាក​ល្បង ទិញ​ដី​នៅ​តំបន់​ផ្សេងៗ សង្ឃឹម​ថា​ថ្ងៃ​ក្រោយ​អាច​បាន​ចំណេញ​ខ្លះ ទុក​គ្រាន់​ដោះ​ស្រាយ​ជីវភាព​ក្នុង​គ្រួសារ។ ទី៤ សម្រាប់​ដោះស្រាយ​ជីវិត​ប្រចាំ​ថ្ងៃ​ ក្នុង​គ្រួសារ និង​ទី៥- មួយ​ផ្នែក​សល់​ចុង​ក្រោយនេះ​ហើយ ដែល​លោក​បាន​ធ្វើ​សម្រាប់​ខ្លួន​ឯង។ "គឺ​ខ្ញុំ​ដូរ​ឡាន​ថ្មី​នេះ ដោយ​ខ្ញុំ​យក​ឡាន​ ចាស់​របស់​ខ្ញុំ​ ទៅ​លក់​ រួច​យក​ថវិកា​ខ្លះ​បន្ថែម​ដូរ​ឡាន​ថ្មី​នេះ​ទេ"។ ករុណា ពេជ្រ បញ្ជាក់៕

អាន៖ តារា​ខ្មែរ​យើង​កាត់​បារាំង ស្អាត​ៗ​ណាស់ រក​ផ្ទឹម​សឹង​គ្មាន

អាន៖ មក​មើល​កាដូ ករុណា ពេជ្រ ទិញ​ឲ្យ​ខ្លួន​ឯង​ក្នុង​ឆ្នាំ​ថ្មី​នេះ​ចុះ តម្លៃ​កប់​ពពក

អាន៖ Bross La ចេញ​បទថ្មី ផ្ទុះ​ក៏​ផ្ទុះ គេ​រិះគន់ ក៏​រិះគន់ចាស់​ដៃ​​ដែរ!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម