- 2019-04-24 03:56:44
- ព័ត៌មាន
Yoochun ប្រកាសចេញពីវិស័យសិល្បៈ ក្រោយរកឃើញមានសារធាតុញៀនក្នុងខ្លួន
- 2019-04-24 03:56:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Yoochun ប្រកាសចេញពីវិស័យសិល្បៈ ក្រោយរកឃើញមានសារធាតុញៀនក្នុងខ្លួន
ចន្លោះមិនឃើញ
នៅថ្ងៃទី ២៤ ខែមេសានេះ ខាងផលិតកម្ម C-Jes Entertainment របស់ក្រុមចម្រៀង JYJ បានចេញសារផ្លូវការមួយប្រកាសបញ្ចប់កុងត្រា និងបញ្ចប់ពីវិស័យសិល្បៈរបស់តារាចម្រៀង Yoochun។
តាមរយៈសារនោះដែរបានសរសេរថា៖
“សួស្ដី នេះគឺផលិតកម្ម C-Jes Entertainment។
ពួកយើងបានធ្វើការតាមដានការស៊ើបអង្កេតជាមួយក្ដីទុកចិត្តលើ Park Yoochun ដែលបានអះអាងថារូបលោកស្អាតស្អំ ប៉ុន្តែកាលពីម្សិលមិញនេះ ពួកយើងបានដឹងតាមរយៈព័ត៌មានថា សេវានីតិកម្មជាតិបានបង្ហាញលទ្ធផលវិជ្ជមានលើសារធាតុញៀនក្នុងខ្លួនលោក។
ជាជាងរង់ចាំលទ្ធផលល្អលើការស៊ើបអង្កេតជាមួយទំនុកចិត្តលើអ្នកសិល្បៈរបស់យើង ពួកយើងបែរជាប្រឈមជាមួយនឹងព័ត៌មានបែបនេះទៅវិញ ដែលធ្វើឲ្យពួកយើងខកចិត្តជាខ្លាំង។ ក្រោយពីពិចារណាចុងក្រោយថា ពួកយើងមិនអាចបន្តទុកចិត្តលើ Park Yoochun តទៅទៀតបាន ពួកយើងបានសម្រេចចិត្តលុបចោលកុងត្រាជាមួយអ្នកសិល្បៈរូបនេះ។
ដូចដែលបានបញ្ជាក់ពីមុនមកអ៊ីចឹង Yoochun នឹងត្រូវបញ្ឈប់ពីវិស័យសិល្បៈ លុបចោលរាល់កាលវិភាគនៅថ្ងៃមុខទាំងប៉ុន្មានចោលទាំងអស់ រាប់គិតចាប់ពីថ្ងៃនេះតទៅ ដើម្បីរង់ចាំការសម្រេចចិត្តរបស់តុលាការ។
ពួកយើងពិតជាទទួលស្គាល់ចំពោះបញ្ហាដ៏ធ្ងន់ធ្ងរមួយនេះ ហើយយើងនឹងសន្យាថា ហេតុការណ៍បែបនេះនឹងមិនកើតមានឡើងទៀតទេ តាមរយៈវិន័យតឹងរឹង និងការផ្លាស់ប្ដូររបៀបរបប។
ជាថ្មីម្ដងទៀត ពួកយើងសូមឱនក្បាលសូមទោសចំពោះបញ្ហាដែលបានកើតមានឡើងនេះ"។
គួរបញ្ជាក់ថា តារាចម្រៀង Park Yoochun ត្រូវបានក្រុមប៉ូលិសរកឃើញសារធាតុញៀនក្នុងខ្លួន ក្រោយធ្វើការតេស្តលើរោមជើងរបស់លោក៕