• 2019-04-24 07:42:06
  • ភាពយន្ត

សង្ស័យ​ណាស់ៗ មួយ​ឈុត​នេះ​របស់ នាយ គ្រឿន ធ្វើ​ឲ្យ​ទស្សនិកជន​រត់​ចោល​កៅអី​មិន​ដឹង​ទេ!

  • 2019-04-24 07:42:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយ គ្រឿន ទៀត​ហើយ តារា​ដែល​កំពុង​តែ​ជាប់​ខ្លួន​ក្នុង​រឿង "ជួប​ស៊យ" វគ្គ​២ នោះ ឥឡូវ​ស្រាប់​តែ​មក​ចេញ​មុខ​ក្នុង​រឿង​ថ្មី​មួយ​ទៀត​ហើយ ប៉ុន្តែ​មិន​មែន​ផលិតកម្ម អិលឌី ទេ គឺ​ជា​រឿង​ថ្មី​របស់​ផលិតកម្ម​មហាហង្ស​ទៅ​វិញ។

រឿង​នេះ មាន​ចំណង​ជើង​ថា "ផ្ទះ​ចុង​ភូមិ" ជា​រឿង​ខ្នាត​ធំ​ប្រភេទ​រឿង​ខ្មោច សម្រាប់​ចាក់​បញ្ចាំង​នៅ​រោងកុន និង​វណ្ណកម្ម​ទី​១​របស់​ផលិតកម្ម​លោក អ៊ិន សុភិន សម្រាប់​ឆ្នាំ ២០១៩​នេះ។ នេះ​បើ​តាម​សិល្បករ​មួយ​រូប​ដែល​ចូល​រួម​សម្ដែង​ក្នុង​រឿង​ខាង​លើ​បាន​បញ្ចេញ​ឲ្យ​ដឹង។

សាច់​រឿង​ខាង​លើ មាន​ខ្លឹមសារ​យ៉ាង​ណា មិន​ទាន់​មាន​ការ​ទម្លាយ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។ ប៉ុន្តែ​តាម​រយៈ​ឃ្លិប​ខ្លី​មួយ​នៃ​ភាពយន្ត​ខាង​លើ បង្ហាញ​ពី​ការ​សម្ដែង​របស់​នាយ គ្រឿន ជាមួយ​លោក ជា សុវណ្ណនរាហ៍ ដែល​ត្រូវ​បាន​ផលិតកម្ម​ បញ្ចេញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នោះ បាន​ឲ្យ​ដឹង​ថា រឿង​នេះ ជា​ប្រភេទ​រឿង​ដ៏​ភ័យ​រន្ធត់​មួយ ខណៈ​អ្នក​និយម​គាំទ្រ​ភាពយន្ត​ខ្មែរ បាន និង​កំពុង​ជជែក​ពី​បញ្ហា​នេះ។

ចំណុច​ចាប់​អារម្មណ៍ ទស្សនិកជន​ម្នាក់​បាន​សរសេរ​សារ​ថា រូប​គេ​ភ្ញាក់​ដល់​ទៅ​២​ដង គ្រាន់​ទស្សនា​១​ឈុត​នោះ។ ជាមួយ​គ្នា គេ​ឃើញ​ទំព័រ​ហ្វេសប៊ុក​របស់​ផលិតកម្ម បាន​សរសេរ​តប​ទៅ​អ្នក​គាំទ្រ​រូប​នោះ​វិញ​ថា៖ "ទៅ​គេ​សុំ​ទោស ? មក​មើល​រឿង​ពេញ បែប​ធ្លាក់​ពី​កៅអី​យ៉ាង!"។

តោះ...ឥឡូវ​ទស្សនា​បន្តិច​ទៅ​មើល មុន​ពេល​រឿង​នេះ ត្រូវ​បាន​គេ​ចាក់​បញ្ចាំង​ឲ្យ​ទស្សនា​នៅ​ដើម​ខែ​ក្រោយ​នេះ!

អត្ថបទ៖ ទារិកា

មតិយោបល់