• 2019-04-22 03:54:07
  • ស្ទីលតារា

អីយ៉ាស់!​ ថ្មីទៀតហើយគំនិតច្នៃប្រឌិតរបស់រំដួលលិចទឹកជាមួយម៉ូដ "រំដួលកន្ទេលខ្មែរ"

  • 2019-04-22 03:54:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 320

ចន្លោះមិនឃើញ

បន្ទាប់ពីស្នាដៃផាត់មុខទាក់ចិត្តសុទ្ធតែតារាលំដាប់ៗតារាពូកែច្នៃម៉ូដ ចេញពីរបស់របរប្រើប្រាស់ផ្សេងៗ រំដួលលិចទឹក បានបង្ហាញមុខជាថ្មីម្តងទៀតសម្រាប់សដូវកាលថ្មីតាមរយៈការបង្ហាញឈុតថ្មីដែលមានឈ្មោះ"រំដួលកន្ទេលខ្មែរ" ដែលអមលាយដោយផ្ការំដួលខ្មែរ ជាមួយសម្លៀកបំពាក់ច្នៃម៉ូដដ៏ពិសេសរបស់នាងផ្ទាល់តែម្តង។​

ជាក់ស្តែងមហាជនបានដឹងហើយថា រំដួលលិចទឹក គឺជាអ្នកច្នៃម៉ូដដ៏ល្បីល្បាញ ខាងបង្ហាញម៉ូដសម្លៀកបំពាក់ថ្មី ប្លែកៗ ពោរពេញទៅដោយគំនិតសិល្បៈ និងបង្កប់អត្ថន័យ ទៅកាន់អ្នកគាំទ្រ ប៉ុន្តែមួយរយៈចុងក្រោយនេះ អ្នកច្នៃម៉ូដរូបនេះបានបញ្ជាក់មកកាន់ Sabay ថាសម្រាប់ឈុតថ្មីដែលទើបនឹងច្នៃរួចដាក់បង្ហាញនេះគឺ ច្នៃម៉ូដចេញតែ១ថ្ងៃប៉ុណ្ណោះ ​បើយូរគឺត្រង់ត្រូវចាំកន្ទេលដែលធ្វើឡើងដោយស្លឹកចេកដល់ទៅ ១ខែកន្លះទម្រាំនឹងត្បាញចេញជារាងហើយស្លឹកចេក និងការត្បាញ គឺយកមកពីស្រុកព្រះដាក់ ខេត្តសៀមរាបទឹកដីអង្គរ ពីអ្នកតម្បាញនៅទីនោះផ្ទាល់។

រំដួលលិចទឹក បន្តថាខ្លួន​បាន​យក​មកដេរដោយដៃផ្ទាល់លម្អដោយផ្ការំដួលខ្មែរ ដើម្បីឲ្យមើលទៅកាន់ទាក់ទាញ ហើយសម្រាប់រ៉ូបរំដួលកន្ទេលស្លឹកចេកនេះស្រស់ស្អាតទាក់ភ្នែក ហើយវាក៏ជាស្នាដៃថ្មីដែលអ្នកច្នៃម៉ូដដ៏ចំណានរូបនេះចង់ឲ្យបងប្អូនខ្មែរប្លែកភ្នែកជាមួយស្នាដៃថ្មីរបស់ខ្លួនផងដែរ។

តារាមានថ្វីដៃ បញ្ជាក់ថាការបង្កើតសម្លៀកបំពាក់ប្លែកៗឡើង ដើម្បីបង្ហាញទៅកាន់អ្នកគាំទ្រថាសម្លៀកបំពាក់ដែលច្នៃពីធម្មជាតិវាពិតជាស្រស់ខ្លាំង​​ ហើយពិសេសជាវត្ថុដែលមានស្រាប់ក្នុងប្រទេស ជាមួយនឹងឈុតច្នៃម៉ូដថ្មីនោះ គឺក្នុងគោលបំណងចង់ផ្សព្វផ្សាយដល់កូនខ្មែរយើងបានស្គាល់ពីផលិតផលកន្ទេល ដែលធ្វើឡើងពីស្លឹកចេកវាពិតជាល្អក្នុងប្រើប្រាស់ខ្លាំងណាស់ និងមានលក្ខណៈរឹងមាំហើយជាផលិតផលរបស់សិប្បកម្មខ្មែរ ដែលធ្វើដោយដៃ។ តារាពូកែច្នៃប្រឌិតរូបនេះបញ្ចាក់បន្ថែមថា៖ "ខ្ញុំជឿជាក់បងប្អូនខ្មែរជំនាញក្រោយខ្លះ មិនទាន់បានស្គាល់កន្ទេលដែលធ្វើពីស្លឹកចេកនេះនៅឡើយទេ ទើបខ្ញុំសម្រេចចិត្តច្នៃម៉ូដកន្ទេលស្លឹកចេកនេះឡើងមក ហើយការច្នៃឈុតរ៉ូបកន្ទេលស្លឹកចេកមានតម្លៃត្រឺមតែ ២០ម៉ឺនរៀលប៉ុណ្ណោះ"​៕

ចង់ដឹងថាស្រស់យ៉ាងណាសម្រាប់១ម៉ូដនេះ ទស្សនារូបភាពខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់
អត្ថបទពេញនិយម