• 2019-04-22 10:33:55
  • ស្ទីលតារា

ប្លែកភ្នែកច្រើនសន្លឹកពីព្រំ​ រីតា ទាក់ចិត្តមិនធម្មតាលេចសម្រស់ជាមួយធម្មជាតិ

  • 2019-04-22 10:33:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឌី​ជេ ព្រំ រីតា ហៅ តី ​លេចមុខក្នុងការសម្តែង​រឿងជាច្រើនមានទាំងរឿងភាគទូរទស្សន៍រឿង​អប់រំ​ជាច្រើនផងដែរ។

អ្វីដែល​គួរឱ្យ​ភ្ញាក់ផ្អើល កាលពីម្សិលមិញ រូបភាពជាច្រើនសន្លឹកជាមួយនឹងសម្រស់ធម្មជាតិត្រូវបានបង្ហោះពេញ​បណ្ដាញសង្គម ​មើលទៅ​ពិតជា​ស្រស់ស្អាត​ប្លែក​ភ្នែក​បំផុត ជាមួយនឹងឈុតសំពត់ចោមពុង អមដោយផ្កាឈូកគ្របខ្លួនបញ្ចេញសម្រស់ផូរផង់យ៉ាងទាក់ភ្នែករំលេចជាមួយផ្កាឈូក។​

​តាមការបង្ហោះរូបភាពជាច្រើនសន្លឹកឌីជេ ស្រស់សោភារូបនេះបានប្រាប់មកកាន់ Sabayថា៖ "រូបភាពដែលនាងថតជាមួយផ្កាឈូកនេះមិនមែនជាការថតផ្សាយអីទេ គ្រាន់តែចង់ថតរូប Out Door​ ទុកជាអាល់ប៊ុមសម្រាប់មើល ហើយមានមិត្តភក្តិជាអ្នកថតរូបផងទៅ ក៏កាន់តែមានចិត្តចង់ថតរូបជាមួយទេសភាពស្អាតឲ្យបានច្រើនតែម្តងទៅមិនមានអីលើសនេះទ។​ សម្រាប់ទីតាំងថត គឺនៅជិតភ្នំពេញយើងទេ ស្រស់ស្អាតខ្លាំងណាស់ នៅផ្លូវ៦០មែត្រហ្នឹងមិនមែននៅខេត្តឆ្ងាយអីទេ បឹងឈូកម្តុំហ្នឹងស្រស់ស្អាតបំផុត គិតភ្លាមទៅភ្លាមតែម្តង"។

ឌី​ជេ សម្តីបានរូបនេះ​ បន្ថែមទៀតថា ជាលើកទី១ហើយ ដែលនាងហ៊ានថតរូប​សិច​ស៊ី​​បែបនេះ ហើយទីតាំងក៏មិនស្ងាត់ដែរ មនុស្សម្នានៅក្បែរច្រើនណាស់ តែដោយក្តីស្រលាញ់ និងជឿជាក់លើទឹកដៃមិត្តភក្តិ ជាអ្នកថតឆ្នើម គឺលោកសន ដាវីតដែលជាអ្នករចនារូបភាពយ៉ាងជំនាញនៅក្រុមហ៊ុន Sabay​ ហើយគំនិតផ្តើមនៃការថតល្អក៏សម្រេចចិត្តថតឲ្យបានច្រើនទៅតាមអ្វីដែលអាចធ្វើបាន អមដោយក្តីស្រលាញ់ធម្មជាតិ លង់នឹងសម្រស់ផ្កាឈូកហើយរូបភាពដែលចេញមកពិតជាមិនខកបំណងមែន។

ចង់ដឹងស្រស់ស្អាតបែបណា ទស្សនារូបភាពខាងក្រោម៖

ថតដោយ លោកសន ដាវីត​ ម៉ូដែល ឌីជេ ព្រំ រីតា

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់
អត្ថបទពេញនិយម