• 2019-04-22 09:16:44
  • ជីវិតតារា

ណាណា ចែករំលែកតិចនិចសន្សំលុយបានច្រើនក្នុងការដើរកម្សាន្តក្រៅប្រទេស

  • 2019-04-22 09:16:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 154

ចន្លោះមិនឃើញ

ណាណា តារាសម្តែងស្រី រាងតូចច្រឡឹង ដែលជាអ្នកជំនួញវ័យក្មេងផងនោះ តែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរ ព្រោះមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតទេ ថែមទាំងពូកែរកស៊ី រកប្រាក់ចំណូលបន្ថែមទៀត។

បើនិយាយពីជីវិតឯកជនវិញ ហ៊ីហាមិនធម្មតា ពិសេសសង្កេតឃើញថាតារាស្រីស្រស់សោភារូបនេះឧស្សាហ៍ចេញក្រៅប្រទេសញឹកញាប់ ជាមួយស្ទីលថតរូបស្អាតៗទាក់ចិត្ត។ ដោយឡែកបើនិយាយពីការចាយវាយសម្រាប់ដំណើរកម្សាន្តក្រៅប្រទេសវិញ នាងទទួលបានកញ្ចប់សេវាថោក ស្ទើរមិនគួរជឿ រហូតមានអ្នកគាំំទ្រជាច្រើនលួចមានចម្ងល់ថែមទៀត។

ជាក់ស្តែង ណាណា បានប្រាប់មកកាន់ Sabay ក៏ដូចជាចែករំលែកតិចនិច សន្សំថវិកា ដើរកម្សាន្តនៅតាមប្រទេសក្រៅថា៖ "ជាការពិតវាពិតជាមានតម្លៃថោកមែន ហើយសប្បាយខ្លាំងតែម្តង លើកឧទាហរណ៍ដូចប្រទេសវៀតណាមនេះ ដែលខ្ញុំទើបនឹងទៅថ្មីៗ ចំណាយអស់តែ ២០០ដុល្លារ និងបានឡើងគ្រប់កន្លែង រយៈពេល៣យប់ ៤ថ្ងៃរួមមាន ក្រុង Saigon ខេត្តវង់តាវ ខេត្ត Mui Ne ខេត្ត Dalat អត់បាច់គិតច្រើនទេដាក់តែសម្លៀកបំពាក់ទៅ និងត្រៀមកាមេរ៉ា​ សាកថ្មពេញៗ ចាំថតរូបម៉ាឆ្អែតអត់ខ្វល់គិតច្រើនថាពិបាកងាយៗរកសេចក្តីសុខ ជូនខ្លួនឯងដើរលេងលំហែអារម្មណ៍ តាមទីជិតទីឆ្ងាយ ដើម្បីសាងភាពសប្បាយរីករាយជូនខ្លួនឯងមិនបាច់មានគ្នាក៏បានម្នាក់ឯងមានអីមិនល្អ។

តារាតូចច្រឡឹងរូបនេះបន្ថែមថាមានតិចនិចសំខាន់ ២ជាពិសេសដូចតទៅ៖

"​-​ទិញកញ្ចប់ Tours ទុកមុន១ខែប៉ុណ្ណោះ សម្រាប់ការធ្វើដំណើរកម្សាន្តក្រៅប្រទេសងាយៗខ្ជិលគិត មានកន្លែងញ៉ាំស្រាប់ កំណត់គោលដៅដើរ ហើយចាំស្លៀកពាក់ស្អាតៗ ថតរូបទុក ហើយសន្សំលុយច្រើនជាងទៅដោយខ្លួនឯងដល់ទៅ ២ដងឯណោះ ព្រោះខ្ញុំចូលចិត្តដើរលេងក្រៅប្រទេស ខ្ញុំចង់ដើរលេងឲ្យបានគ្រប់កន្លែង ហើយខ្ញុំធ្លាប់ទៅច្រើនហើយដូចជាប្រទេស សិង្ហបុរី ម៉ាឡេស៊ី ហុងកុង ថៃ កោះបាលី និងរៀតណាម គឺតាម My Traval Tours​អាចសាកមើលបានតម្លៃថោកមែន។

​-ជាមួយនឹងស្ទីលថតរូប គ្រប់បែបគ្រប់ស្ទីល ដែលធ្វើឲ្យ​គ្រប់គ្នា លាន់មាត់សរសើរខ្ញុំ រូបថតមួយណា សុទ្ធតែទទួលបានការចាប់អារម្មណ៍ដូចគ្នាៗ គឺខ្ញុំប្រើកម្មវិធីថតរូបតែខ្ញុំមិនមែនជាអ្នកជំនាញអីទេ គ្រាន់តែចែករំលែកថា ពិតជាល្អប្រើមែន ខ្ញុំប្រើតែប៉ុន្មានកម្មវិធីហ្នឹង វាថតរូបទៅស្អាតមែន មិនចាំបាច់ត្រូវការអ្នកជំនួយដើរតាមធ្វើខ្លួនឯងបានដូចជា​ Foodie ,​BeautyCam និង MuseCam ចង់ដឹងសាកបានទៅម្នាក់ក៏បានសប្បាយដូចគ្នាSolo​ Trip៕"

តោះ! ចង់ដឹងថាដំណើរកម្សាន្ត​របស់នាងសប្បាយយ៉ាងណា ទស្សនារូបភាពខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់
អត្ថបទពេញនិយម