• 2019-04-22 03:20:00
  • ចម្រៀង

បង្ហាញខ្លួនថ្មីម្តងនេះ ៨ក្រុម Battle of the Bands Cambodia ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល

  • 2019-04-22 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 39

ចន្លោះមិនឃើញ

​ការ​បង្ហាញ​ខ្លួន​ជា​ថ្មី​ ៨ ក្រុម​នៃ​កម្ម​វិធី​ប្រលង Battle of the Bands Cambodia ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជក់​ចិត្ត​ដិត​អារម្មណ៍ ​ស្ទើរ​មិន​ហ៊ាន​ប៉ប្រិច​ភ្នែក ដោយសារ​ការ​ត្រលប់​មក​វិញ​របស់​ពួក​គេ បាន​នាំ​យក​នូវ​ការ​សម្ដែង​ពិសេស​ជាង​វគ្គ​មុន​ៗ នៃ​ការ​ប្រកួត។

​ក្រុម​ខ្លះ​បាន​លើក​យក​បទ​ចម្រៀង​ Original Song ​ខ្លះ​យក​បទ​ពី​ដើម​​តែ​ច្នៃ​​ថ្មី ​ជា​ចង្វាក់​​បែប​យុវវ័យ ​ដោយ​លើក​យក​នូវ​កាយវិការ ការ​សម្ដែង​យ៉ាង​ល្អ​ឥត​ខ្ចោះ ធ្វើ​ឲ្យ​អ្នក​ទស្សនា​ទប់​មិន​បាន​នូវ​សម្លេង​ហ៊ោរ​កញ្ជ្រៀវ។ ប៉ុន្តែ​យ៉ាង​ណា ក្នុង​នោះ​ Judge ​នៃ​កម្មវិធី ​បាន​ឲ្យ​យោបល់​ទៅ​លើ​​ក្រុម​មួយ​ចំនួន​ថា ​​ឲ្យ​ពង្រឹង​ និង​ប្រឹង​ប្រែង​បន្ត​ទៀត បន្ទាប់​ពី​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន។

លើស​ពី​នេះ ​ក្នុង​៨​ក្រុម​នេះ ​នឹង​មាន​ជម្រុះ​យក​តែ​៤​ក្រុម​ប៉ុណ្ណោះ ​ដើម្បី​ឡើង​ទៅ​ផ្ដាច់​ព្រ័ត្រ។ ​រង់​ចាំ​ទាំង​អស់​គ្នា​ថា តើ​ក្រុម​មួយ​ណា ​អាច​ឆ្លង​ផុត​វគ្គ​ដ៏​រំជើបរំជួល​នេះ ដើម្បី​បាន​ពាន​រង្វាន់​ពី​កម្មវិធី​ចម្រៀង​ធំ​បំផុត​មិន​ធ្លាប់​មាន​នៅ​កម្ពុជា គឺ Battle of the Bands Cambodia ​៕

1. Khmeng Samare

2. Kstorm

3. Bestlife

4. De' First

5. Hastags

6. Batbangers

7. Garuda

8. Sweet Band

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម