• 2019-04-24 04:23:24
  • ស្ទីលតារា

ឡូយ​បាត់ ខេមរៈ សិរីមន្ត រូបរាង​កាន់តែ​ប្រែប្រួល មាន​សាច់​ដុំ​កង់ៗ ហាប់​ណែន​ក្ដន់!

  • 2019-04-24 04:23:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ខេមរៈ សិរីមន្ត ស្ថិត​ក្នុង​វេលា​កាន់​ទុក្ខ​ប្អូន​ស្រី ខេមរៈ ស្រីពៅ ដែល​បាន​ស្លាប់​កាល​ពី​ចុង​ខែ​មករា។ ក្នុង​វេលា​នេះ សិរីមន្ត មិន​ទទួល​ការងារ​សិល្បៈ​ទាំង​អស់​ដោយ​សុខ​ចិត្ត​ចោល​កម្មវិធី​ជា​ច្រើន​សរុប​ទឹកប្រាក់​ប្រមាណ ១៥ម៉ឺន​ដុល្លារ។ យ៉ាង​ណា ក៏​ដោយ លោក​មិន​ភ្លេច​រឿង​ហាត់​ប្រាណ​ពង្រឹង​សុខភាព ពង្រឹង​រាងកាយ​ឡើយ រហូត​ដល់​លោក​មាន​សាច់​ដុំ​កាន់​តែ​ធំ​ជាង​មុន។

ការ​ប្រែប្រួល​នេះ គេ​បាន​រក​ឃើញ​តាម​រយៈ​រូបភាព​ប៉ុន្មាន​សន្លឹក​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដែល​បង្ហាញ​ថា លោក​មាន​កាយ​រឹង​មាំ ព្រោះ​តែ​មាន​សាច់ដុំ​ហាប់​ណែន​ល្អ។ ទិដ្ឋភាព​នោះ ប្រិយមិត្ត​អ្នក​គាំទ្រ​ជា​ច្រើន បាន​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ប្រែប្រួល​រូបរាង​របស់​តារា​សំណព្វ​ចិត្ត ដែល​មាន​សាច់​ដុំ​កង់​ៗ​សម​ជា​បុរស មើល​ទៅ​កាន់​តែ​សង្ហា​ជាង​មុន ខណៈ​អ្នក​គាំទ្រ​ទប់​មិន​សរសើរ​មិន​បាន។ ការ​ប្រែប្រួល​នេះ តាម​ព័ត៌មាន គឺ​ជា​លទ្ធផល​បាន​ពី​ការ​ហាត់​ប្រាណ​ទៀង​ទាត់​នៅ​នឹង​ផ្ទះ​ផ្ទាល់​ខ្លួន​តែ​ម្ដង​របស់​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ចាម។

តោះ...មើល idol ទាំង​អស់​គ្នា ក្រែង​កើត​ចិត្ត​ចង់​ហាត់​តាម!

រូបភាព៖ ទំព័រ​ហ្វេសប៊ុក សិរីមន្ត

អត្ថបទ៖ ទារិកា

មតិយោបល់